ការ​ព្យាបាល​ជំងឺមហារីក​សុដន់​មាន​អ្វីខ្លះ ?

Posted by : 10639 | 12-Oct-2017

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​នឹង​កំណត់​ការ​ព្យាបាល​ជំងឺមហារីក​សុដន់​ដោយ​ផ្អែក​ទៅ​លើ​ប្រភេទ​ដំណាក់កាល និង​ទំហំ ព្រមទាំង​មាន​ជាប់​ទាក់ទង​នឹង​អ័រម៉ូន​ឬ​អត់​។ គ្រូពេទ្យ​ក៏​គិត​បន្ថែម​ទៅ​លើ​សុខភាព​ទូទៅ និង​ការ​ចង់បាន​របស់​អ្នកជំងឺ​ដែរ​។

វេជ្ជបណ្ឌិត ឡាយ សានី​ន ឯកទេស​សម្ភព និង​រោគ​ស្ត្រី​មន្ទីរពេទ្យ​កាល់​ម៉ែត្រ មាន​ប្រសាសន៍​ថា ការ​ព្យាបាល​ជំងឺមហារីក​សុដន់​គឺ​មាន​ច្រើន​បែប និង​ធ្វើ​ឡើង​ទៅ​តាម​ទំហំ​របស់​​ដុំ​ដោះ​។ យ៉ាងណាមិញ ស្ត្រី​ភាគច្រើន​ដែល​មាន​ជំងឺមហារីក​សុដន់ គឺ​ត្រូវ​ព្យាបាល​ដោយ​វះកាត់ ប្រើ​ថ្នាំ​ជំងឺមហារីក ការ​ព្យាបាល​ដោយ​អ័រម៉ូន ឬ​បាញ់​កាំរស្មី​។

ខាងក្រោម​នេះ គឺជា​ប្រភេទ​នៃ​ការ​ព្យាបាល​ជំងឺមហារីក​សុដន់ ៖
​១. ការ​វះ​យក​ដុំ​សាច់​មហារីក ដោយ​កាត់​ចេញ​ដោះ​ទាំងមូល ឬ​ពាក់កណ្តាល
​២. ការ​ព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម (​ដោយ​កាំរស្មី​អ៊ីយ៉ុង​)
​៣. ការ​ព្យាបាល​ដោយ​ប្រើ​សារធាតុ​គីមី
​៤. ការ​ព្យាបាល​អ័រម៉ូន
​៥. ការ​ព្យាបាល​ចំ​គោលដៅ

ការ​ប្រើប្រាស់​ថ្នាំ​ដូច​ជា lapatinib (Tykerb) ថ្នាំ pertuzumab (Perjeta) និង​ថ្នាំ trastuzumab (Herceptin) ។ ឱសថ​ទាំងនេះ​ជំរុញ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​បំផ្លាញ​កោសិកា​មហារីក ។

អ្នក​អាច​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​គីមី ការ​ព្យាបាល​អ័រម៉ូន ឬ​ការ​ព្យាបាល​ចំ​គោលដៅ​រួម​ជាមួយ​ការ​វះកាត់ ឬ​ប្រើប្រាស់​វិទ្យុសកម្ម​ជាមួយ​គ្នា ។ ពួក​វា​អាច​សម្លាប់​កោសិកា​មហារីក​ដែល​ត្រូវ​បាន​បន្សល់​ទុក​ដោយ​ការ​ព្យាបាល​ដទៃ​ទៀត ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge