ឪពុកម្ដាយគួរកែប្រែវប្បធម៌អាក្រក់នេះចេញទៅ គ្មានផ្លូវរីកចម្រើនទេ មានតែធ្វើឱ្យកូនខូចខិលខ្លាំងឡើង

Posted by : 112220 | 23-Feb-2021

នៅក្នុងគ្រួសារនីមួយៗការប្រៀបធៀបសកម្មភាពរវាងកូនខ្លួនឯងជាមួយនឹងកូនរបស់អ្នកដទៃគឺ មិនមែនជាមធ្យោបាយអប់រំកូនៗ
ល្អនោះទេ ប៉ុន្តែផ្ទុយទៅវិញការប្រៀបធៀបបែបនេះរឹតតែធ្វើឱ្យកូនបាក់ទឹកចិត្ត និងប្រព្រឹត្តកំហុសកាន់តែច្រើនឡើងៗទៅវិញទេ។

ទន្ទឹមនឹងគ្នានេះ ឪពុកម្ដាយតែងមានទស្សនៈប្រៀបធៀបថា កូនឯងមិនដូចកូនគេ ជូនកាលប្រហែលជាមកពីឪពុកម្ដាយគេ
មិនដូចឪពុកម្ដាយយើងទេដឹង។ ប្រសិនបើក្នុងផ្ទះមានតែឪពុកម្ដាយឈ្លោះគ្នា ឪពុកផឹកស្រា ម្ដាយលេងបៀ ព្រលឹមមិនទាន់ទេ
ស្ដីឱ្យកូន ប្រើអំពើហិង្សា មិនដឹងបាយទឹកនៅឯណា ហើយតាំងស្រែថា កូនខ្ញុំខ្ជិល កូនខ្ញុំមិនដូចកូនគេ។ តើទាំងនេះហៅថាការ
ស្រលាញ់កូនដែរឬទេ?

តាមរយៈ លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា ការអប់រំកូនៗ ជាពិសេសកូនៗដែលនៅវ័យក្មេង ឪពុកម្ដាយគួរតែ
ប្រើប្រាស់វិធីអប់រំដោយប្រើចិត្តសាស្ដ្រផ្ទុយ ដែលមានន័យថាចៀសវាងការស្ដីបន្ទោស បង្អាប់កូនខ្លួនឯង ឬការប្រៀបធៀបជាមួយ
កូនអ្នកដទៃ ឪពុកម្ដាយគួរតែពោលពាក្យសរសើរ និងលើកទឹកចិត្តឱ្យកូនៗធ្វើអ្វីម្យ៉ាងដែលត្រឹមត្រូវ តាមការចង់របស់ឪពុកម្ដាយ ទោះបីកូននោះពុំទាន់ធ្លាក់ធ្វើសកម្មភាពអ្វីមួយក៏ដោយ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា បើទោះបីការអប់រំបែបចិត្តសាស្ដ្រផ្ទុយនេះមិនអាចមានប្រសិទ្ធិភាព
100%ទៅលើចរឹកធម្មជាតិរបស់កូនៗក៏ដោយ ប៉ុន្តែការប្រើប្រាស់វិធីអប់រំបែបត្រជាក់ និងលើកទឹកចិត្តបែបនេះនឹងនាំឱ្យកូនៗ
មិនមានការបាក់ទឹកចិត្ត។ ជាងនេះទៅទៀតវានឹងបង្កើននូវសុខភមង្គលនៅក្នុងក្រុមគ្រួសារទៀតផង។

យ៉ាងណាក៏ដោយមុននឹងសម្រេចចិត្តប្រើវិធីអប់រំបែបចិត្តសាស្ដ្រផ្ទុយបែបនេះ ឪពុកម្ដាយក៏គួរតែសិក្សាឱ្យយល់អំពីអត្ថចរឹករបស់
កូនៗផងដែរ កុមារខ្លះមិនត្រូវការលួងលោមផ្អែមល្ហែមបែបបោកបញ្ឆោតនោះទេ ផ្ទុយទៅវិញពួកគេបែបជាត្រូវការពាក្យទូន្មានដោយ
ត្រង់ៗ និងនៅចំពោះមុខ។

គួរបញ្ជាក់ថា ការអប់រំកូនៗមានច្រើនប្រភេទណាស់ ហើយវិធីអប់រំកូនៗដែលល្អ និងមានប្រសិទ្ធិភាពខ្លាំងបំផុតនោះគឺ ការធ្វើជា
បុគ្គលគំរូល្អដល់កូនៗ ព្រោះថាគ្មាននរណាម្នាក់ដែលយល់ចិត្តកូនជាងខ្លួនឯងដែលជាឪពុកម្ដាយនោះទេ យ៉ាងណាក៏ដោយការ
យល់ចិត្តគ្នារវាង ឪពុកម្ដាយ និងកូនៗ អាចប្រព្រឹត្តទៅបានលុះត្រាណាតែឪពុកម្ដាយនោះបានផ្ដល់ភាពកក្ដៅគ្រប់គ្រាន់ដល់កូនៗ ប៉ុន្តែបើឪពុកម្ដាយគិតតែពីឈ្លោះគ្នា បែកបាក់គ្នា មានអំពើហិង្សា ផិតក្បត់ ប្រព្រឹត្តអំពើមិនល្អ ហើយបែរជាមករំពឹងចង់ឱ្យកូនៗ
ក្លាយទៅជាមនុស្សល្អក្នុងសង្គមក៏ជារឿងពិបាកខ្លាំងដែរ។

ដូច្នេះហើយមុននឹងហ៊ាននិយាយថាកូនឯងមិនដូចកូនគេ សូមមេត្តាឪពុកម្ដាយកែប្រែខ្លួនអ្នកជាមុនសិន ដើម្បីបង្ហាញភាពជាគំរូដល់
កូនៗបាន។

ប្រភព៖ healthy-cambodia

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge