៣ចំនុចការពារមិនឲ្យមានស្នាមលើស្បែក

Posted by : 10639 | 11-Jan-2017

ដើម្បីចៀសវាងការកើតមុន ឬការរលាកផ្សេងៗ ដែលអាចនាំទៅរកការកើតស្នាមលើ ស្បែកនោះពិបាកនឹងធ្វើបាន ប៉ុន្តែទោះជាយ៉ាងណាក្តី អ្នកអាច ការពារកុំឲ្យកើតមានស្នាមខ្មៅ ឬស្នាមផ្លែសាច់លើស្បែករបស់អ្នកបាន ដោយវិធីងាយៗដូចខាងក្រោមៈ


១ កុំអេះឬកេះ: ព្យាយាមចៀសវាងការញេច កេះមុនឬស្នាមកន្ទួលពីសត្វល្អិតខាំ ព្រោះអាចបង្កឲ្យកើតបញ្ហា ដែលកាន់តែធំឡើងបាន។


២ ការពារស្បែកៈ ប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិត SPF 15 ឡើងទៅជាប្រចាំរាល់ថ្ងៃ និងគួរលាបវាបន្ថែម ក្នុងចន្លោះពេលថ្ងៃដើម្បីការពារ ការកើតអុជៗខ្មៅ ឬស្នាមដំបៅក្លាយនាពេលអនាគត។


៣ កុំខាត់ស្បែកខ្លាំងៗពេកៈ ការខាត់ស្បែកខ្លាំងៗពេក ឬប្រើក្រែមខាត់ស្បែក (Scrub) ប្រភេទដែលមានគ្រាប់គ្រើម និងមុតស្រួចពេក អាចធ្វើឲ្យកើត ស្នាមឆូត ឬរបួសជុំវិញ ក្បាលមុនរហូតធ្វើឲ្យការរលាក រាលដាលធ្ងន់ធ្ងរ៕

ប្រភព​ www.lookingtoday.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge