មូលហេតុល្អៗដែលស្ត្រីគួរទទួលទាន “ផ្លែឪឡឹក” អំឡុងពេលមានផ្ទៃពោះ

Posted by : 10639 | 04-Dec-2018

មនុស្សគ្រប់គ្នាសុទ្ធតែស្គាល់ និងចូលចិត្តទទួលទានផ្លែឪឡឹក ប៉ុន្តែធ្លាប់ឆ្ងល់ឬអត់ថាតើស្ត្រីមានផ្ទៃពោះអាចញ៊ាំផ្លែឈើនេះ
បានដែរទេ? ហើយចំពោះស្ត្រីជាម្ដាយវិញកំពុងបារម្ភថាការទទួលទានឪឡឹកអាចបង្កគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភចំពោះទារក
ក្នុងផ្ទៃឬ? ទោះជាយ៉ាងណា វេជ្ជបណ្ឌិតមួយចំនួនធំនឹងប្រាប់ថាការទទួលទានឪឡឹកអំឡុងពេលមានផ្ទៃពោះ គឺប្រសើរណាស់ ក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែក៏កុំទទួលទានច្រើនលើសពេក។

ខាងក្រោមនេះ គឺ​ជាអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានឪឡឹកអំឡុងពេលមានផ្ទៃពោះ ៖

១. កាត់បន្ថយអាការៈក្រហាយទ្រូង
ជាទូទៅស្ត្រីមានផ្ទៃពោះ គឺតែងប្រឈមមុខនឹងបញ្ហានៃការរំលាយអាហារដែលបណ្ដាលឲ្យមានអាការៈក្រហាយទ្រូង ឬច្រាល
ទឹកអាស៊ីតក្រពះ។ ផ្លែឪឡឹក មានប្រសិទ្ធិភាពកម្ចាត់នូវបញ្ហាទាំងនេះបានដោយជួយក្នុងការសម្រួលដំណើរការនៃបំពង់អាហារ
និងក្រពះ។ ការទទួលទានឪឡឹកអាចជួយធ្វើឲ្យបញ្ហាក្រហាយទ្រូងបាត់ទៅវិញយ៉ាងឆាប់រហ័ស។

២. កាត់បន្ថយការហើម
ការហើមដៃ និងជើង តែងកើតឡើងជាទូទៅអំឡុងពេលមានផ្ទៃពោះ។ បរិមាណនៃជាតិទឹកខ្ពស់ក្នុងផ្លែឪឡឹកកាត់បន្ថយការស្ទះ
ក្នុងសសៃឈាម និងសាច់ដុំ ដូច្នេះបញ្ហានៃការហើមត្រូវបានព្យាបាល។

៣. បំបាត់អាការៈចាញ់កូន
ទទួលទានទឹកឪឡឹកស្រស់មួយកែវនៅព្រឹកព្រលឹម គឺល្អបំផុតអំឡុងពេលមានផ្ទៃពោះ។ ឪឡឹកជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ
មានថាមពលពេញមួយថ្ងៃ និងថែមទាំងជួយបំបាត់កាត់បន្ថយអាការៈចាញ់កូនខ្លាំងផងដែរ។

៤. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹក
ការខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បងមួយដែលបង្កឲ្យមានបញ្ហាទារកកើតមិនគ្រប់ខែ ឬសម្រាលមុនពេលកំណត់។ ស្ត្រីមានផ្ទៃពោះគួរទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយ។ ឪឡឹកមានផ្ទុកជាតិ
ទឹកដល់ទៅ ៩០ ភាគរយ ដូច្នេះការទទួលទានវាជាវិធីដ៏ងាយ ហើយល្អបំផុត ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹក។

៥. សម្រាលអាការៈរមួលសាច់ដុំ
រាងកាយនៃស្ត្រីមានផ្ទៃពោះឆ្លងកាត់ការផ្លាស់ប្ដូរប្រែប្រួលច្រើន។ ការកើនឡើងនូវទម្ងន់ និងអ័រម៉ូន អាចជាមូលហេតុបង្កឲ្យមាន
ការឈឺចាប់សាច់ដុំក៏ដូចជាឆ្អឹង។ ការរួមបញ្ចូលឪឡឹកក្នុងរបបអាហារមានប្រសិទ្ធិភាពជួយដោះស្រាយបញ្ហានេះគួរឲ្យកត់សម្គាល់។

៦. បន្សាបជាតិពុល
ឪឡឹក មានផ្ទុកសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ជួយជម្រុញមុខងារតម្រងនោម,
បន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ។

៧. បង្កើនថាមពល
ឪឡឹក ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែល្អៗដូចជា វីតាមីន A, វីតាមីន B1, វីតាមីន B6, ប៉ូតាស្យូម និងម៉ង់កាណែស ដែលជួយបង្កើន
ផ្ដល់ថាមពលតាមបែបធម្មជាតិដល់រាងកាយ។ សារធាតុទាំងអស់នេះក៏ប្រសើរសម្រាប់ទារកក្នុងផ្ទៃផងដែរ។

៨. ទប់ស្កាត់ជំងឺក្រឡាភ្លើង
ឪឡឹក មានផ្ទុកកម្រិត lycopene ខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺក្រឡាភ្លើងកំឡុងពេលមានផ្ទៃពោះ៕

ប្រភពៈ sabay

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge