ផ្លែឈើ៣មុខ​​ដែល​ជួយបំប៉នដល់​ខួរក្បាល

Posted by : 9744 | 06-Oct-2018

បញ្ហា​ខួរក្បាល​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ​ព្រោះ​វា​មិន​ត្រឹមតែ​ជួយ ដោះស្រាយ​នូវ​រាល់​ឧបសគ្គ ទាំងឡាយ​ដែល​ចូលមក​ធ្វើការ​រារាំង​ដល់​យើង​ប៉ុណ្ណោះ​ទេ ជាងនេះទៅទៀត ​ខួរក្បាល​ជួយ​ធ្វើឱ្យ​ចងចាំ​នូវ​អ្វីៗ​គ្រប់យ៉ាង តាំងពី​យើង​ដឹងក្ដី​រហូតដល់​បច្ចុប្បន្ន​។​ ទន្ទឹម​នេះ​ដែរ​វា​ក៏ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់យ៉ាង​ពី​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​ពពួក​អាហារ ដែល​គ្មាន​ប្រយោជន៍​និង គ្មាន​សារធាតុ​សម្រាប់​ចិញ្ចឹម​ខួរក្បាល​។​ ដូចច្នេះ​ ដើម្បី​ធ្វើឱ្យ​ខួរក្បាល​កាន់ តែមាន​ប្រសិទ្ធភាព ក្នុង​ការគិត​និង​ការ​បំប៉ន​សុខភាព​វាអ្នក​គប្បី​ចេះ​ជ្រើសរើស​ប្រភេទ ផ្លែឈើ​ដូចខាងក្រោម​នេះ​ព្រោះ​វា​សុទ្ធ តែ​ជា​ប្រភព​ផ្ដល់ថាមពល​បំប៉ន​ខួរក្បាល​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​ផ្លែឈើ​ដែល​ដើរតួ​សំខាន់​ក្នុង​រឿងនេះ ចំណាត់ថ្នាក់​វា​ធ្លាក់​ទៅលើ​ចេក ក្រូច និង​ប៉ោម​ដែល​យើង​ស្គាល់ និងតែងតែ​ទទួលទានជា​រៀងរាល់ថ្ងៃ​នេះឯង​។ ព្រោះ​បើ​យោងតាម​ការអះអាង​រប​ស់​សាកលវិទ្យាល័យ ខ​រ៍ណែលនៃ​សហរដ្ឋអាមេរិក​បាន បញ្ជាក់ថា​ផ្លែឈើ​ទាំង​៣​យ៉ាងនេះ​វា​មាន គុណ​សម្បត្ដិ​ក្នុង​ការលាង​ជាតិពុល​ធ្វើឱ្យ​ប្រព័ន្ធ ប្រាសាទ​បាត់បង់​ការចងចាំ​កាន់​តែមាន តិច​និង​ថែមទាំង​ជួយការពារ ជម្ងឺ​ភ្លេចភ្លាំង​ច្រើន​លើសពីនេះ​ជួយ​ព្យាបាល​និង កាត់បន្ថយ​ជម្ងឺ​ញ័រ​បាន​ទៀតផង​។ ប៉ុន្ដែ​ប្រសិនបើ​លោកអ្នក​ចង់​ទទួលបាន នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ​ដូច​អ្នក​បាន​ប៉ង​ទុក​នោះ​អ្នក​គប្បី​ទទួលទាន ចេក ក្រូច ឬ ផ្លែ​ប៉ោម ឱ្យបាន​ជាប្រចាំ​ទើប​អ្វីដែល​យើង​សង្ឃឹម​នោះបាន​សមតា​ម​បំណង​៕
​ប្រភព fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge