របៀប​របប​ញ៉ាំ​អាហារ​ដែល​មិន​បណ្ដាល​ឲ្យ​អ្នក​ធាត់​ទោះ​បី​ជា​ចង់​ញ៉ាំ​អី​ក៏ដោយ

Posted by : 112220 | 20-Nov-2020

ការ​ញ៉ាំ​អាហារ​គឺ​ជា​រឿង​មួយ​ដែល​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​បើ​អ្នក​ញ៉ាំ​មិន​បាន​ត្រឹមត្រូវ​នោះ​ទេ អ្នក​អាច​ឡើង​ទម្ងន់ និង
ក្លាយ​ជា​ធាត់​ក៏​ថា​បាន។ ចំពោះ​អ្នក​ដែល​គាត់​ចង់​មិន​ឲ្យ​ខ្លួន​ឯង​ធាត់​ និង ឡើង​ទម្ងន់ ទោះបី​ជា​ចង់​ញ៉ាំ​អី​ក៏​ដោយ​គួរ​តែ​ប្រើ​វិធី​
ខាង​ក្រោម​នេះ ៖

១. ដឹង​ពី​ពេល​ដែល​អ្នក​ឃ្លាន ៖ កុំ​ចាំ​ដល់​អ្នក​មាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំង​ទើប​រក​អី​ញ៉ាំ ព្រោះ​ពេល​នោះ​ក្រពះ​របស់​អ្នក​នឹង​រីក​ធំ
ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​រក​អាហារ​ញ៉ាំ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ឃ្លាន​តិច​ៗ។

២. កុំ​ញ៉ាំ​ទាល់​តែ​ហល់ ៖ ទោះ​បី​ជា​អាហារ​ឆ្ងាញ់​ដល់​ណា​ក៏​ដោយ​ក៏​អ្នក​មិន​គួរ​បណ្ដោយ​ខ្លួន​ញ៉ាំ​រហូត​ដល់​ឆ្អែត​ជ្រុល​នោះ​ដែរ
គួរ​តែ​កំណត់​ការ​ញ៉ាំ​ឲ្យ​បាន​សម​ល្មម​ទោះ​ស្ថិត​ក្នុង​ពេល​ណា​ក៏​ដោយ។

៣. កុំ​បណ្ដោយ​តាម​អារម្មណ៍ ៖ ការ​ញ៉ាំ​មិន​គួរ​បណ្ដោយ​តាម​អារម្មណ៍​នោះ​ទេ ទោះ​បី​ពេល​ខ្លះ​អ្នក​ពិបាក​ចិត្ត​ អ្នក​សប្បាយ​ចិត្ត​
ក៏​អ្នក​មិន​គួរ​ញ៉ាំ​ខុស​របៀប​ដែរ ដូចជា​ការ​ញ៉ាំ​អាហារ​ច្រើន ហើយ​ញ៉ាំ​ច្រើន​ដង។

៤. កុំតម​អាហារ ៖ ការ​តម​អាហារ​មិន​មែន​ជា​វិធី​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​នោះ​ទេ ដូច្នេះ​អ្នក​មិន​គួរ​តម​អាហារ​ខ្លាំង​ពេក​ឡើយ
គ្រាន់​តែ​ញ៉ាំ​ឲ្យ​បាន​ល្មម និង ចៀសវាង​អាហារ​ណា​​ដែល​មិន​ល្អ​ទៅ​បាន​ហើយ។

៥. ដឹង​ពី​របប​អាហារ ៖ អ្នក​ត្រូវ​ឲ្យ​រាង​កាយ​អ្នក​ទទួល​បាន​គ្រប់​ក្រុម​នៃ​អាហារ មិន​មែន​ញ៉ាំ​តែ​មួយ​មុខ​ដូចជា​សាច់ ឬ ក៏​អាហារ​
ក្រៀម​នោះ​ទេ ត្រូវ​ញ៉ាំ​ទាំង​បន្លែ ទាំង​សាច់​ ទាំង​អាហារ​បំប៉ន​ផ្សេង​ៗ។

ឲ្យ​តែ​ដឹង​ពី​របៀប​ញ៉ាំ គឺ​ញ៉ាំ​មិន​ចេះ​ធាត់​ទេ!

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge