បុរស​មាន​បញ្ហា​តម្រងនោម គួរ​បរិភោគ​គ្រាប់​កៅឡាក់​

Posted by : 10639 | 11-Jan-2019

មនុស្ស​ជាច្រើន​ចាត់ទុក​គ្រាប់​កៅឡាក់ ដូចជា​អាហារសម្រន់​មួយ ដោយ​ពុំទាន់ បានដឹង​ពី ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ជាច្រើន​របស់​វា ចំពោះ​សុខភាព ។ ក្នុង​គ្រប់​កៅឡាក់ ផ្ទុក​បរិមាណ​អង់​ហ្ស៊ី​ម ផ្គង​ថាមពល​ច្រើន ។​

​មាន​វិធី​២​ដើម្បី​បរិភោគ​គ្រាប់​កៅឡាក់ គឺ​ឆៅ ឬ ឆ្អិន ។

ប្រសិទ្ធភាព​របស់​គ្រាប់​កៅឡាក់​ឆៅ​

១- ប៉ូវ​តម្រងនោម​៖ មនុស្ស​ចាស់ ឬ អ្នក​ឈានចូល​ម​ជ្ឈឹ​ម​វ័យ​ច្រើន​ចាប់ផ្តើម មាន​សញ្ញា​មិនល្អ​អំពី​តម្រងនោម ។ ការ​ស្តែង ចេញ​ដំបូង​អាច​ឃើញ គឺ​ក្បាលជង្គង់​, ដៃជើង​, ខ្នង​ចុក​រួយ​, ឆ្មេ​ញ​ក៏​ចាប់ផ្តើម​រង្គើ ។ ដូច្នេះ ការបរិភោគ គ្រាប់​កៅឡាក់​ឆៅ​ពី ៥ ទៅ ១០ គ្រាប់ នៅពេល​ព្រឹក ឬ យប់ អាចជួយ​ទប់ស្កាត់ និង​ព្យាបាល​ស្ថានភាព​ខ្សោយតម្រងនោម ។​

២- ឃាត់ឈាម​៖ គ្រាប់​កៅឡាក​ឆៅ​ក៏​ដើរតួនាទី​ដូចជា​ឃាត់ឈាម​, ជួយ​ព្យាបាល​ក្អក​ចេញឈាម​, ជំងឺ​ហូរឈាម​ធម្មតា ឬ មាន​ឈាម​ក្នុង​លាមក ។​

៣- បន្ថយ​ដំបៅ​មាត់​៖ គ្រាប់​កៅឡាក់​ឆៅ អាចជួយ​បន្ថយ​អាកា​រៈ​ដំបៅ​មាត់​របស់​ក្មេង និង​មនុស្ស​ធំ​យ៉ាង​ប្រសិទ្ធភាព ។

៤- កែប្រែ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​អង្គ​បដិបក្ខ​៖ គ្រាប់​កៅឡាក់​មានលទ្ធភាព​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អង្គ​បដិបក្ខ​សរីរាង្គ ក៏ដូចជា​បង្ការ​លើសឈាម​, ជំងឺ​សរសៃឈាម​បេះដូង​, ក្រឹ​ន​រឹង​សរសៃឈាម ។​

ប្រសិទ្ធភាព​របស់​គ្រាប់​កៅឡាក់​ឆ្អិន​

១- បន្ថយ​ឈឺក្រពះ​៖ ទំពា​គ្រាប់​កៅឡាក់​ឆ្អិន អាចជួយ​បន្ថយ​អាកា​រៈ​ឈឺក្រពះ​ប្រសិទ្ធភាព ។​

២- បង្កើន​អារម្មណ៍​ឆ្ងាញ់​មាត់​៖ គ្រាប់​កៅឡាក់​ឆ្អិន​យក​កិន​ជា​ម្សៅ ឬ ធ្វើជា​នំ​ផ្អែម​បំពេញ​ជីវជាតិ​ឲ្យ​ក្មេង ដែល​ធុញ​អាហារ ជួយ​ឲ្យ​វា​មាន​អារម្មណ៍​ឃ្លាន ។​

៣- បន្ថយ​ការ​រាករូស​រ៉ាំរ៉ៃ​៖ ចម្អិន​បបរ​គ្រាប់​កៅឡាក់ ជាមួយ​បង្ការ​ដំណើប នឹង​ជួយ​បន្ថយ​រោគសញ្ញា​រាករូស វា​ក៏​អាច​ព្យាបាល​អា​ការៈពិបាក​រលាយ​, តឹង​ពោះ​… ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge