ស៊ាំនឹងអាំងស៊ុយលីន ចេញសញ្ញាទាំងនេះ!

Posted by : 112220 | 23-Feb-2021

ស៊ាំ​នឹង​អាំងស៊ុយ​លីន អាច​នាំឲ្យ​កើន​កម្រិត​គ្លុយ​កូស​ក្នុង​ចរន្តឈាម ដែល​អាច​នាំឲ្យ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ការណ៍​
នេះ ក៏​អាច​នាំឲ្យ​មនុស្ស​យើង​ជួប​បញ្ហា​សុខភាព​ច្រើ​ន​យ៉ាង​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់។​

អ្វីជា​ការស៊ាំនឹង​អាំងស៊ុយលីន​?

ពេល​យើង​ញ៉ាំ​អាហារ គ្លុយកូស​នឹង​ត្រូវ​បញ្ចេញ​ទៅ​ក្នុង​​រាង​កាយ ហើយ​យើង​ប្រើ​វា​សម្រាប់​ថាម​ពល។ លំពែង​ផលិត​អាំងស៊ុយ​
លីន​ដែល​ជាអ័រម៉ូន​ជួយ​ដល់​ដំណើរការរាង​កាយ​មួយ​នេះ​។ គ្លុយកូស​ត្រូវ​ស្តុក​ទុក​ក្នុង​សាច់ដុំ កោសិកា​ខ្លាញ់ និង​ថ្លើម ដើម្បី​ធានា
​ថា​រាង​កាយ​អាច​ប្រើ​គ្លុយ​កូស​សម្រាប់​ថាមពល​បាន​នៅ​ពេល​ខាងមុខ​។

ភាពស៊ាំនឹង​អាំងស៊ុយ​លីន​កើតមាន​ឡើង​នៅ​ពេល​កោសិកា​យើង​មិន​ឆ្លើយ​តប​ទៅ​នឹង​អ័រម៉ូន​នេះ ហើយ​រាង​កាយ​យើង​មិន​អាច
​បំប្លែង​គ្លុយ​កូស​ក្នុង​ឈាម​ទៅ​ជា​ថាមពល​ដោយ​ប្រសិទ្ធភាព​ទៀត។

​​ខាង​ក្រោម​នេះ ជា​សញ្ញា​មួយ​ចំនួន​ដែល​រាង​កាយ​យើង​​ផ្ដល់​សញ្ញាថា​អាច​មាន​បញ្ហា​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​​កើត​ឡើង៖

១. ឡើង​គីឡូ

បើ​យើង​សង្កេត​ឃើញ​ថា​ក្បាលពោះ​យើង​ចាប់​ផ្ដើម​ឡើង​ធំ មាន​ខ្លាញ់​ច្រើន​ហើយ​នោះ រាង​កាយ​កំពុង​ចង់​ប្រាប់​យើង​ថា ត្រូវ​​
ពិនិត្យ​មើល​លើ​កម្រិត​អាំង​ស៊ុយលីន​ហើយ​។

ការ​ដុះ​ក្បាល​ពោះ​នេះ កើត​ឡើង​ដោយ​សារ​មនុស្ស​យើង​មិន​សូវ​បាន​បញ្ចេញ​សកម្មភាព​​រាង​កាយ។ គ្នា​យើង​គួរ​ដឹង​ថា​ខ្លាញ់​
នៅ​ក្បាល​ពោះ មាន​គ្រោះ​ថ្នាក់​ជាង​ខ្លាញ់​កើត​មាន​នៅ​កន្លែង​ផ្សេង​នៃ​រាង​កាយ​។

