បោះបង់​ទម្លាប់​ទាំង​៣​នេះ​ភ្លាម​ប្រសិន​មិន​ចង់ឱ្យ​តម្រងនោម​របស់​អ្នក​កាន់តែ​ទ្រុឌទ្រោម​

Posted by : 10639 | 30-Jan-2019

ទន្ទឹមនឹង​វិធី​ព្យាបាល​, ការផ្លាស់ប្តូរ​របៀបរ​បបរស់​នៅ​ក៏​អាច​បន្ថយ​ដំណើរការ​រីកចម្រើនរ​បស់ ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ។​
​ ​
១- ប្រើប្រាស់​ថ្នាំ​បន្ថយ​ការឈឺចាប់​ក្នុង​រយៈពេល​វែង
លេបថ្នាំ​បន្ថយ​ការឈឺចាប់ ស្រេច​នឹង​ចិត្ត ពុំមាន​វេជ្ជបញ្ជា​, ពិសេស​ក្នុង​រយៈពេល​វែង ឬ កម្រិត ខ្ពស់​ធ្វើឱ្យ​ថយ​បរិមាណ​ចរាចរ​ឈាម​ទៅដល់​តម្រងនោម​,​បង្ក​គ្រោះថ្នាក់ ដល់​ជាលិកា​តម្រងនោម​, និង​រចនាសម្ព័ន្ធ​តម្រងនោម ។​
​ ​
តាម​ស្ថិតិ​មាន​ពី​១​ទៅ​៣​ភាគរយ នៃ​ករណី​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ក្នុង​១​ឆ្នាំៗ ដោយសារ ការប្រើ​ថ្នាំ​បន្ថយ​ការឈឺចាប់​ច្រើន​ជ្រុល ។​
​ ​
២- បរិភោក​អាហារ​សម្បូរ​សូ​ដ្យូ​ម
អាហារ​ផ្ទុក​សូ​ដ្យូ​ម​ច្រើន អាច ធ្វើឱ្យ​កើន​សម្ពាធ​ឈាម ។ សម្ពាធ​ឈាម​ខ្ពស់​ធ្វើឱ្យ​របួស​តម្រងនោម​ទៅ តាម​ពេលវេលា និង​ជា​មូលហេតុ​ចម្បង​បង្ក​ការ​ខ្សោយតម្រងនោម ។​
​ ​
មនុស្ស​ធំ​មាន​សុខ​ភាពល្អ​ម្នាក់គួរប្រើ​ប្រាស់​តែ ២.៣០០ mg សូ​ដ្យូ​ម ក្នុង​១​ថ្ងៃ (​ប្រមាណ​១ ស្លាបព្រា​កាហ្វេ អំបិល​) ។ តួលេខ​នេះ ថយចុះ​នៅ 15០០mg ក្នុង​១​ថ្ងៃ​ចំពោះ​អ្នក លើសឈាម ឬ ជំងឺ​តម្រងនោម ។​
​ ​
៣- ទប់​នោម​
នេះ​ជា​ទម្លាប់​អាក្រក់ដែលមនុស្ស​ជាច្រើន​ធ្លាប់​ជួបប្រទះ ដោយសារ​រវល់​តែ​ជក់​នឹង​ការងារ ឬ ខ្ជិលទៅ​បន្ទប់ទឹក ។ ទប់​នោម​យូរពេក​, ប្លោកនោម​ក្លាយជា​តំបន់​ដ៏​ពិសេស ដើម្បី​បាក់តេរីរីកចម្រើន ។ ផ្តើម​ពី​នោះ បង្ក​ជា​បញ្ហា​អសកម្ម​ចំពោះ​តម្រងនោម​និយាយ​ដោយឡែក​និង​សុខភាពនិយាយ​រួម ។ មិនតែប៉ុណ្ណោះ​ធ្វើឱ្យ​កើន​លទ្ធភាព​ផ្តុំ​ក្រួសតម្រងនោម​នៅ​បុរស ៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge