វិធីងាយៗ បីយ៉ាង ធ្វើឱ្យធ្មេញសភ្លឺ រលោង បានឆាប់រហ័ស

Posted by : 4384 | 06-Oct-2018

ធ្មេញសស្អាត មានសុខភាពល្អ គឺជាអ្វីដែលមនុស្សគ្រប់គ្នា តែងតែចង់បានមិនថាបុរស ឬស្រ្តីនោះទេ។​ ជាពិសេស ធ្មេញស ស្អាតក៏ ជាភាព ទាក់ទាញ មួយផងដែរ នៃស្រស់ នៅពេលដែលអ្នកនៅ ជិត អ្នកដទៃនិង មនុស្សជាទីស្រលាញ់របស់អ្នក។ខាងក្រោមនេះ គឺជាវិធីងាយៗ ៣យ៉ាង ជួយឱ្យធ្មេញ របស់អ្នក សភ្លឺរលោង បានយ៉ាងឆាប់ រហ័ស៖
១/សូមសាកល្បងប្រើ Whitestrips គឺជាឧបករណ៍ថែរក្សា និង ការពារធ្មេញ សភ្លឺ រលោងបានឆាប់ រហ័ស។ ពេទ្យធ្មេញជំនាញ បាន ណែនាំឱ្យប្រើ ប្រាស់ ឧបរណ៍នេះ យ៉ាងតិចណាស់ឱ្យបានរយៈពេល ៦ម៉ោង បន្ទាប់ពី ដុសសំអាតធ្មេញទុកឱ្យធ្មេញស្ងួត ទើបពាក់ ឧបករណ៍នេះ ចូលធ្មេញ របស់អ្នក។ ចំណាំ៖សូមបញ្ជាក់ថា ឧបករណ៍ Whitestrips នេះ អាចរកទិញបាននៅតាមផ្សារទំនើប។
២/ជ្រលក់ក្រណាត់ស្អាត ចូលទៅក្នុងទឹកសំរាប់សំអាតធ្មេញ hydrogen peroxide បន្ទាប់មក យកក្រណាត់នោះ មកជូត ពីលើធ្មេញ របស់អ្នក ដុសខាត់វាចុះលើ ឱ្យសព្វ។ ធ្វើបែបនេះ អាចជួយឱ្យធ្មេញរបស់អ្នក សភ្លឺរលោង និង គ្មានស្នាមខ្មៅជាប់ធ្មេញ។
ចំណំា៖សូមទឹកសំអាតធ្មេញ hydrogen peroxide អាចរកទិញបាននៅតាមផ្សារទំនើប។
៣/ក្រោយពេលទទួលទានអាហារ រួចរាល់ហើយ ត្រូវដុសសំអាតធ្មេញ របស់អ្នកឱ្យបានស្អាតជានិច្ច គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទោះបីជា អ្នកកំពុង តែទទួលទានអាហារនៅកន្លែងធ្វើការ ឬកន្លែងផ្សេងៗ ទៀត ក៏ដោយ អ្នកគួររក្សាទុកច្រាស់ដុស និងថ្នាំដុស ធ្មេញនៅជាប់នឹងខ្លួន។ ធ្វើដូចនេះ អ្នកនឹងទទួលបាននូវធ្មេញដ៏ស ភ្លឺរលោង ស្រស់ស្អាត៕
ប្រភព fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge