ញ៉ាំបែបណា មិនកើតជំងឺទឹកនោមផ្អែម ?

Posted by : 9744 | 13-Nov-2017

តាម​ការ​ស្រាវជ្រាវ​អោយ​ដឹង​ថា​ មនុស្ស​ដែល​ទទួលទាន​អាហារ​ប្រភេទ​ម្សៅ​និង​ស្ករ​ច្រើន​មាន​អត្រា​ប្រឈម​នឹង​ ការ​កើត​ជំងឺ​ទឹកនោមផ្អែម​បន្ថែម​ឡើង​២៨%​ខណៈ​ដែល​មនុស្ស​ដែល​ទទួលទាន ​នំប៉័ង​ធ្វើ​ពី​ម្សៅ​ខាត់​អោ​យស​ គុយទាវ​ បាយ​ អង្ក​រស​ម្រឹត​ ដែល​ខាត់​អោ​យស​ឬ​អាហារ​ប្រភេទ ​ម្សៅ​ខាត់​អោ​យស​មាន​អត្រា​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​បន្ថែម​ឡើង​ ៧៨%​។​ ដូច្នេះ​ដើម្បី​បន្ថយ​អត្រា​ប្រឈម​ នឹង​ជំងឺ​ទឹកនោមផ្អែម​ អ្នក​ទាំងឡាយ​ត្រូវ​ផ្លាស់​ប្តូ​ទម្លាប់​ទទួលទាន​ដូច​តទៅ​នេះ​ :
-​ជំ​នូ​ស​អោយ​ការ​ទទួលទាន​ នំប៉័ង​ គុយទាវ​ មី​ បាយ​ដែល​ធ្វើ​ពី​អង្ករ​ ឬ​ម្សៅ​ដែល​ខាត់​អោ​យស​នោះ​គួរ​ទទួលទាន​ប្រភេទ​ដែល​ធ្វើ​ពី​អង្ករ​ ឬ​ម្សៅ​ធម្មតា​ដែល​មិន​បាន​ឆ្លងកាត់​កា​រស​ម្រឹត​ ឬ​ខាត់​អោ​យស​ហើយ​ត្រូវ​ទទួលទាន​ជាមួយ​បន្លែ​ ផ្លែ​ឈើ​ដែល​មិន​ផ្អែម​ខ្លាំងដើម្បី​អោយ​ជាតិ​កាក​សរសៃ​ (Fiber)​ចូល​ទៅ​រារាំង​ការ​បឺត​ ស្រូប​យកជាតិ​ស្ករ​ ។
​ -​ផ្អាក​ទទួលទាន​ផ្លែ​ឈើ​ ដែល​មាន​រសជាតិ​ផ្អែម​ខ្លាំង​ ដូច​ជា​ទុរេន​,​មៀន​,​គូលែន​,​ឡុ​ង​កុង​ ។​ល​។​
-​ទទួលទាន​ អាហារ​ប្រភេទ​សណ្តែក​អោយ​បាន​ច្រើន​ ដូច​ជា​ សណ្តែកដី​សណ្តែកខៀវ​ ...​ព្រោះ​សណ្តែក​ មាន​ជាតិ​កាក​សរសៃ​អាហារ​ (Fiber)​ប្រភេទ​រលាយ​ ក្នុង​ទឹក​ខ្ពស់​ជួយ​អោយ​ការ​បឺត​ស្រូវ​ជាតិ​ស្ករ​ យឺត​ឡើង​។​
-​ព្យាយាម​ហាត់ប្រាណ​ជា​ប្រចាំ​ ដើម្បី​អោយ​រាង​កាយ​ ធ្វើការ​ដុត​បំផ្លាញ​ថាមពល​បាន​ល្អ​ឡើង​ ៕
ប្រភព www.anth.com​

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge