ចំប៉ីសជាថ្នាំទំលាក់ព្រូន បញ្ចុះលាមក ប្រឆាំងវិរុស

Posted by : 10639 | 09-Jun-2021

លក្ខណះរុក្ខជាតិៈ ផ្កាពណ៌ស គឺជាគ្រឿងបូជាថ្វាយព្រះ កម្រងផ្កា ជួនកាលគេយកទៅដាក់លំអម្ឈូស។ ផ្កាចំប៉ីស
អាចបរិភោគបាន គឺគេយកមកចៀន។
កន្លែងដាំដុះៈ នាំមកដាំនៅស្រុកខ្មែរ ចំប៉ីស តែងតែជារុក្ខជាតិសំរាប់លំអ ពិសេសនៅតាមវត្តអារាមនានា។
ផ្នែកប្រើប្រាស់ៈ ដើម ផ្កា និងស្លឹក។
សារធាតុគីមីៈ Alkaloids and glycosides
ការព្យាបាលៈ ខ្លឹមចំប៉ីស គេធ្វើជាថ្នាំទំលាក់ព្រូន។ ជ័រពណ៌សនៃសំបកដើម គេយកកមបិទលើដុំពកទាំងឡាយ
ដែររឹង និងប្រើសំរាប់រំលាយសាច់ហើមដែលពុំព្រមជា។​ សំបក ឬស ដាំទឹកហូប ជាថ្នាំបញ្ចុះលាមក ហើយគេប្រើ
ជាថ្នាំបន្ទន់លាមកផងដែរ។ តាមការសិក្សាបង្ហាញអោយឃើញថា វាមានលក្ខណៈប្រឆាំងវិរុសយ៉ាងខ្លាំងក្លា។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge