កញ្ចើបាយដាចព្យាបាល រលាកទងសួត រលាកច្រមុះ បញ្ចុះទឹកនោម​ ឈឺក្បាល

Posted by : 10639 | 23-Mar-2020

លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិប្រភេទឈើតូច កំពស់ពី ២ ទៅ ៦ ម មានបន្លាត្រង់ស្រួចប្រវែង២ ម.ម។
ស្លឹកៈ ពណ៌បៃតងចាស់ មានរាងពងក្រពើ ទ្រវែង នៅចុងស្លឹក ស្រួចដុចបន្លា។ មានប្រវែងពី១០ ទៅ ២០ស.ម ទទឹង៥ទៅ៧ ស.ម។
ផ្កាៈ ផ្កាខាងក្រៅពណ៌ស ខាងក្នុងពណ៌ឈាមជ្រូក ចេញតាមប្រគាបស្លឹក ឬចុងមែក។
ផ្លែៈ រាងដូចពងមាន់ ទទឹង ២​ ទៅ ៣ស.ម ប្រវែង ៣ទៅ៤ស.ម មានគ្រាប់ច្រើន ។
កន្លែងដាំដុះៈ ដុះដោយខ្លួនឯង និងយកផលរាល់រដូវ គ្រាប់និងផ្លែប្រមូលផលនៅរដូវប្រាំង។
ផ្នែកប្រើប្រាស់ៈ ដើម ឬស គ្រាប់។
ការព្យាបាលៈ
-ដើមៈ ព្យាបាល រលាកទងសួត និងរលាកច្រមុះ ឬកោសស្តើងៗផ្សំជាមួយថ្នាំផ្សេងទៀត មួរជាបារីជក់ព្យាបាលរលាកច្រមុះ។
-ឬសៈ បញ្ចុះទឹកនោម និងមានជាតិផ្សះ រលាកទងសួត បំបាត់ឈឺក្បាល។
-ផ្លែៈ ទុំហូបបានមានក្លិនក្រអូប។
កំរិតនិងរបៀបប្រើៈ ពី ១៥ទៅ៣០ក្រាម ក្នុងមួយថ្ងៃសំរាប់ដាំទឹកហូប។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge