ស្នាយព្យាបាល ជំងឺរាក​ រាកមូល ក្អក របេង ដំបៅ ពិស ហើម ភ្នែក ទាច​ បំពង់ក គ្រុនចាញ់ ប្រឆាំងវីរុស និងមហារីក

Posted by : 10639 | 12-Aug-2017

លក្ខណះរុក្ខជាតិៈ ជាប្រភេទឈើតូចមានកំពស់ពី ២ទៅ៨ម៉ែត្រ។ ស្លឹកគគ្រើម គេចូលចិត្តយកទៅដុះធ្មេញ ឬខាត់
សំភារៈ តុ ទូ។
កន្លែងដាំដុះ :
ដុះនៅតាមភ្លឺស្រែ ព្រៃរបោះ ទីទួលនានា ពាសពេញកម្ពុជា។
ផ្នែកប្រើប្រាស់ៈ
សំបក និង​ឬស។
សារធាតុៈ Phenolic glycosides សំបក និង​ ជ័រ។
ការព្យាបាលៈ រុក្ខជាតិទាំងមូលអាចស្ងោរផឹកសំរាប់ព្យាបាល ជំងឺរាក និង រាកមូល។​ ឬសវា យកទៅឆុង ឬស្ងោរផឹក
សំរាប់ព្យាលបាល ក្អក របេង ដំបៅ ពិស និង​ ហើម។ ស្លឹកមានប្រសិទ្ធភាពទៅលើជំងឺភ្នែក។ មែកឆុងផឹកព្យាបាល
រោគទាចនិង ធ្វើជាថ្នាំបៀមខ្ពុលមាត់ ព្យាបាលរោគបំពង់ក ហើយអាចប្រើជាថ្នាំប្រឆាំងគ្រុនចាញ់ ប្រឆាំងវីរុស និង
ប្រឆាំងមហារីកផងដែរ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge