កំពូលរូបមន្តធម្មជាតិជួយឱ្យស្បែកមុខ សម៉ដ្ឋ ភ្លឺរលោង តឹងណែនយ៉ាងឆាប់រហ័ស

Posted by : 10639 | 06-Dec-2018

ស្បែកសម៉ដ្ឋ ភ្លឺរលោង គឺជាអ្វីដែលមនុស្សភាគច្រើន ប្រាថ្នាចង់បាន ជាពិសេស គឺមនុស្សស្រីព្រោះថា ស្បែកសស្អាត គឺជាភាពទាក់ទាញដំបូងគេ មនុស្សអាចមើលឃើញពីចម្ងាយមុនគេមុននឹងអាចឈានទៅជិតមនុស្សដែលខ្លួនស្រលាញ់ ចូលចិត្ត។ ដូច្នេះ ស្បែកគឺជាភាពស្រស់ស្អាត ដ៏មានឥទ្ធិពល ដែលអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងបានយ៉ាងងាយស្រួល។


ខាងក្រោមនេះ គឺជារូបមន្តធម្មជាតិងាយៗ មួយចំនួន អាចជួយឱ្យស្បែក របស់លោកអ្នក និងសុភាពនារីទាំងអស់ សម៉ដ្ឋ តឹងណែន និងភ្លឺរលោង បានយ៉ាងឆាប់រហ័ស។


វិធីទី១៖ សូមយកម្ស៉ៅរមៀត ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកក្រូចឆ្មារស្រស់ ៣ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកមុខ ទុករយៈពេល ១៥នាទី រួចលាងសម្អាតស្បែកមុខចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។


វិធីទី២៖ សូមយកទឹកដោះគោជូរ ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំសុទ្ធ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកមុខ ទុករយៈពេល ១៥ ទៅ ២០ នាទីរួចលាងសម្អាតជាមួយនឹងទឹកចេញជាការស្រេច៕

ប្រភព fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge