គូឆាយក៏​​ជា​​ឪ​សថសម្រាប់​​ព្យា​បាល​​ជំងឺ​​ងាប់​​លិង្គ​ដែរ

Posted by : 10639 | 12-Aug-2017

គូឆាយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​បន្លែ​ម្យ៉ាង ដែល​​អាច​​ជួយ​​ព្យា​បាល​​ជំ​ងឺ​​ងាប់​​លិង្គ​​បុ​រស ប៉ុ​ន្តែ​​មិន​​ទាន់​​មាន​​ន​ណា​ម្នាក់​​ដឹង​​ពី​វិធី​​បរិ​ភោគ ដើ​ម្បី​​ព្យា​បាល​​ជំងឺ​​នេះ​​ឲ្យ​​បាន​​ត្រឹម​​ត្រូវ​​នៅ​​ទេ។


គូឆាយគឺជាបន្លែម្យ៉ាងដែលសម្បូរទៅ​ដោយសារ​ធាតុ​ចិញ្ចឹម រួម​ទាំង​ជាតិ​ស្ករ, ប្រូតេ​អ៊ីន, ជាតិ​ខ្លាញ់, Carotene, វីតាមីន B, C, ជាតិ​សសៃ, កាល់​ស្យូម, ផូ​ស្វ័រ, ជាតិ​ដែក… ហើយ​វាក៏​មាន​សមត្ថភាព​ពិសេស​ប្រឆាំង​នេះការ​លាក វេត្រាណូ ដែល។ បន្លែ​មួយ​ប្រភេទនេះ​មាន​លក្ខណៈ​ទ​ន់ ក្លិន​ឈ្ងុយ ជា​ពិសេស​រស់​ជាតិ​ហឺរ​តិចៗ ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បរិភោគ គេ​ប្រើ​វាជា​គ្រឿង​ទេស ឬជា​បន្លែ​នៅ​ក្នុង​ម្ហូប។

បើយោងតាមផ្នែកឪសថបុរាណ កាឆាយ​មានលក្ខណៈ​សម្បត្តិ​ហឺរ, ផ្អែម, ក្តៅ និង​ត្រូវ​បាន​គេប្រើ​ដើម្បី​គ្រប់គ្រង់​ឡើង​វិញ​នូវ​ការ​ខូច​ខាត​នៃសរី​ រាង្គ​មនុស្ស។ ជា​មួយ​នឹង​ការ​ខ្សោយ​មុខ​ងារ​តំរង​នោម, ងាប់​លិង្គ, ការ​ឈឹ​ចាប់ អ្នក​អាច​ផ្សំ​វា​ជាមួយ​នឹង​សារ​ធាតុ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​កាន់​តែ​មាន​ ប្រសិទ្ធិ​ភាព​ក្នុង​ការ​ព្យា​បាល។ ក្នុង​ការ​ផ្សំ​អ្នក​ត្រូវ​យក​ខ្ទឹម​ក្រហម ២៥០ ក្រាម, ផ្លែវ៉ុលណាត់ (walnuts) ៦០ ក្រាម, ប្រេង​​ល្ង យក​​ទៅ​​ចម្អិន រួច​​បរិភោគ​​ជា​​រៀង​​រាល់​​ថ្ងៃ ក្នុង​​រយៈ​​ពេល​​មួយ​​ខែ​​នឹង​មាន​ប្រសិទ្ធិ​ភាព។ ម្យ៉ាង​ទៀត​លោក​អ្នក​អាច​យក​អង្ក ១០០ ក្រាម ស្លឹក​កា​ឆាយ ៦០ ក្រាម មក​បបរ​សម្រាប់​បរិភោគ នៅ​ពេល​ថ្ងៃ​ត្រង់​ជារៀង​រាល់​ថ្ងៃ ចាប់ពី ១ ​ខែទៅ ៦ ខែ ឬ​បរិភោគ​បន្ត​ទៀត​ដើម្បី​ទទួល​អត្ថ​ប្រយោជន៍​កាន់​តែ​ច្រើន។

ការស្រាវជ្រាវក្នុងសម័យទំនើបនេះក៏បានបង្ហាញផងដែលថា បន្លែង​ដែល​មាន​ជាតិ​សសៃ​ខ្ពស់ និង​គូឆាយ​គួរ​តែ​មាន​ឥទ្ធិ​ពល​ទៅ​លើ​ការ​រំលាយ​អាហារ, លើក​កម្ពស់​សមត្ថភាព​ពោះ​វៀន, បង្ការ​ជំងឺ​ទល់​លាមក និង​ពុក​ឆ្អឹង។ ជាតិ​សសៃ​នៅ​ក្នុង​បន្លែក៏មានសមត្ថភាព​រក្សា​តុល្យភាព​បាក់​តេរី​នៅ​ក្នុង​ ពោះ​វៀន ព្រម​ទាំង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​ជំងី​មហារីក​ពោះ​វៀន។ លើសពី​នេះទៅទៀត​បន្លែ​កា​ឆាយ​ត្រូវ​បាន​គេប្រើ​ដើម្បី​ព្យា​បាល​ជំងឺ​លើស​ ឈាម និង​ជំងឺ​ផ្សេងៗ​ទៀត។

ចំណាំ៖ មិនបរិភោគកាឆាយច្រើនពេកទេព្រោះ​គុណ​សម្បត្តិ​របស់​វា ក៏​អាច​ប្រែ​ក្លាយ​ទៅជា​គុណវិប្បត្តិ​ដែរ។ ការ​បរិភោគ​ច្រើន​ពេក​អាច​បណ្តោល​ឲ្យ​ក្តៅក្នុង, កើត​មុន និង​ជំងឺ​ភ្នែក តាម​ឪសថស្ថាន​បុរាណ​បាន​ណែ​នាំ​ថា​មិន​គួរ​ប្រើ​ប្រាស់​បន្លែ​នេះ​ជា​មួយ​ នឹង​ទឹក​ឃ្មុំ ឬសាច់​គោ​ទេ៕

ប្រភព www.yolprom.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge