ដំណាប់​ប៉េងប៉ោះ​ក្រាម​

Posted by : 10570 | 21-Mar-2017

គ្រឿងផ្សំ៖
​ប៉េងប៉ោះ​ទុំ ស្ករស សាច់ជូរ ទឹក​កំបោរ​ស ។
​វិធី​ធ្វើ៖
​ ១. ប៉េងប៉ោះ​ទុំ រើសយក​ផ្លែ​ធំៗ ឆូត​ចំហៀង​ឆ្កឹះ​គ្រាប់​ចេញ សង្កត់​ឲ្យ​សំប៉ែត​ត្រាំ​ទឹក​កំបោរ​ស (​ថ្លា​) មួយ​យប់​ហើយ​ស្ងោរ​ទឹក​សាច់ជូរ​ឲ្យ​ផុយ រួច​ត្រាំ​ទឹក​ត្រជាក់​រង​កន្លះ​ម៉ោង​ផ្លាស់​ទឹក​បី​ដង ស្រង់​ដាក់​​សម្រស់​ឲ្យ​ស្រស់ទឹក ។
​២. ដាំទឹក​ស្ករ​រំងាស់​ឲ្យ​ស្អិត​ជើង​អង្ក្រង ដាក់​ប៉េងប៉ោះ​កូរ​ឲ្យ​ស្ងួត (​ដាច់ទឹក​) ហើយ​យកទៅ​ហាលថ្ងៃ​ឲ្យ​ឡើង​ក្រាម ។ប្រភពពី www.sruol.com​

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge