ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា រាង​កាយ​របស់​អ្នក​មាន​លើស​ជាតិ​អាស៊ីត ឬ ក៏​អត់​?

Posted by : 112220 | 14-Sep-2020

អ្នក​ដឹង​ទេ​ថា​ រាង​កាយ​របស់​អ្នក​ជានិច្ចកាល​​តែង​ផ្តល់​នូវ​មុខ​សញ្ញា​មក​កាន់​អ្នក​នៅ​ពេល​រាង​កាយ​ខ្វះ​ខាត ឬ លើស​កម្រិត​សារជាតិ​អ្វី
​មួយ​ក្នុង​រាង​កាយ? វា​អាស្រ័យ​លើ​អ្នក​ក្នុង​ការ​សង្កេត​មើល​ពី​រោគ​សញ្ញា​ទាំង​នោះ និង​ទប់​ស្កាត់​បញ្ហា​ដែល​អាច​កើត​ឡើង​ចំពោះ​រាង
​កាយ។ យ៉ាង​ណា​មិញ ការ​លើស​កម្រិត​ជាតិ​អាស៊ីត​ក្នុង​រាង​កាយ​ក៏​មិន​ខុស​គ្នា​នោះ​ដែរ រាង​កាយ​របស់​អ្នក​នឹង​បញ្ចេញ​នូវ​មុខ​សញ្
ញា​យ៉ាង​ច្បាស់​ឱ្យ​អ្នក​ដឹង ប៉ុន្តែ​អាច​អ្នក​មិន​បាន​ធ្វើ​ការ​ចាប់​អារម្មណ៍។ ដូចនេះ​​ អ្នក​គួរ​ក្រឡេក​មក​យល់​ដឹង​ពី​រោគ​សញ្ញា​ដែល​រាងកាយ​
របស់​អ្នក​កំពុង​លើស​កម្រិត​ជាតិ​អាស៊ីត​ដូច​ខាង​ក្រោម៖

១. ស្បែក​មាន​បញ្ហា

ពេល​ខ្លះ អ្នក​មាន​អារម្មណ៍​ថា​ស្បែក​របស់​អ្នក​មាន​សភាព​ស្រអាប់​ មិន​ស្រស់​ថ្លា ហើយ​ ស្ងួត​ខ្លាំង​រហូត​ប្រេះ​ក្រហែង ជា​ពិសេស​នៅ
​បរិវេណ​មុខ និង បបូរ​មាត់។ អ្នក​អាច​គិត​ថា​វា​ជា​បញ្ហា​ស្បែក​ធម្មតា ដែល​ការ​ពិត វា​អាច​បណ្តាល​មក​ពី​ការ​លើស​ជាតិ​អាស៊ីត​ក្នុង​ខ្លួន
​នេះ​ឯង។ បើ​អ្នក​ជួប​ប្រទះ​នូវ​បញ្ហា​នេះ​រយៈពេល​យូរ ហើយ ផលិតផល​មុខ ឬ គ្រឿង​សម្អាង​មិន​អាច​ជួយ​បាន នោះ​ភាគ​រយ​គឺ​អ្នក​អាច
​កំពុង​តែ​លើស​កម្រិត​ជាតិ​អាស៊ីត​ហើយ។

២. បញ្ហា​ធ្មេញ

បើ​រាង​កាយ​របស់​អ្នក​លើស​ជាតិ​អាស៊ីត​ វា​អាច​បង្ហាញ​ប្រាប់​អ្នក​តាម​រយៈ​ការ​ស្រៀវ​ធ្មេញ ឬ​ ការ​ឈឺ​ធ្មេញ ជា​ដើម។ តែ​វា​ក៏​មិន​មែន​
មាន​ន័យ​ថា​ រាល់​ពេល​អ្នក​មាន​បញ្ហា​ស្រៀវ​ធ្មេញ​គឺ​ព្រោះ​លើស​កម្រិត​ជាតិ​អាស៊ីត​នោះ​ទេ គឺ​វា​គ្រាន់​តែ​ជា​មាន​ភាគរយ​នៅ​ក្នុង​រោគ​
សញ្ញា​នោះ​តែ​ប៉ុណ្ណោះ​នោះ​ដែល​អាច​ជួយ​ឱ្យ​អ្នក​ទៅ​ពិនិត្យ​ឈាម​មើល​ជាតិ​អាស៊ីត​ជាដើម។

៣. បញ្ហា​រំលាយ​អាហារ​

មនុស្ស​ច្រើន​ណាស់​ដែល​តែង​ជួប​ប្រទះ​បញ្ហា​រំលាយអាហារ​នេះ​សុទ្ធ​សឹង​តែ​ក្លាយ​ជា​បញ្ហា​ធម្មតា​ទៅ​ហើយ តែ​​ការ​លើស​ជាតិ​អាស៊ីត
​កាន់​តែ​ធ្វើ​ឱ្យ​រាង​ការ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ថែម​ទៀត។ បើ​អ្នក​ឧស្សាហ៍​ជួប​បញ្ហា​នេះ​ញឹក​ញាប់ អ្នក​គួរ​ឆ្លៀត​ពេល​ពិនិត្យ​ជាតិ
​អាស៊ីត​ក្នុង​រាង​កាយ​ឱ្យ​កាន់​តែ​ច្បាស់​ក្នុង​ចិត្ត។

៤. បញ្ហា​ផ្នែក​អារម្មណ៍

បើ​អ្នក​តែង​មាន​អារម្មណ៍​ឆាប់​នឿយ​ហត់ អស់​កម្លាំង និង​ មិន​សូវ​មាន​អារម្មណ៍​ធ្វើ​អ្វី​ វា​អាច​ជា​សញ្ញា​ដែល​រាង​កាយ​របស់​អ្នក​កំពុង​
លើស​កម្រិត​ជាតិ​អាស៊ីត​ហើយ។ បើ​អ្នក​ជា​មនុស្ស​ដែល​ធ្លាប់​តែ​មាន​ចិត្ត​ចង់​​ដើរ​លេង ទៅ​ក្រៅ ឬ ធ្វើ​អ្វី​សប្បាយៗ ហើយ​មួយ​រយៈ
​ក្រោយ​ស្រាប់​តែ​​គ្មាន​ចំណង់​បែប​នោះ​ទៀត ព្រោះ​ងាយ​ហត់​នឿយ គ្មាន​កម្លាំង​កំហែង​ជា​ដើម នោះ​ល្មម​ដល់​ពេល​ដែល​អ្នក​គួរ​ទៅ
​ពិនិត្យ​ជាតិ​អាស៊ីត​ចេញ​ហើយ​ព្រោះ​វា​អាច​បះ​ពាល់​ដល់​អារម្មណ៍​របស់​អ្នក​មួយ​ភាគ​ដែរ។

៥. បញ្ហា​រាង​កាយ

កម្រិត​ជាតិ​អាស៊ីត​លើស​នៅ​ក្នុង​រាង​កាយ​អាច​ធ្វើ​ឱ្យ​អ្នក​ជួប​ប្រទះ​បញ្ហា​ឈឺ​ចុក​ចាប់​ដូច​ជា ឧស្សាហ៍​ឈឺ​ក្បាល ឈឺ​ភ្នែក​ និង ស្ពឹក​ រោយ
​ដៃ​ជើង​ជា​ដើម។ ដូចនេះ​ បើ​សុខៗ​អ្នក​ចាប់​ផ្តើម​មាន​អាការៈ​បែប​នេះ​ដោយ​មិន​ដឹង​ខ្លួន​ វា​អាច​ជា​សញ្ញា​ដែល​រាង​កាយ​អ្នក​កំពុង​ផ្តល់​ឱ្យ
​អ្នក​ហើយ។

ជា​រួម អ្នក​គួរ​ចំណាំ​ផង​ដែរ​ថា​ បើ​អ្នក​ជួប​ប្រទះ​នូវ​រោគ​សញ្ញា​ខាង​លើ​រហូត​ដល់​២ទៅ​៣​ចំណុច អ្នក​គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លើស
​ជាតិ​អាស៊ីត​ក្នុង​រាង​កាយ ហើយ​រួសរាន់​ទៅ​ពិនិត្យ​ជាតិ​អាស៊ីត​ក្នុង​ឈាម​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​មន្ទីរពេទ្យ ឬ កន្លែង​ជំនាញ ដើម្បី​ចៀស​វាង
បញ្ហា​កាន​តែ​រីក​ធំ​ឡើង៕

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge