មកពីបែបនេះទើបពេទ្យហាមម៉ាក់ៗមិនឲ្យបន្ថែមអំបិលឬស្ករក្នុងបបរខាប់គ្រប់គ្រឿង

Posted by : 112220 | 04-Aug-2020

ពេល​កូន​អាយុ​បាន ៦ខែ ម៉ាក់ៗ​ប្រាកដ​ជា​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​ញ៉ាំ បន្ថែម​ពី​លើ​ការ​បំបៅ​ដោះ​កូន។ តាម​ការ​ណែនាំ​របស់​ក្រសួង​
សុខាភិបាល គឺ​មិន​ត្រូវ​ឲ្យ​ម៉ាក់​បង់​អំបិល ស្ករ ទឹកត្រី ទៅ​ក្នុង​បបរ​ខាប់​គ្រប់​គ្រឿង​នោះ​ទេ តែ​ត្រូវ​បង់​ប្រេង​ឆា ឬ​ប្រេង​អូលីវ​បន្តិច។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏ ម៉ាក់ៗ​មួយ​ចំនួន​តែង​តែ​លួច​បង់​អំបិល​បន្តិច​ចូល​ទៅ​បបរ​កូន ដោយ​បារម្ភ​បើ​មិន​ដាក់​អំបិល ឬ​ស្ករ បបរ​សាប​
សឹងកូន​ញ៉ាំ​ទៅ​គ្មាន​រសជាតិ​អី​ទេ។

ទម្លាប់​ធ្វើ​បែប​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​អះ​អាង​ថា មិន​ល្អ​នោះ​ទេ កូន​ក្មេង​
កាល​ណា​ញ៉ាំ​ប្រៃ ឬ​ញ៉ាំ​ផ្អែម​ពេក ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រលៀន។ វេជ្ជបណ្ឌិត​ទទួល​
បន្ទុក​ផ្នែក​ អាហារូត្ថម្ភ​រូប​នេះ​បាន​ពន្យល់​ថា ក្មេង​ទើប​តែ​ចប់​ពី​បៅ​ដោះ​ម្តាយ ចូល​មក​ញ៉ាំ​បបរ គឺ​នៅ​រសជាតិ​ដូច​គ្នា អណ្តាត​ក្មេង
​អត់​ទាន់​បាន​ប៉ះពាល់​រសជាតិ​អី​នោះ​ទេ (មិនដឹងថា សាប ឬប្រៃ) ដូច្នេះ​យើង​មិន​បាច់​បារម្ភ​ថា បបរ​សាប​អ៊ីចឹង កូន​ញ៉ាំ​មិន​កើត​នោះ​ទេ។

“ជា​គោលការណ៍​យើង​អត់​ចង់​ឲ្យ​ទារក ឬ​កុមារ​តូចៗ ញ៉ាំ​អ្វី​ដែល​ប្រៃ ឬ​ផ្អែម​ពេល​នោះ​ទេ ជួនកាល​មាត់​យើង យើង​ធ្លាប់​ញ៉ាំ​ប្រៃ ផ្អែម
យើង​អត់​ដឹង​ថា កម្រិត​ហ្នឹង​ប្រៃ​ផ្អែម​ប៉ុន​ណា​ទេ។ អ៊ីចឹង​ហើយ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល យើង​អត់​ឲ្យ​ដាក់​អំបិល​ទេ
អត់​ចាំ​បាច់​ដាក់​តែម្តង”។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។

ចំពោះបញ្ហានេះដែរ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បកស្រាយ​ថា កូន​ក្មេង​ត្រូវ​ការ​បរិមាណ​អំបិល ឬ​
ស្ករ​តិចតួច​បំផុត ព្រោះតម្រងនោម​ទារក​នៅ​តូច ហើយ​ខ្ចី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់។ ផ្ទុយ​មក​វិញ ការ​ប្រើ​អំបិល ស្ករ
និងប៊ីចេង បន្ថែម​ទៅ​លើ​របប​អាហារ​កូន​ច្រើន​លើស​កម្រិត នឹង​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​កូន​ក្មេង​ ដែល​ផល​ប៉ះ​ពាល់​នោះ​អាច​
នឹងបង្ហាញ​ឲ្យ​ភ្លាមៗ និង​ផល​ប៉ះពាល់​យូរ​ទៅ​ថ្ងៃ​ខាង​មុខ៕

ប្រភព៖ kampucheathmey.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge