ការបរិភោគ​ស្ពៃក្តោប​ស្ងោរ អាច​ព្យាបាល​ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន

Posted by : 10639 | 09-May-2019

ការបរិភោគ​ស្ពៃក្តោប​ស្ងោរ​ជាប្រចាំ ត្រូវគេ​អះអាងថា វា​អាចជួយ​ព្យាបាល​ជំងឺ​ច្រើន​ប្រភេទ ពិសេស​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ។​

​ថ្មីៗ​នេះ វេជ្ជបណ្ឌិត​ខាង​សរសៃឈាម​បេះដូង​ល្បីឈ្មោះ​មួយរូប នៅ​ខេត្ត ហ៊ូ ណាន ប្រទេស​ចិន បាន​ឲ្យ​ដឹងថា លោក​ធ្លាប់មាន​ជំងឺលើសឈាម​ធ្ងន់ធ្ងរ ថែមទាំង​ខ្លាញ់​រុំ​ថ្លើម និង​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ឈាម ។ ក្រោយមក លោក​បាន​កែសម្រួល​របប​អាហារ​ដោយ​អាទិភាព​ពពួក​បន្លែ (​ស្រដៀង​ហូប​បួស​) ។ ពិសេស​ស្ពៃក្តោប​ស្ងោរ​ជា​អាហារ​ដែល​លោក​ទទួលទាន​រៀងរាល់​ព្រឹក ។ លោក​ប្រាប់ គួរប្រើ​ស្ពៃក្តោប​សរីរាង្គ ឬ បន្លែ​ស្អាត យក​វា​ទៅ​ស្ងោរ​ក្នុង​ទឹក​ពុះ​ប្រមាណ​ពី ១ ទៅ ២ នាទី​, មិនចាំបាច់​ដាក់​ប្រេង និង​អំបិល​ចូល​, រង់ចាំ​ដល់​វា​ឆ្អិន​បាន ៨០% នោះ​អាច​ទទួលទាន ។​

វិធី​ទទួលទាន​នេះ​ពុំ​ត្រឹមតែ​អាច​បន្ថយ​ស្ថានភាព​ខ្លាញ់​រុំ​ថ្លើម តែ​នៅ​ជួយ​ឲ្យ​ជំងឺ​រ៉ាំរ៉ៃ​៥​ក្នុង​សរីរាង្គ​មានការ​ប្រែប្រួល​ប្រសើរឡើង ។ ជំងឺ​ទាំង​៥ នេះ​រួមមាន​៖ លើសឈាម ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ស្ករ​ក្នុង​ឈាម​ខ្ពស់ អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់ និង​ទម្ងន់​ខ្ពស់ (​លើស​ទម្ងន់ ធាត់​) ។​

​លោក​ក៏​ឲ្យ​ដឹងថា ដោយ​ការ​ទទួលទាន​បែបនេះ​ជាប្រចាំ អាចជួយ​ឲ្យ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់លោក​ថយចុះ​សន្សឹមៗ ហើយ​ទម្ងន់​ក៏​ស្រក និង​ពុំមាន​លាប់​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ក្នុងការ​ត្រួតពិនិត្យ​រាងកាយ ៦ ដង បន្ទាប់ពីនោះ ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge