ទើប​ចាប់ផ្ដើម​រៀន​សរសេរ​កូដ​ដំបូងៗ មិន​ចង់​ចំណាយ​លុយ កុំ​រំលង​គេហទំព័រ​ទាំង​នេះ

Posted by : 111770 | 20-May-2020

សម្រប​នឹង​ទីផ្សារ​ការងារ​នៃ​វិស័យ​បច្ចេកវិទ្យា​កំពុង​រីក​រាលដាល សន្ទុះ​នៃ​សិស្ស​និស្សិត​ដែល​ចាប់​យក​ជំនាញ IT ក៏​មាន​ការ​កើន​ឡើង។ មូលដ្ឋាន​គ្រឹះ​នៃ​ការ​សិក្សា​ភាសា​កូដ​ដំបូង ពិត​ជា​សំខាន់ បែបនេះ​ហើយ Sabay ចែក​រំលែក​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​នូវ​គេហទំព័រ​ ៣ ដែល​បង្រៀន​នូវ​អ្វី​ដែល​ទាក់ទង​នឹង​ការ​សរសេរ​កូដ គួប​ផ្សំ​ទាំង​ការ​សិក្សា​ឥត​គិត​ថ្លៃ គ្មាន​ដែន​កំណត់​ថែម​ទៀត​ផង។

. website CodeAcademey

ពុំ​មាន​បុគ្គល​ជំនាញ​​ណា​មួយ ដែល​អាច​ចងចាំ​នូវ​កូដ​ទាំង​អស់​បាន​​រហូត​នោះ​ទេ ក៏​នៅ​មាន​ពេល​ខ្លះ​រាវរក​សៀវភៅ​មក​ដោះស្រាយ​បញ្ហា​ម្តងៗ។ ជម្រើស GitHub នឹង​ជា​តម្រូវការ​ដែល​អ្នក​ចង់​បាន ដោយ​ប្រមូល​ផ្តុំ​នូវ​សៀវភៅ​​កូដ​ជាង ៥០០ ក្បាល នៃ ​ភាសា ៨០ ផ្សេងៗ​ពី​គ្នា។ ជា​ទូទៅ​អ្នក​ចូលរួម​សហការ​រមែង Update នូវ​អ្វី​ដែល​ថ្មី​ចូល​គេហទំព័រ​មួយ​នេះ​ជា​ញឹកញយ។​

.website Github

ជា​គេហទំព័រ​មួយ​ដែល​បង្កើត​ឡើង​តាំង​ពី​ ឆ្នាំ ១៩៩៨ អ្នក​អាច​សិក្សា​ការ​សរសេរ​កូដ​តាម​ Online ដោយ​មាន​មូលដ្ឋាន​គ្រឹះ​នៃ​ភាសា​សំខាន់ៗ​ជា​ច្រើន​ដូច​ជា HTML, CSS, JavaScript, PHP, AngularJS, SQL, Bootstrap, Node.js និង jQuery។​

មិន​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​បង្រៀន​អ្នក​ឲ្យ​ចប់​មួយ​មុខ​វិជ្ជា​ហើយ អ្នក​ក៏​អាច​សាកល្បង​ដោះស្រាយ​លំហាត់​ទៅ​តាម​កញ្ចប់​សិក្សា​នីមួយៗ ថ្វី​បើ​រក​ដំណោះស្រាយ​មិន​បាន គេហទំព័រ​មួយ​នេះ​ក៏​មាន​ផ្តល់​នូវ​ជំនួយ​ជា​ចម្លើយ​បង្កប់​មួយ​ផ្នែក​ធំ​ផង​ដែរ៕

.website w3school

ប្រភព: Tech sabay

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge