កំហុសឆ្គង​ដ៏​ធំ​ក្នុង​ការកែច្នៃ​ផ្កា​ស្ពៃខៀវ​

Posted by : 10639 | 10-Jul-2018

ផ្កា​ស្ពៃខៀវ​ត្រូវបាន​វាយតម្លៃ ថា​មាន​បរិមាណ​ជីវជាតិ​យ៉ាងខ្ពស់​, មាន​ប្រសិទ្ធភាព​ប្រឆាំង ទប់ទល់​ជំងឺ ជាច្រើន​, ពិសេស​គឺ​ជំងឺមហារីក ប៉ុន្តែ ការកែច្នៃ​បន្លែ​នេះ​យ៉ាងដូចម្តេច ដើម្បី​ជួយ​ឱ្យ រាងកាយ​ស្រូប​បាន​អស់​សារជាតិ​ជីវជាតិ នោះ​ពុំ​សូវ​មាន​នរណា​បានដឹង​ច្បាស់​ឡើយ ។ ខាងក្រោម​នេះ​ជា​កំហុសឆ្គង​មួយចំនួន​ពេល​កែច្នៃ​ផ្កា​ស្ពៃខៀវ ។​
​ ​
១- បោះចោល​គល់​
​អ្នក​គិតថា​ផ្នែក​គល់​របស់​ផ្កា​ស្ពៃ ពុំ​ផ្ទុក​សមាសធាតុ​មាន​ប្រយោជន៍ អ្វី​សម្រាប់​រាងកាយ ដូច្នេះ​ក៏​កាត់ចោល ក្នុងពេល​ចម្អិន ។ នេះ​ជា​កំហុសឆ្គង​ធ្ងន់ធ្ងរ​មួយ ព្រោះ​ផ្នែក​គល់​ជា​ផ្នែក​មួយ ផ្ទុក​យ៉ាងច្រើន​នូវ​ជាតិ​សរសៃ​ជាង ផ្នែក​ផ្កា​។ មិនតែប៉ុណ្ណោះ ពេល​ឆ្អិន​វា​ថែមទាំង​មាន​រសផ្អែម ជាង​ផ្កា ។​

២- បោះចោល​ស្លឹក​
​ប្រសិន​អ្នកមាន​ទម្លាប់​បោះ ចោល​ស្លឹក​ផ្កា​ស្ពៃខៀវ​ពេល​កែច្នៃ​នោះ ជា​កំហុស​ដ៏​ធំ​មួយ​ដែរ ។ ប្រៀប​នឹង​ផ្នែក ផ្សេងៗ​ក្នុង​ស្លឹក​ផ្កា​ស្ពៃ​មាន​បរិមាណ beta-carotene ដ៏​ខ្ពស់ ។ សារជាតិ​នេះ ធ្វើ​សកម្មភាព​ដូចជា​សារជាតិ​ប្រឆាំង អុកស៊ីតកម្ម និង​ប្រឆាំង​តប​ជំងឺមហារីក​។ ទន្ទឹម​នោះ វា​ក៏​សម្បូរ​វីតាមីន A, C ។​
​ ​
​ស្ថិតិ​បង្ហាញថា ៤៣​ភាគរយ តម្រូវការ​វីតាមីន C ប្រចាំថ្ងៃ របស់​សរីរាង្គ​ត្រូវបាន​បំពេញ​ដោយ ៣០​ក្រាម ស្លឹក​ផ្កា​ស្ពៃខៀវ ។​
​ ​
៣- ស្រុស​ផ្កា​ស្ពៃខៀវ​
​គ្រប់គ្នា​ច្រើន​មាន​ទម្លាប់​ស្រុស ផ្កា​ស្ពៃខៀវ​ដូចជា​បន្លែ​ផ្សេងៗ​, ប៉ុន្តែ រឿងនេះ ដោយ​អ​ចេតនា នឹងធ្វើ​ឱ្យ បរិមាណ​វីតាមីន​, សារជាតិ​រ៉ែ​ក្នុងនោះ ត្រូវ​រលាយ​ចូល​ទឹក​និង​ហួត​អស់​ជីវជាតិ​។​

ដើម្បីឱ្យ​ផ្កា​ស្ពៃខៀវ​ពង្រីក បាន​ប្រសិទ្ធភាព​ចំពោះ​សុខភាព​, ចូរ​អ្នក​កែច្នៃ​ដោយ​ការ​ចំហុយ ។ វិធី​ម្យ៉ាងទៀត គឺ​អ្នក​អាច​បរិភោគ​ឆៅ តែ​អាច​ពិបាក​លេប​បន្តិច ។​ ឆា ឬ ចម្អិន​ឆ្អិន​ពេក ជា​រឿង ដែល​អ្នក​ដាច់ខាត​មិនគួរ​ធ្វើ ៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge