តើអ្វីទៅជាប្រហោងខ្មៅ (Black Hole) តើវាកកើតឡើងដោយរបៀបណា?
Posted by : 112220 | 17-Dec-2020
វិទ្យាសាស្ដ្រ៖ ប្រហោងខ្មៅ (Black Hole) ដែលយើងតែងតែស្គាល់ថាជាកន្លែងដែលមានកម្លាំងទំនាញដ៏ខ្លាំងមហិមា អាចលេប
យកអ្វីៗបានទាំងអស់ដែលនៅក្បែរវា សូម្បីតែពន្លឺក៏មិនអាចគេចចេញពីវាបានដែរ ។ តើអ្នកទាំងអស់គ្នាមានឆ្ងល់ទេថា ប្រហោង
ខ្មៅ (Black Hole) កើតឡើងដោយសារអ្វី ?
បើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ Black Hole គឺកកើតឡើងពីការស្លាប់នៃផ្កាយធំៗ ដែលអាច
មានម៉ាស់ធំជាងព្រះអាទិត្យយើងចាប់ពី ២០ដងឡើងទៅ ដែលត្រូវផ្ទុះទៅជា ស៊ូពើណូវ៉ា ហើយគ្រប់អ្វីៗទាំងអស់ដែលនៅសេស
សល់ពីការផ្ទុះនោះក៏ប្រមូលផ្ដុំគ្នាទៅជាចំណុចកណ្ដាលមួយដែលគេតែងតែហៅថា Singularity ។ ហើយនៅរង្វង់ព្រំដែនមួយ
ដែលនៅជុំវិញ Singularity មានឈ្មោះថា «Event Horizon» ដែលមានកម្លាំងទំនាញដ៏ខ្លាំងមហិមាដែលសូម្បីតែពន្លឺក៏មិនអាច
គេចចេញពីវាបានដែល នេះហើយគឺជាការចាប់កំណើតនៃ Black Hole ។
ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្រ្ដមានការរកឃើញ Black Hole ដែលមានម៉ាស់យ៉ាងធំសម្បើមនោះគឺ Supermassive Black Hole
ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ីមីលគីវេរបស់យើង ក៏ដូចជាគ្រប់កាឡាក់ស៊ីជាច្រើនផ្សេងទៀត ។ Supermassiv Black Hole ដែលក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញនៅកណ្ដាលកាឡាក់ស៊ីមីលគីវេរបស់យើង គឺវាមានម៉ាស់ធំជាងព្រះអាទិត្យយើងដល់ទៅរាប់លានដងឯណោះ។ ហើយ Black Hole ដែលមានម៉ាស់ដ៏ធំសម្បើមនេះគឺមិនអាចកើតចេញពីការស្លាប់នៃផ្កាយបានឡើយ ក៏ព្រោះតែផ្កាយដែលគេបានរកឃើញនោះអាចមានម៉ាស់ត្រឹមតែ ២៥៦ ដងនៃម៉ាស់ព្រះអាទិត្យយើងប៉ុណ្ណោះ។ សម្រាប់
Black Hole ដែលគេបានរកឃើញនៅកណ្ដាលកាឡាក់ស៊ីមីលគីវេនេះ ក៏មិនមែនជា Black Hole ធំជាងគេនោះដែរ ។
ចុះថាតើ Supermassive Black Hole កកើតឡើយដោយរបៀបណា ?
(តាមរយៈប្រព័ន្ធ LIGO ឬLaser Interferometer Gravitational-Wave Observatory) ដែលតារាវិទូបានរកឃើញកាល
ពីឆ្នាំ ២០២៥ បានបង្ហាញថា មានការលាយបញ្ចូលគ្នារវាង Black Hole ពីរ ក្រោយៗមកទៀតបាតុភូតស្រដៀងៗគ្នានេះចេះតែកើតឡើងជាបន្ដបន្ទាប់ដែលធ្វើឱ្យម៉ាស់របស់ Black Hole ចេះតែធំទៅៗ
រហូតក្លាយទៅជា Supermassive Black Hole ដែលគេរកឃើញនៅចំកណ្តាលកាឡាក់សាក់ស៊ីមីលគីវេ ក៏ដូចជាកាឡាក់ស៊ី
ជាច្រើនផ្សេងទៀត៕
ប្រភព៖ khmerload.com
Related Articles
1: សុខៗឡើងកូនកណ្ដុរនៅលើ ក គួរឲ្យបារម្ភអត់?2: មិនសាកមិនដឹង! ស្រលាញ់មុខខ្លួនឯងតាំងពីអនុវត្តន៍លើកដំបូង
If you like, please click LIKE and SHARE!