បា​យស​មួយ​កូនចាន​គោម​ស្មើ​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​២​កំប៉ុង

Posted by : 10639 | 12-Jan-2018

នៅ​ពេល​យើង​និយាយ​អំពី​វិធី​បង្ការ​ជំងឺ​ទឹកនោមផ្អែម មនុស្ស​ភាគច្រើន​គឺ​ខ្វល់​ជាងគេ​លើ​អាហារ​មាន​ជាតិ​ផ្អែម​តែ​ម្តង ។ ខណៈ​ពេល​ដែល ការ​ចៀសវាង​ការ​ញ៉ាំ​អាហារ ផ្អែម​ៗ មាន​​មនុស្ស​ជា​ច្រើន​មិន​បានដឹង​អំពី​អាហារ​ដែល​គេ​ញ៉ាំ​រាល់ថ្ងៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ទេ ជា​ពិសេស​ការ​ញ៉ាំ​បា​យស ដែល​ជា​អាហារ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​យើង​តែ​ម្តង ។

តាម​ការ​ស្រាវជ្រាវ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​រក​ឃើញ​នូវ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​គឺថា បា​យស​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃនេះ ពោរពេញ​ទៅ​ដោយ​ជាតិ​អាមីដុង ដែល​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោមផ្អែម ។

លោក Zee Yoong Kang ប្រធាន​ប្រតិបត្តិ​នៃ Health Promotion Board បាន​បង្ហាញ​ថា នៅ​ពេល​យើង​ញ៉ាំ​បា​យស​ជា​រៀងរាល់ថ្ងៃ អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​រហូត​ដល់​១១​ភាគរយ​ឯណោះ ។ ប៉ុន្តែ​ហេតុ​អ្វី​បានជា​បា​យស​គ្រោះថ្នាក់​ម៉្លេះ ? ដោយ​ផ្អែក​ទៅ​តាម​ការ​ស្រាវជ្រាវ​មក​ពី Harvard School of Public Health ដែល​សិក្សា​រហូត​ដល់ ២០​ឆ្នាំ និយាយ​ថា បា​យស​មិនមែន​ញ៉ាំ​ច្រើន​មាន​សុវត្ថិភាព​ដូច​មនុស្ស​ជា​ច្រើន​គិត​ឡើយ ព្រោះតែ ៖

• ​បា​យស​មួយ​ចានគោម​តូច​មួយ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​យ៉ាង​ហោច​ណាស់​២​ដង​នៃ​ជាតិ​ផ្អែម​ក្នុង​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​មួយ​កំប៉ុង ។ រឿង​នេះ​ចាត់​ទុក​ថា​អាក្រក់​ដោយសារ​តែ​កាបូ​អ៊ី​ដ្រា​ត​នឹង​បំ​លែង​ទៅ​ជា​ជាតិ​ស្ករ​នៅ​ពេល​ចូល​ដល់​ក្នុង​ពោះវៀន ដូច្នេះ​បើសិនជា​ញ៉ាំ​ច្រើន វា​នឹង​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​មិន​ខាន ។

• ​នៅ​ពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ អ្នក​ប្រាកដជា​ដឹង​ហើយ​ថា​វា​មិនល្អ​ចំពោះ​អ្នក​ឡើយ ។

• ​កាលណា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​កាន់តែ​ច្រើន តាម​រយៈ​ការ​ញ៉ាំ​បា​យស​រាល់ថ្ងៃ វា​អាច​ធ្វើ​ឲ្យ​តម្រងនោម​ខូច​បាន ហើយ​ជំងឺ​ទឹកនោមផ្អែម​អាច​នឹង​ចាប់ផ្តើម​កើត​មាន ។

ជា​អកុសល​ជនជាតិ​ខ្មែរ​យើង​នេះឯង​ដែល​និយម​ញ៉ាំ​បា​យស​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​វា​ក៏​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​កាន់តែ​ខ្ពស់​ផង​ដែរ ។ អ្វី​ដែល​កាន់តែ​អាក្រក់​នោះ​គឺថា យើង​​គ្រប់​គ្នា​នឹង​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​ខ្លាំង កាលណា​ញ៉ាំ​បា​យស​កាន់តែ​ច្រើន ។ យ៉ាងណាមិញ យើ​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នេះ​បាន​ច្រើន​រហូត​ដល់​២០​ភាគរយ តាម​រយៈ​ការ​ញ៉ាំ​អង្ករសម្រូប​ជំនួស​វិញ ៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge