ប្រកាំង អាចធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ខ្លាំង​

Posted by : 10639 | 07-Oct-2019

ជំងឺ​ឈឺក្បាល​ប្រកាំង គឺជា​ជំងឺសរសៃប្រសាទ ដែល​បណ្តាល​ឲ្យ​ឈឺក្បាល​ខ្លាំង ហើយ​អស់កម្លាំង​។ រោគសញ្ញា​នៃ​ជំងឺ​នេះ​អាច​ចាប់ផ្តើម​ពីមួយ​ទៅ​ពីរ​ថ្ងៃ មុនពេល​ឈឺក្បាល​ដោយ​ខ្លួនឯង​។​

​ក្នុងដំណាក់កាល​នេះ មនុស្ស​ជាច្រើន​ក៏​ជួបប្រទះ​ភាព​អស់កម្លាំង និង​ធ្លាក់​ទឹកចិត្ត​។ នៅពេល​ឈឺក្បាល វា​ត្រូវបាន​គេ​ហៅថា​ដំណាក់កាល​វាយប្រហារ​។ រោគសញ្ញា​ផ្សេងទៀត​រួមមាន ៖

• ចង្អោរ​
• ក្អួត​
• វិលមុខ​
• ឈឺក្បាល​ខ្លាំង​
• ចាញ់​ពន្លឺ និង​សម្លេង​។​

​តើ​អ្នក​គួរ​ធ្វើ​បែបណា​?​នៅពេលដែល​ការឈឺ​ក្បាល​បាន​ធូរស្បើយ អ្នក​អាចមាន​អារម្មណ៍​នឿយហត់ ហើយ​មិន​ចង់​ធ្វើ​អ្វី​ទាំងអស់​។​

​ការ​សម្រាក ការ​បន្ធូរ​អារម្មណ៍ និង​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់ និង​ជំនួយ​កម្លាំង​អាចជួយ​បន្ធូរបន្ថយ​អាកា​រៈ​របស់លោក​អ្នក​បាន​។ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​ឈឺក្បាល​ចាប់ផ្តើម​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge