ប្របួយជាថ្នាំបន្ទន់លាមក ថ្នាំប៉ូវកំលាំង ព្យាបាលថ្លោះ គ្រេច

Posted by : 10639 | 26-Mar-2020

លក្ខណះរុក្ខជាតិៈ រុក្ខជាតិតូច ( ចុល្លព្រឹក្ស ) មានកំពស់ ពី ៣ ដក់៥ម៉្រែត មានមែកតូចៗសំយុតចុះ។ ស្លឹករាងតូច
ចុង ដើមឬរាងទ្រវែងបន្តិចដុះឆ្លាស់តំរៀបជុំវិញមែក។ មែកតូចៗប្រើសំរាប់ជាទ្រើងសណ្តែកនៅក្នុងច្បារ។
កន្លែងដាំដុះៈ មានដើមកំណើតនៅកម្ពុជា។ មានដុះយ៉ាងច្រើននៅតំបន់ទឹកលិច ក្បែរបឹង ត្រពាំង។
ផ្នែកប្រើប្រាស់ៈ ស្លឹក ឬស។
ការព្យាបាល
- ឬសៈ ស្ងោរផឹកជាថ្នាំបន្ទន់លាមក។
- សំបក ដើមៈ ជាថ្នាំប៉ូវកំលាំង។
- ស្លឹកៈ នៅបានយកមកបុកបិតបំពោក ថ្លោះ គ្រេច។
-​ ប្របួយមានជាតិបញ្ចុះកំដៅ និងតែងយកមប្រើក្នុងការព្យបាលប្រកាច់ ប្រឆ្និត ស្ពឹក រលាកសន្លាក់ឆ្អឹង។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge