៥ ដំណោះស្រាយចំពោះអ្នកធ្វើការជួបបញ្ហាស្បែកស្ងួត ព្រោះអង្គុយក្រោមម៉ាស៊ីនត្រជាក់យូរ

Posted by : 112220 | 14-Jan-2021

អង្គុយ​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់​យូរ ស្បែក​នឹង​ប្រែ​ជា​ស្ងួត ​​​ហើយ​ឡើង​អាចម៍រុយ។ ​​មិន​ថា​តែ​បញ្ហា​​អាកាស​ធាតុ​នៅ​ខាង​ក្រៅ​ទេ
​ជួន​កាល​បរិយាកាស​​​ក្នុង​បន្ទប់​ការិយាល័យ​ក៏​​បណ្ដាល​ឲ្យ​ស្បែក​ទៅ​ជា​​ស្ងួត​បាន​ដែរ។ កង្វះ​ភាព​សំណើម​ក្នុង​បន្ទប់​ធ្វើការ ​ជា​រោគ
​រាត​ត្បាត​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិ​ទឹក ​មើល​ទៅ​​មិន​ស្រស់​ថ្លា។ ​យ៉ាង​ណា​ក៏​ដោយ ​​កុំ​បារម្ភ​អី​ ​តាម​រយៈ​ការ​​ណែនាំ​ដោយ​វេជ្ជបណ្ឌិត
Emma Wedgeworth ​​ដែល​ជា​​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្បែក​ឈាន​​មុខ​គេ​នៅ​ចក្រភព​អង់គ្លេស ​ឲ្យ​អនុសាសន៍​ដូច​ខាង​ក្រោម​៖

១. ​ដាក់​ឧបករណ៍​បញ្ចេញ​ចំហាយ​សំណើម​នៅ​លើ​តុ​របស់​អ្នក

​តាម​បទ​ពិសោធន៍ ​នារី​កូ​រ៉េ​ជា​ច្រើន​បាន​ទិញ​ឧបករណ៍​​បញ្ចេញ​សំណើម​ខ្នាត​តូច​ដាក់​លើ​តុ​ការិយាល័យ​របស់​ពួក​គេ​ផ្ទាល់។ ​
នេះ​ជា​វិធី​ជួយ​ផ្ដល់​សំណើម​យ៉ាង​​មាន​ប្រសិទ្ធភាព​ជួយ​ការពារ​ពី​​ស្បែក​ស្ងួត និង​​ឲ្យ​ស្បែក​មាន​លទ្ធភាព​បង្កើត​សំណើម​បាន
​មក​វិញ​។

២. ​​ប្រើ​ទឹក​បាញ់​មុខ​

អ្នក​គួរ​តែ​ដាក់​ដប​​ទឹក​បាញ់​មុខ​មួយ​នៅ​លើ​តុ​​ធ្វើការ ​ដើម្បី​ងាយ​ប្រើ​ពេល​​មាន​អារម្មណ៍​ថា​ស្បែក​ទទួល​រង​នូវ​ភាព​ស្ងួត​ខ្លាំង។
ជ្រើស​រើស​ទឹក​បាញ់​មុខ​ដែល​ផ្សំ​ពី​ប្រេង​ធម្មជាតិ​សំខាន់​ៗ ​មាន​ផ្ទុក HA ​ , Glycerin ​និង Niacinamide ​ដែល​ល្អ​បំផុត​ជួយ​
បំពេញ​សំណើម​ដល់​ស្បែក​មុខ​។ ​រាល់​២​ម៉ោង​ម្ដង ​​អ្នក​គួរ​បាញ់​ទឹក​​ប្រភេទ​នេះ ដើម្បី​ជួយ​ស្បែក​ឲ្យ​​ទន់ ​និង​មាន​ប្រសិទ្ធភាព
​គ្រប់​គ្រាន់។

៣. ផឹក​ទឹក​ឲ្យ​បាន​ច្រើន

​មិន​ថា​អ្នក​រវល់​នឹង​ការងារ​ខ្លាំង​យ៉ាង​ណា ​កុំ​ភ្លេច​រំលឹក​ខ្លួន​ឯង​ឲ្យ​ផឹក​ទឹក។ ​ដោយសារ​សមាសភាគ​​រាង​កាយ ​៦០​% ​ត្រូវ​ការ​ទឹក
​ចាំ​បាច់​ដើម្បី​រក្សា​ទម្ងន់ ​និង​​សុខភាព​ល្អ​។ ​ការ​ផឹក​ទឹក​នៅ​កន្លែង​ធ្វើ​ការ​ក៏​ជួយ​បំពេញ​សំណើម​បាន​ដែរ ​ក្នុង​លក្ខខណ្ឌ​អ្នក​អង្គុយ
​ក្រោម​ម៉ាស៊ីន​ត្រជាក់​យូរ​ម៉ោង។ ​ម្ល៉ោះ​ហើយ ​​កុំ​ភ្លេច​ផឹក​ទឹក​​ចន្លោះ​ពី ២ -​ ២ .៥ លីត្រ​ក្នុង​មួយ​ថ្ងៃ​។

៤. បន្ថែម​ការ​ញ៉ាំ​​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន

​ជំនួស​ឲ្យ​​ការ​ញ៉ាំ​អាហារ​កញ្ចប់​ដើម្បី​សម្រន់ គួរ​ទម្លាប់​មក​ហូប​ផ្លែ​ឈើ ​​​ដើម្បី​កុំ​ឲ្យ​​ធាត់​ផង​និង​​ល្អ​សម្រាប់​សម្រស់​ទៀត។ ​ផ្លែ​ឈើ​
ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ ​ដូច្នេះ​វា​ជួយ​ផ្ដល់​សំណើម​​ដល់​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​អ្នក​អាច​ជ្រើស​រើស​ដូច​ជា​ផ្លែ​ប៉ោម ​ផ្លែ​ក្រូច
​​ជា​ដើម ​ដោយសារ​ផ្លែ​ឈើ​​ទាំង​នេះ​​មាន​ជីវជាតិ​​សំខាន់​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​ដើម្បី​កំណត់​​កង្វះ​ជាតិ​ទឹក​ដែល​អ្នក​ធ្វើ​ការ​តែង​
ជួប​ប្រទះ។

៥. ចេញ​ក្រៅ​ស្រូប​ខ្យល់​អាកាស​ធម្មជាតិ

​​បើ​នៅ​ការិយាល័យ​អ្នក​មាន​ជាន់​ក្រៅ ​រាល់​៤៥​នាទី ​ទៅ​១ម៉ោង​ម្ដង​ ​អ្នក​គួរ​ឆ្លៀត​សម្រាក ​ងើប​​ដើរ​ចេញ​ពី​តុ ដក​ដង្ហើម​ស្រូប​យក​
ខ្យល់​អាកាស​ខាង​ក្រៅ​ ​កុំ​អង្គុយ​តែ​​មួយ​កន្លែង​ក្រោម​ម៉ាស៊ីន​ត្រជាក់។ ​វិធី​នេះ​ជួយ​បណ្ដេញ​ស្រ្តេស ​និង​ការពារ​ស្បែក​​ដែល​បាត់​បង់​
ជាតិ​ទឹក ​ដោយសារ​តែ​ការ​អង្គុយ​ក្នុង​បន្ទប់​ធ្វើ​ការ​យូរ​ម៉ោង​ពេក​៕ ​​

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge