ដើមឆាយាមានជាតិវីតាមីនច្រើនជាងផ្ទី​ជាច្រើនដង

Posted by : 10639 | 09-Jan-2017

រុក្ខជាតិឈ្មោះ «ឆាយា» ដែលមានប្រភពនៅអាហ្វ្រិកខាងត្បូង គឺមានផ្ទុកជាតិវីតាមីនលើសផ្ទីចំនួនពី ២ទៅ៣ដង។ ដើមឆាយា មានរូបរាងនិងសណ្ឋាន ប្រហាក់ប្រហែលនឹងដើមដំឡូងមីដែរ ប៉ុន្តែវា មិនមានមើមដូចដំឡូងមីទេ។


លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(សេដាក)បានមានប្រសាសន៍អោយ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលដឹងថា «ដើម និងស្លឹករបស់រុក្ខជាតិ ឆាយា គឺគេយកមកឆាជាមួយសាច់ជ្រូក ឬសាច់គោបាន ដូចឆាជាមួយខាត់ណាដែរ ប៉ុន្តែមានរសជាតិ ផ្អែមជាងខាត់ណា។ ប្រភពរបស់រុក្ខជាតិឆាយានេះ គឺមានប្រភពមកពីអាហ្រ្វិកខាងត្បូង ដែលមានជាតិវីតាមីនលើសផ្ទីចំនួនពី២ទៅ៣ដង»។


លោកបណ្ឌិតបានអំពាវនាវអោយប្រជាពលរដ្ឋខ្មែរ គួរស្វែងរកដើមឆាយានេះ យកទៅដាំក្នុងដីភូមិ ឬដី ចម្ការរបស់ខ្លួនដើម្បីទុកធ្វើជាបន្លែបង្កា និងយក ទៅធ្វើម្ហូបដែលមានផ្ទុកជីវជាតិខ្ពស់។


ដើមឆាយានេះ បច្ចុប្បន្នមាននៅតាមការិយាល័យអង្គការសេដាក ដែលនៅតាមខេត្ត ក្រុងមួយចំនួន និងក៏មាននៅតាមដីភូមិ ចម្ការរបស់ប្រជាពលរដ្ឋ ខ្លះនៅកម្ពុជាផងដែរ៕

ប្រភព www.camnews.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge