រុក្ខជាតិជន្លង់ជាថ្នាំជួយសម្រួលស្ត្រីពេលសម្រាល់កូន
Posted by : 10639 | 02-Mar-2022
រុក្ខជាតិ ជន្លង់ គឺជាប្រភេទរុក្ខជាតិម្យ៉ាង មានសណ្ឋានជាវល្លិវាឡើងទ្រើង។ រុក្ខជាតិនេះប្រហែលមានដើមកំណើត ក្នុងប្រទេសឥណ្ឌា
ហើយគេនិយមដាំគ្រប់ប្រទេសក្ដៅ។ រុក្ខជាតិប្រភេទនេះ គេអាចយកធ្វើគ្រឿងបន្លែសម្រាប់ម្ហូបស្ងោរ ឬឆា។ល។ ចំណែកគ្រាប់របស់
រុក្ខជាតិនេះមានទឹកដមម្យ៉ាងពណ៌ក្រហម សម្រាប់ដាក់នំឲ្យមានពណ៌ល្អ។ ដោយឡែក គ្រូផ្សំថ្នាំ គេយកទឹកដមនេះផ្សំជាថ្នាំសម្រាប់
ដាក់ភ្នែក ។ ស្រុកខ្មែរយើង ប្រជាជនតាមស្រុកចំការ គេតែងស្ងោរដើមជន្លង់ឲ្យក្មេងៗ ផឹកកុំឲ្យទល់លាមក ឬមួយស្ត្រីកំពុងសម្រាល
កូន ដើម្បីឲ្យកូនឆាប់សម្រាប់កូន និងជួយស្ត្រីជាម្ដាយ។
ប្រភព ៖ វចនានុក្រមការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា
If you like, please click LIKE and SHARE!