គួរ​អាន​! បើ​ចង់​រក្សា​សុខភាព​បេះដូង​ល្អប្រសើរ កុំ​ភ្លេច​ទទួលទាន​អាហារ​ទាំងនេះ​

Posted by : 10639 | 02-Jan-2019

របប​អាហារ ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​រក្សាសុខ​ភាព​បេះដូង ក៏ដូចជា​រាងកាយ ទាំងមូល​។ អ្នក​អាច​កាត់បន្ថយ​ហានិភ័យ នៃ ការវិវត្តន៍​ទៅជា​ជំងឺ​ស​សៃ​ឈាម​បេះដូង ឬ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង​ប្រកបដោយ​ប្រសិទ្ធិភាព​តាមរយៈ​ការជ្រើសរើស ទទួល ទាន​អាហារ​ប្រចាំថ្ងៃ​បាន​ត្រឹមត្រូវ ។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ នៃ​អាហារ ដែល​អ្នក​គួរ​ដាក់បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​បង្ការ​ហានិភ័យ នៃ​ជំងឺ​បេះដូង ៖

១. ផ្លែ​បឺ​រ
ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ (monounsaturated fats) និង​ជា​ប្រភព ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​។ លើសពីនេះទៅទៀត ផ្លែ​បឺ​រ ក៏​ជា​ប្រភព​នៃ​វីតាមីន C, សារធាតុ carotenoids និង​ជាតិ​ស​សៃ​ផងដែរ​។ carotenoids ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​ស​សៃ​ឈាម​បេះដូង​។ ខណៈដែល ជាតិ​ស​សៃ​ជួយ​ដល់​រាងកាយ​ក្នុងការ​ស្រូបយក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ចាំបាច់​។​

២. សូកូឡា​ខ្មៅ​
មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូកូឡា​ខ្មៅ​ដែលមាន​ផ្ទុក​ជាតិ​កា​កាវ​ពី ៧៥ ដល់ ៨៥ ភាគរយ ក៏​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​សម្រាប់​សុខភាព​បេះដូង ផងដែរ​។ កា​កាវ​ជា​ប្រភព​នៃ​សារធាតុ​ម្យ៉ាង​ហៅថា phenols ដែលមាន​ប្រសិទ្ធិភាព កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​

៣. ប្រេង​អូ​លីវ​សុទ្ធ​
ប្រេង​អូ​លីវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ (monounsaturated fats) ដែល​ជួយ កាត់បន្ថយ​ទាំង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​

៤. បន្លែ​ស្លឹក​បៃតង​
បន្លែ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​, វីតាមីន C, វីតាមីន A និង​ជាតិ ម៉ាញ៉េ​ស្យូ​ម ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​រាងកាយ ទាំងមូល​តែម្ដង​។​

៥. ថ្លើម​
ថ្លើម មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ដែល​ល្អ​សម្រាប់​បេះដូង​។​

៦. ត្រី​សាល​ម៉ុ​ន​
​ត្រី​សាល​ម៉ុ​ន រួមទាំង​ត្រី​សម្បូរ​ខ្លាញ់​ដទៃទៀត​ដូចជា​ត្រី​សា​ឌី​ន​សុទ្ធតែជា​ប្រភព ដ៏​ប្រសើរ នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​។​

៧. ប៉េងប៉ោះ​
មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​សារធាតុ lycopene ជួយ​ការពារ​កោសិកា ពី​ការបំផ្លាញ ឬ​ខូចខាត​។​

៨. គ្រាប់​វាល់​ណឺ​ត​
គ្រាប់​ធញ្ញជាតិ​នេះ​មាន​ប្រសិទ្ធិភាព​ជួយ​បង្កើន​មុខងារ​បេះដូង​ជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្គា ៣ ដែល​វា​មាន​ផ្ទុក​។ គ្រាន់តែ​ទទួលទាន​គ្រាប់ ធញ្ញជាតិ​នេះ​ចំនួន ៥៧​ក្រាម​ក្នុង​មួយថ្ងៃ​អាចជួយ​ធ្វើឱ្យ​មុខងារ​ស​សៃ​ឈាមមាន​លក្ខណៈ ប្រសើរឡើង​ជួយ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង​។​ការទទួល​ទាន​មួយ​ក្ដាប់ដៃ​នៃ​គ្រាប់​ធញ្ញជាតិ គ្រប់​ប្រភេទ​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge