វេជ្ជបណ្ឌិតគួច ម៉េងលី៖ ប្រាប់មូលហេតុបណ្តាលឱ្យមានបញ្ហាស្គមមិនឡើងគីឡូសោះ

Posted by : 112220 | 07-Apr-2021

គ្រប់មនុស្សទាំងអស់សុទ្ធតែប្រាថ្នាចង់បានសុខភាពមាំមួននិងរូបរាងសមសួនទៅតាមការចង់បានរបស់ខ្លួន។ អ្នកខ្លះធាត់បែរ
ជាចង់ស្គម ចំណែកអ្នកខ្លះស្គមបែរជាចង់ធាត់ហើយបានខិតខំរិះរកគ្រប់ដំណោះស្រាយទាំងអស់ឱ្យតែបានសម្រេចនូវបំណង
របស់ខ្លួន។ ចំពោះបញ្ហានេះផងដែរ វាមានកត្ដាជាច្រើនដែរអ្នកត្រូវដឹង និងគួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ព្រោះពេលខ្លះវាអាច
កើតមកពីបញ្ហានៃជំងឺ ឬអាចមានបញ្ហាមួយចំនួនផ្សេងទៀត។ តើអ្នកចង់ដឹងពីបញ្ហាទាំងនេះដែរឬទេ?

ដើម្បីកាន់តែជ្រាបច្បាស់ជុំវិញពីបញ្ហានេះ ក្នុងថ្ងៃនេះក្រុមការងារ Healthy Cambodia យើងនឹងធ្វើការស្រង់ប្រសាសន៍ពី
លោកវេជ្ជបណ្ឌិតគួច ម៉េងលី មកជម្រាបជូនប្រិយមិត្តអ្នកអានទាំងអស់ឱ្យបានដឹងកាន់តែច្បាស់។ លោកវេជ្ជបណ្ឌិតបានលើក
ឡើងថាមូលហេតុដែលមនុស្សមួយចំនួនស្គមមិនឡើងគីឡូ មូលហេតុដោយសារពួកគាត់មានបញ្ហាដូចជា ការខ្វះជីវជាតិ មាន
ព្រូនឬតេនញ៉ា ការបញ្ចេញកម្លាំងធ្វើការហួសបរិមាណ(ញុំាតិចប៉ុន្ដែ​ប្រើកម្លាំងខ្លាំង) កត្តាផ្សេងទៀតជាទូទៅតាមក្បួនពេទ្យ
គឺមកពីគាត់បាត់បង់នូវសាច់ដុំ​ បញ្ហាពុកឆ្អឹងដែលបណ្តាលមកពីគាត់ស្គមតាំងពីដើម មានបញ្ហាអាត្រាយស៊ីស បញ្ហាមកពីការរលាក
ពេញខ្លួនច្រើនដែលធ្វើគាត់បាត់បង់ជាតិទឹកជាហេតុបណ្ដាលឱ្យខ្សោះខ្សោយកម្លាំង សាច់ដុំបាត់នូវសរសៃវិញ្ញាណមិនអាច
គ្រប់គ្រងបាន។

បញ្ហាមួយចំនួនទៀតមកពី ជំងឺតែរ៉យឌីហ្សឹមដែលធ្វើឱ្យរាងកាយមានដំណើរការមិនឈប់ឈរជាហេតុមិនអាចទទួលយកអាហារ
ដែលញុំាចូលទៅ បញ្ហាជំងឺទឹកនោមផ្អែម បញ្ហាបាក់ទឹកចិត្ត ជំងឺរបេង បញ្ហាអ៊ីនដូខ្រាយឌីសរលាកបេះដូងមកពីមេរោគ ការហាត់
ប្រាណខ្លាំងពេក មានដំបៅច្រើនមកពីមេរោគ មកពីហ្សែន មកពីជំងឺមហារីក ជំងឺរុំារ៉ៃដែលធ្វើឱ្យយើងក្អួតនិងរាគជាញឹកញាប់ ។ បញ្ហាមួយទៀតមកពីការញុំាដែលកើតឡើងចំពោះក្មេងៗពេញវ័យដែលចង់បានរាងរូវស្អាតធ្វើឱ្យគាត់អត់ញុំារហូតដល់ក្លាយជាធ្លាប់ ហើយបញ្ហានេះយូរៗទៅ​ធ្វើឱ្យពួកគាត់លែងនឹកនាឃ្លានទើបបណ្ដាលឱ្យស្គម ដល់ពេលចង់ធាត់វិញវាពិបាកក្នុងការទទួល
យកចំណីអាហារដែលបរិភោគទាំងនោះ។

បញ្ហាខាងលើនេះសុតតែជាបញ្ហាដែលនាំឱ្យអ្នកស្គមមិនព្រមឡើងគីឡូ ដូនេះប្រសិនបើអ្នកមានបញ្ហាទាំងនេះជាគំនិតល្អសូមអ្នក
ទៅធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែរមានជំនាញដើម្បីរកដំណោះស្រាយថាអ្នកកំពុងតែមានបញ្ហាអ្វីឱ្យពិតប្រាកជាហេតុ
ងាយស្រួលក្នុងការព្យាបាលឱ្យឆាប់ជាទាន់ពេលវេលា ត្រូវចាំថាជំងឺអ្វីក៏ដោយឱ្យតែបណ្តោយទុកយូរនឹងបង្កជាបញ្ហាធំនៅថ្ងៃ
អនាគតហើយ៕

ប្រភព៖ healthy-cambodia.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge