យល់ដឹងពី វិរុសកូរ៉ូណា ( COVID-19 )

Posted by : 10639 | 12-May-2020

តើអ្វីទៅជាវីរុសកូរ៉ូណា “ ប្រភេទថ្មី “ ?

វីរុសកូរ៉ូណាប្រភេទថ្មី (CoV) គឺជាវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណា។

ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះ
ថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យ
ពាក្យ virus (វីរុស)  និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ កាលពីមុន ជំងឺនេះត្រូវបានគេហៅឈ្មោះថា  "វីរុសកូរ៉ូណា
ប្រភេទថ្មីឆ្នាំ២០១៩" ឬ "2019-nCoV"។​

វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS)  និង
ប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។

តើវីរុស COVID-19 រីករាលដាលយ៉ាងដូចម្តេច?

វីរុសនេះត្រូវបានចម្លងតាមរយៈ​ការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក  និងកណ្តាស់)  និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។​

តើវីរុសកូរ៉ូណាមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិ
បាកដកដង្ហើម។ កាន់តែកម្រ ជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន។ រោគសញ្ញាទាំងនេះស្រដៀងនឹងជំងឺផ្តាសាយ (influenza) ឬជំងឺ
ផ្តាសាយទូទៅដែលកើតមានច្រើនជាង COVID-19 ។ នេះជាមូលហេតុដែលតម្រូវឱ្យមានការធ្វើតេស្តដើម្បីបញ្ជាក់ថា អ្នកណាម្នាក់
ពិតជាមានផ្ទុកវីរុស COVID-19។ វាជាការសំខាន់ដែលត្រូវចងចាំថា វិធានការការពារសំខាន់ៗគឺមានលក្ខណៈ ដូចគ្នាដូចជាលាងដៃ
ឱ្យបានញឹកញាប់  និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់
មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត)។ ដូចគ្នានេះដែរ មានថ្នាំបង្ការសម្រាប់ការពារជំងឺផ្តាសាយ ដូច្នេះអ្នកត្រូវចង
ចាំថាអ្នក និងកូនៗត្រូវទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់។  

តើខ្ញុំអាចជៀសវាងហានិភ័យនៃការឆ្លងវីរុសនេះបានយ៉ាងដូចម្តេច?

នេះគឺជាវិធីបង្ការទាំងបួនដែលអ្នក និងគ្រួសារអាចអនុវត្ត ដើម្បីជៀសវាងការឆ្លង៖

  1. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល
  2. ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។
  3. ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ
  4. ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។

តើខ្ញុំគួរពាក់ម៉ាស់ពេទ្យឬទេ?

ម៉ាស់ពេទ្យត្រូវបានណែនាំឱ្យប្រើប្រាស់ ប្រសិនបើអ្នកមានរោគសញ្ញាផ្លូវដង្ហើម (ក្អក ឬកណ្តាស់) ដើម្បីការពារអ្នកដទៃ។ ប្រសិនបើ
អ្នកគ្មានរោគសញ្ញាអ្វីទេ នោះអ្នកមិនចាំបាច់ពាក់ម៉ាស់ឡើយ។

ប្រសិនបើពាក់ម៉ាស់ អ្នកត្រូវប្រើប្រាស់ និងបោះចោលវាឱ្យបានត្រឹមត្រូវ ដើម្បីធានានូវប្រសិទ្ធភាពរបស់វា  និងជៀសវាងការកើន
ឡើងហានិភ័យនៃការចម្លងវីរុស។

ការប្រើប្រាស់ម៉ាស់តែមួយមុខគត់នៅមិនគ្រប់គ្រាន់ឡើយដើម្បីបញ្ឈប់ការចម្លង ប៉ុន្តែអ្នកត្រូវអនុវត្តរួមផ្សំជាមួយនឹងការលាងដៃឱ្យ
បានញឹកញាប់ ខ្ទប់មាត់ពេលកណ្តាស់  និងក្អក ហើយជៀសវាងការប៉ះពាល់ដោយផ្ទាល់នឹងអ្នកមានរោគសញ្ញាដូចជា ផ្តាសាយ
(ក្អក កណ្តាស់  និងគ្រុនក្តៅ) ។

តើវីរុស COVID-19 ប៉ះពាល់លើកុមារដែរឬទេ?

នេះគឺជាវីរុសថ្មីមួយ ហើយយើងមិនទាន់ដឹងច្បាស់ថាវាប៉ះពាល់ដល់កុមារ ឬស្ត្រីមានផ្ទៃពោះយ៉ាងដូចម្តេចនោះទេ។ យើងដឹងថាវា
អាចឆ្លងទៅមនុស្សគ្រប់វ័យ ប៉ុន្តែរហូតមកដល់ពេលនេះ មានករណីតិចតួចណាស់ដែលបានរាយការណ៍អំពីការឆ្លងវីរុស
COVID-19 ទៅលើកុមារ។ វីរុសនេះកម្របង្កគ្រោះថ្នាក់ដល់ជីវិតណាស់ ដែលមកទល់ពេលនេះ ភាគច្រើននៃការស្លាប់គឺកើតឡើង
តែចំពោះមនុស្សវ័យចំណាស់ដែលមានជំងឺប្រចាំកាយរួចទៅហើយប៉ុណ្ណោះ។

តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើកូនរបស់ខ្ញុំមានរោគសញ្ញានៃវីរុស COVID-19 ?

សូមសុំយោបល់ពីពេទ្យ ប៉ុន្តែត្រូវចងចាំថានៅពេលនេះគឺជារដូវកាលនៃជំងឺផ្តាសាយនៅតំបន់អឌ្ឍគោលខាងជើង ហើយរោគសញ្ញា
នៃវីរុស COVID-19 ដូចជាក្អក ឬគ្រុនក្តៅអាចស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយ ឬផ្តាសាយធម្មតា ដែលច្រើនតែកើតមានជាញឹក
ញាប់។

សូមបន្តធ្វើតាមការអនុវត្តន៍ល្អៗនៃការលាងសម្អាតដៃ និងអនាម័យផ្លូវដង្ហើមដូចជាលាងដៃឱ្យបានទៀងទាត់  និងនាំកូនទៅចាក់ថ្នាំ
បង្ការឱ្យបានទៀងទាត់ ដូចដ្នេះកូនរបស់លោកអ្នកត្រូវបានការពារពីវីរុស  និងបាក់តេរីដែលបង្កជំងឺផ្សេងៗ។

ដូចគ្នានឹងជំងឺផ្លូវដង្ហើមដទៃទៀតដូចជាជំងឺគ្រុនផ្តាសាយជាដើម សូមស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នក ឬកូន
របស់អ្នកមានរោគសញ្ញាទាំងនេះ ហើយព្យាយាមជៀសវាងការធ្វើដំណើរទៅកាន់កន្លែងសាធារណៈ ( ដូចជាកន្លែងធ្វើការ សាលារៀន មធ្យោបាយធ្វើដំណើរសាធារណៈ) ដើម្បីការពារការឆ្លងរាលដាលដល់អ្នកដទៃ។

តើខ្ញុំគួរធ្វើអ្វីប្រសិនបើមានសមាជិកគ្រួសារមានរោគសញ្ញាទាំងនេះ?

អ្នកគួរស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកឬកូនរបស់អ្នកមានមានអាការៈដូចជា គ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម។ សូមទូរស័ព្ទប្រាប់ជាមុនដល់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់តំបន់ដែលត្រូវបានគេរាយ
ការណ៏អំពីការឆ្លងវីរុស COVID-19 ឬប្រសិនបើអ្នកបានប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលបានធ្វើដំណើរមកពីតំបន់មួយក្នុងចំណោម
តំបន់ទាំងនេះ ហើយមានរោគសញ្ញាផ្លូវដង្ហើម។

តើខ្ញុំគួរយកកូនចេញពីសាលារៀនដែរឬទេ?

ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ សូមស្វែងរកការព្យាបាល  និងធ្វើតាមការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាព។
បើមិនដូច្នោះទេ សូមឱ្យកូនរបស់អ្នកសម្រាកនៅផ្ទះខណៈពេលពួកគេមានរោគសញ្ញាទាក់ទងនឹងជំងឺផ្លូវដង្ហើមផ្សេងៗដូចជា
រោគសញ្ញានៃជំងឺផ្តាសាយធម្មតា ហើយត្រូវជៀសវាងធ្វើដំណើរទៅកាន់ទីកន្លែងសាធារណៈដើម្បីការពារកុំឲ្យឆ្លងទៅអ្នកដទៃ។

ប្រសិនបើកូនរបស់អ្នកគ្មានរោគសញ្ញាដូចជាគ្រុនក្តៅ ឬក្អកនោះទេ វាជាការប្រសើរបំផុតក្នុងការបន្តឱ្យកូនៗទៅសាលារៀន លើក
លែងតែមានការណែនាំអំពីសុខភាពសាធារណៈ ឬសេចក្តីប្រកាសព្រមានអំពីហានិភ័យ ឬការផ្តល់យោបល់ផ្លូវការផ្សេងៗដែល
ប៉ះពាល់ដល់សាលារៀនរបស់កូនៗអ្នក។

ជំនួសឱ្យការមិនឱ្យកូនៗទៅសាលារៀន សូមបង្រៀនពួកគេនូវការអនុវត្តល្អខាងអនាម័យដៃ  និងផ្លូវដង្ហើមនៅសាលារៀន និង
កន្លែងផ្សេងទៀត ដូចជាលាងដៃឱ្យបានញឹកញាប់ (សូមមើលនៅខាងក្រោម) ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬ
ក្រដាស់ជូតមាត់ ហើយបន្ទាប់មកបោះចោលក្រដាស់ជូតមាត់ទៅក្នុងធុងសំរាមបិទជិត កុំប៉ះភ្នែក មាត់ឬច្រមុះ ប្រសិនបើពួកគេមិន
បានលាងដៃឱ្យបានត្រឹមត្រូវនោះទេ។

តើវិធីណាដែលល្អបំផុតក្នុងការលាងដៃឱ្យបានត្រឹមត្រូវ?