២. អស់កម្លាំង​

បើ​តាម​វិទ្យាស្ថាន​ជំងឺ​ទឹកនោមផ្អែម ប្រព័ន្ធ​រំលាយ​អាហារ និង​តម្រង​នោម របស់​សហរដ្ឋអាមេរិក មនុស្ស​យើង​មាន​អារម្មណ៍​
អស់​កម្លាំង​ព្រោះ​តែ​ការ​ធ្វើ​មេតា​ប៉ូលិស​ខុស​ប្រក្រតី។ ប្រសិនជា​ដំណើរ​ការ​ធ្វើ​មេតាប៉ូលិស​មិន​មាន​ប្រសិទ្ធ​ភាព​ត្រឹម​ត្រូវ​ នាំ​ឲ្យ​
ស៊ីពេល​យូរ​ក្នុង​ការ​បញ្ចេញ​ថាម​ពល​សម្រាប់​រាង​កាយ។ ការណ៍​នេះ​ ​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ទោះ​បី​ជា​
បាន​ញ៉ាំ​អាហារ​គ្រប់​គ្រាន់​ហើយ​ក៏​ដោយ​។ នេះ​មាន​ន័យ​ថា​បើ​​ពេល​រាង​កាយ​ប្រើ​ប្រាស់​គ្លុយ​កូស​មិន​បាន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​យើង​
មាន​អារម្មណ៍​ហត់​នឿយ អស់កម្លាំង។​​​​​

៣. ឃ្លាន ស្រេក​ទឹក និង​នោម​ញឹក​​

មែន​ហើយ យើង​អាច​មាន​អារម្មណ៍​ថា​ចង់​ញ៉ាំ​អាហារ និង​​ផឹក​ទឹក​ច្រើន នៅ​ពេល​ដែល​មាន​ភាព​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​កើត​ឡើង​។
ជាង​នេះ​ទៅ​ទៀត យើង​អាច​មាន​អារម្មណ៍​ចង់​ញ៉ាំ​ច្រើន ដើម្បី​បង្កើន​ថាមពល តែ​នេះ​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​លើស​តម្រូវ​ការ​ទៅ​វិញ​។

ដូច​គ្នា​អ៊ីចឹង នៅ​ពេល​យើង​ផឹក​ទឹក​ច្រើន នឹង​ធ្វើ​ឲ្យ​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់ ដែល​នេះ​អាច​ជា​សញ្ញា​មួយ​ដែរ​។

៤. ជ្រុះ​សក់ ​កើត​មុន និង​ឆ្លង​រោគ​ញឹក​ញាប់​

ការ​ប្រែ​ប្រួល​អ័រម៉ូន ជា​មូល​ហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​យើង​ជ្រុះ​សក់ និង​កើត​មុន​។ ហេតុ​ផល​ផ្សេង​ទៀត​គឺ​ រាងកាយ​យើង​នឹង​ត្រូវ​
ការ​កាបូអ៊ីដ្រាត​ខ្លាំង​ពេល​អាំងស៊ុយលីន​យើង​ធ្វើ​ការ​មិន​ប្រក្រតី។ ការណ៍​នេះ​នាំ​ឲ្យ​មានការ​ផលិត​ខ្លាញ់​Sebum​ច្រើន ដែល​
ជា​ខ្លាញ់​ផ្ដល់​ផល​មិន​ល្អ​ដល់​សក់ និង​ស្បែក​។

មួយ​វិញ​ទៀត ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​រាង​កាយ​ធ្វើ​ឲ្យ​របួស​មិន​ងាយ​ជា​សះស្បើយ។ ដោយ​សារ​តែ​ហេតុ​នេះ ធ្វើ​ឲ្យ​យើង​
ងាយ​នឹង​ឆ្លង​បាក់តេរី និង​មេរោគ​ផ្សិត​ផង​ដែរ​។

​គួរ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា?​

ជា​ការណែនាំ អ្នក​ជួប​បញ្ហា​​​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន គួរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ស្រស់​ឲ្យ​បាន​ច្រើន​។ បើ​តាម​អ្នក​ជំនាញ​ផ្នែក​សុខា
ភិបាល មនុស្ស​គ្រប់​គ្នា​អាច​ជួប​បញ្ហា​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​នេះ។ ការ​ធ្វើ​លំហាត់​ប្រាណ​បាន​ទៀងទាត់ ជា​មធ្យោបាយ​មួយ​ល្អ​
ក្នុង​ការ​ប្រឆាំង​នឹង​ភាព​ស៊ាំនឹង​អាំង​ស៊ុយ​លីន ដោយ​អាច​ហាត់​ប្រាណ​ឲ្យ​បាន​៣០ទៅ​៤០​នាទី​ក្នុង​មួយ​ថ្ងៃ។ ក្រៅ​ពីនេះ​ត្រូវ​
ឈប់​ជក់បារី និង​កម្រិត​ការ​ផឹក​គ្រឿង​ស្រ​វឹង​ផង​ដែរ​។

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge