បើមិនចង់ឲ្យកូនៗ របស់ខ្លួនពិបាកទូន្មាននៅថ្ងៃក្រោយ! ឪពុកម្ដាយគួរអនុវត្តន៍វិធីសាស្ដ្រទាំង ៥នេះ
Posted by : 112220 | 13-Jan-2021
ការចិញ្ចឹមកូនជារឿងមួយដែលពិបាក ព្រោះឪពុកម្ដាយគ្រប់រូបនឹងមិនអាចដឹងមុនថាតើកូនៗរបស់ពួកគេនឹងក្លាយជាមនុស្ស
បែបណានោះទេនៅពេលអនាគត។
មួយវិញទៀត ភាពផ្លាស់ប្ដូរនិងការអភិវឌ្ឍន៍របស់ក្មេង ឬមនុស្សម្នាក់ៗ មិនមែនអាស្រ័យតែលើការអប់រំប៉ុណ្ណោះទេ វាក៏មាន
ការបូកផ្សំជាមួយការរីកចម្រើនរបស់សង្គម និងបច្ចេកវិទ្យាផងដែរ។ ក្នុងនោះផងដែរ ម្ដាយដើរតួយ៉ាងសំខាន់នៅក្នុងការចិញ្ចឹម ពីព្រោះភាគច្រើនបុរសជាប្ដីតែងតែឲ្យប្រពន្ធជាអ្នកមើលថែរក្សាកូន ព្រោះស្ដ្រីមានភាពស្និទ្ធិស្នាលជាមួយកូនច្រើនជាង។ ម៉្យាង
ទៀត មានម្ដាយរបស់បុគ្គលជាច្រើនបានបង្ហាញពីចិញ្ចឹមកូនរបស់ពួកគេដែលមានលក្ខណៈប្លែកៗពីគ្នា។
ខាងក្រោមនេះ ជាវិធីសាស្ដ្រទាំង ៥ របស់ម្ដាយនៃបុគ្គលល្បីៗមួយចំនួនដែលបង្ហាញពីភាពស្រដែងគ្នានៃការចិញ្ចឹមកូនរបស់
ពួកគេ៖
១. បង្រៀនពួកគេឲ្យចេះធ្វើការតាំងពីក្មេង
ការឲ្យកុមារធ្វើការជារឿងមួយដែលផ្ទុយពីច្បាប់ ក៏ប៉ុន្ដែឪពុកម្ដាយអាចអនុញ្ញាតឲ្យពួកគេចាប់ធ្វើការងារណាដែលពួកគេអាចធ្វើ
បានទៅតាមសមត្ថភាពរបស់ពួកគេ ដើម្បីឲ្យពួកគេយល់ពីតម្លៃនៃការងារ។
២. បង្រៀនឲ្យពួកគេចេះឯករាជ្យនឹងខ្លួនឯង
ច្បាស់ណាស់ ម្ដាយឪពុកតែងតែមិនចង់ឲ្យកូនរបស់ខ្លួនមានការលំបាក ក្នុងការធ្វើអ្វីដោយខ្លួនឯងនោះទេ ព្រោះវាមើលទៅ
ទើសភ្នែក។ ក៏ប៉ុន្ដែ ពួកគេត្រូវដឹងថា ការបង្រៀនកូនឲ្យចេះឯករាជ្យលើខ្លួនឯងត្រូវចាប់ផ្ដើមតាំងពីពួកគេនៅតូចដូចជា ឲ្យកូន
ចេះកាន់ដបទឹកដោះគោបៅខ្លួនឯងនៅពេលពួកគេចេះកាន់វត្ថុផ្សេងៗជាដើម។
៣. អនុញ្ញាតឲ្យពួកគេធ្វើអ្វីតាមចំណូលចិត្ត
អ្នកត្រូវអនុញ្ញាតឲ្យក្មេងធ្វើអ្វីមួយតាមចំណង់ចំណូលចិត្តរបស់ពួកគេនោះអ្នកនឹងស្វែងរក ឃើញនូវភាពប៉ិនប្រសប់និងភាពខ្លាំង
របស់ពួកគេបាន។ ក៏ប៉ុន្ដែអ្នកក៏ត្រូវមានការកំណត់នូវព្រំដែនមួយសម្រាប់កូនៗដែរ បើមិនពុំនោះទេ គេនឹងក្លាយជាក្មេងទំរើស
ធ្វើអ្វីតាមតែចិត្ត។
៤. កុំឲ្យពួកគេប្រើប្រាស់នូវសម្ភារៈនិយម
ការប្រើប្រាស់សម្ភារនិយមជ្រុលអាចធ្វើឲ្យពួកគេ មិនសូវចេះឲ្យតម្លៃនូវអ្វីដែលពួកគេមាន។ ពេលខ្លះពួកគេអាចវ៉ក់ និងមិនធ្វើ
កិច្ចសាលាជាដើម។
៥. បង្រៀនឲ្យពួកគេមានទំនួលខុសត្រូវនូវទង្វើរបស់ពួកគេ
ឪពុកម្ដាយអាចអនុញ្ញាតឲ្យកូនៗរបស់ពួកគេធ្វើអ្វីតាមចំណង់ចំណូង់របស់ពួកគេបាន តែក៏ត្រូវឲ្យពួកគេមានទទួលខុសត្រូវ
ចំពោះអ្វីដែលគេធ្វើផងដែរ។ នោះទើបពួកគេមិនហ៊ានធ្វើខុសម្ដងទៀត៕
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!