ជំហានទី ១: ផ្សើមដៃជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)

ជំហានទី ២៖ ប្រើសាប៊ូឱ្យបានគ្រប់គ្រាន់ទៅលើដៃសើម
ជំហានទី ៣៖ ដុសគ្រប់ផ្ទៃដៃ រួមទាំងខ្នងដៃ ចន្លោះម្រាមដៃ  និងក្រោមក្រចក យ៉ាងហោចណាស់ ២០វិនាទី។
ជំហានទី ៤៖ លាងជម្រះដៃ ឱ្យបានស្អាតជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)
ជំហានទី ៥៖ ជូតដៃដោយប្រើក្រណាត់ស្អាត ឬកន្សែងដែលប្រើបានតែម្តង

លាងដៃឱ្យបានញឹកញាប់ជាពិសេសមុនពេលញ៉ាំអាហារ បន្ទាប់ពីញីសម្បោរ ក្អក ឬកណ្តាស់  និងបន្ទាប់ពីទៅបន្ទប់ទឹក។

ប្រសិនបើអ្នកគ្មានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិចណាស់ ៦០ ភាគរយ ។ អ្នកត្រូវតែលាង
ដៃជាមួយសាប៊ូ និងទឹកជានិច្ច ប្រសិនបើដៃអ្នកកខ្វក់។

តើស្ត្រីមានផ្ទៃពោះអាចចម្លងវីរុសកូរ៉ូណាទៅកូនក្នុងផ្ទៃដែរឬទេ?

នៅពេលនេះ មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីកំណត់ថាវីរុសនេះត្រូវបានចម្លងពីម្តាយទៅកូនក្នុងកំឡុងពេលមានផ្ទៃពោះ ឬមានផលប៉ះពាល់ជាសក្តានុពលដែលអាចកើតមានចំពោះទារកនោះទេ។ បញ្ហានេះកំពុងត្រូវបានស្រាវជ្រាវនៅពេលបច្ចុប្បន្ន។ ស្ត្រីមានផ្ទៃពោះគួរតែបន្តអនុវត្តតាមវិធីបង្ការសមស្របដើម្បីការពារខ្លួនពីការប៉ះពាល់នឹងវីរុស ហើយត្រូវស្វែងរកការព្យាបាល
ឱ្យបានទាន់ពេលវេលាប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម។

តើម្តាយអាចបំបៅដោះកូនបានដែរឬទេ ប្រសិនបើគាត់បានឆ្លងវីរុសនេះ?

ម្តាយទាំងអស់ដែលស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងមានហានិភ័យ ហើយដែលកើតមានរោគសញ្ញាគ្រុនក្តៅ ក្អក ឬ
ពិបាកដកដង្ហើម គួរតែស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស  និងធ្វើតាមការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាព។

ដោយគិតពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ  និងការមិនសូវចម្លងវីរុសផ្លូវដង្ហើមផ្សេងៗដោយសារទឹកដោះម្តាយ អ្នកម្តាយអាចនៅបន្តបំបៅកូនដោយទឹកដោះទន្ទឹមគ្នានឹងការបន្តអនុវត្តវិធីបង្ការចាំបាច់នានា។

ចំពោះម្តាយដែលមានរោគសញ្ញាហើយ តែនៅមានសុខភាពល្អគ្រប់គ្រាន់ក្នុងការបំបៅដោះកូន វិធីបង្ការរួមមាន ការពាក់ម៉ាសនៅ
ពេលស្ថិតនៅក្បែរកូន (រួមទាំងពេលបំបៅដោះកូន) លាងដៃមុន និងក្រោយពេលប៉ះពាល់កូន (រាប់បញ្ចូលទាំងការបំបៅដោះ) និង
ការសម្អាត/ការសម្លាប់វីរុសលើផ្ទៃដែលកខ្វក់ ដែលវិធីបង្ការនេះគួរតែត្រូវបានអនុវត្តដូចគ្នាចំពោះអ្នកណាម្នាក់ដែលត្រូវបាន
បញ្ជាក់ឬសង្ស័យថាមានឆ្លងវីរុស COVID-19 ហើយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រួមទាំងចំពោះកុមារផងដែរ។

ប្រសិនបើម្តាយមានជំងឺធ្ងន់ធ្ងរ គាត់គួរតែត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញទឹកដោះ ហើយបញ្ចុកកូនដោយប្រើកែវនិង/ឬ ស្លាប
ព្រាស្អាតវិញ ខណៈពេលដែលត្រូវតែបន្តអនុវត្តវិធីសាស្ត្របង្ការការឆ្លងវីរុសដដែល ។

ប្រភពៈ www.unicef.org

លីងៈ uni.cf/3e93MlN

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge