អ​នា​ម័យ និង​ការថែទាំជ្រូក

Posted by : 10039 | 18-Oct-2018

ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ យើង​ត្រូវ​សំអាត​ទ្រុង និង​ខ្លួន​សត្វ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឲ្យ​បាន​ទៀងទាត់ ។ ការការពារ​ជំងឺ៖ ការលាង​សំអាត​ទ្រុង ការចាក់​ថ្នាំ​ការពារ ការ​ទំលាក់​ព្រូន និង​ការព្យាបាល​ទាមទារ​ឲ្យ​ធ្វើជា​ចាំបាច់ ដើម្បី​ឲ្យ​ជ្រូក​មាន​សុខ​ភាពល្អ និង​ងាយ​ចិញ្ចឹម ។​ ការសំអាត​ទ្រុង ត្រូវយក​ប្រភព​មេរោគ​ចេញ​ដូចជា លាមក ទឹកនោម ឲ្យ​បាន​២ ទៅ៣​ដង ក្នុង​១​ថ្ងៃ ។
ជៀង​វាង៖​ ចំពោះ​ជ្រូក​ទើបនឹង​ទិញ​ថ្មី ត្រូវដាក់​នៅ​ដោយឡែក​ពី​គេ រយៈពេល​ពី​២ ទៅ ៣​អាទិត្យ ព្រោះ​វា​អាច​ផ្ទុក​ជំងឺ ជាហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជ្រូក ដែល​នៅក្នុង​ទ្រុង​ជាមួយ ។ ក្នុង​រយៈពេល​នោះ ប្រសិនបើ​ជ្រូក​ថ្មី​គ្មាន​ជំងឺ​ទេ យើង​អាច​បញ្ចូល​វា​ទៅក្នុង​ទ្រុង ជាមួយ​ជ្រូក​ចាស់ៗ​ដទៃទៀត​បាន ។​
ការចាក់​ថ្នាំ​ទំលាក់​ព្រូន និង​ថ្នាំ​បង្ការ​៖ ​ អ្នក​ចិញ្ចឹម​អាច​ចាក់​ថ្នាំ ទំលាក់​ព្រូន និង​ថ្នាំង​បង្ការ ឲ្យ​ជ្រូក​ដោយ​ខ្លួនឯង​តែ​ត្រូវ​សួរ​អ្នកលក់​នៅ​កន្លែង លក់​ថ្នាំ​សត្វ​ពី​របៀប​ចាក់ និង​ប្រើ​ថ្នាំ​ឲ្យ​បានច្បាស់លាស់ ។​ ​
ការ​ទំលាក់​ព្រូន ការចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​គួរ​ដឹង​
-​គេ​មិនអាច​ចាក់​ថ្នាំ បង្ការ​លើ​សត្វ​ឈឺ បានទេ គឺ​ចាក់​បានតែ​សត្វ​ដែលមាន​សុខ​ភាពល្អ​ប៉ុណ្ណោះ ។​
-​ប្រសិនបើ​ជ្រូក​កើត​ជំងឺ​ធ្ងន់ធ្ងរ មិនអាច​ព្យាបាល​បាន ត្រូវ​សំលាប់​វា​ចោល ដើម្បី​កុំ​ឲ្យ​ឆ្លងទៅ​ជ្រូក​ដទៃទៀត ។​ ​ជំងឺឆ្លង​សំខាន់ៗ​ ​ជំងឺឆ្លង​ជា​ជំងឺ​ដ៏​កាច​សាហាវ​ដែល​បង្កឡើង​ដោយ​មេរោគ ឬ​បាក់តេរី ។
ជំងឺ​សាល់​ម៉ូ​ណេ​ឡូ​ស ជំងឺ​អុតក្តាម ជៀសវាង៖ មិនត្រូវ​ហូប​ជ្រូក​ស្លាប់​ដោយសារ​ជំងឺ​ទេ ត្រូវ​កប់ ឬ​ដុតចោល​ឲ្យ​បាន​ត្រឹមត្រូវ ។
​ជំងឺប៉េស្ត ជំងឺសារទឹក ជៀង​វាង៖ ​មិនត្រូវ​ព្យាបាល​ជ្រូក​មាន​ជំងឺ ដោយ​ខ្លួនឯង​ទេ ។ ត្រូវ​ហៅ​ភ្នាក់ងារ​សុខភាព​សត្វ (​បសុពេទ្យ​) តាម​ភូមិ ស្រុក ឬ​ពេទ្យសត្វ​ដែល​មា​នា​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​មក​ព្យាបាល ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ប្រភព cen.

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge