ទឹក​គល់​​ស្លឹក​​គ្រៃ​​​​​​​​​​​​ ​​បាន​​ទាំង​​ស្អាត​​​ ​​សុខភាព​​ល្អ​​ ហើយថោកទៀត

Posted by : 112220 | 23-Oct-2020

គល់​​​​​ស្លេក​គ្រៃ​​​គែ​ជា​គ្រឿង​​​​ផ្សំ​​​​​​​​​ដ៏​​​អស្ចារ្យ​​​​​​ ​​សម្រាប់​​​​​​​​សុខភាព​​​និង​​សម្រស់​​។ វា ​​ផ្ទុក​​​​សារធាតុ​​​​​​​មាន​ប្រយោជន៍​​សំខាន់​ៗ​​យ៉ាង​​​​ច្រើន​​​​​​​​​​​ដូច​ជា​
ម៉ង់ហ្គាណែស ​ជាតិ​​ដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ស័ង្កសី អាស៊ីត​​ហ្វូលីក ​​​​​​​​រួម​​​ជាមួយ​​នឹង​​​ក្លិន​​​ក្រអូប​​​ប្រហើរ​​ជួយ​​ឲ្យ​អារម្មណ៍​ល្អ។

១. ​​​​ប្រឆាំង​​​ជំងឺ​​មហារីក

គល់​​​​ស្លឹក​គ្រៃ​ មាន​​​​​​សា​​​​​​​រធាតុ​​​​​សំខាន់​​​​២យ៉ាង Citral និង Geraniol។ ​​សា​​​​​​​រធាតុ​​​​​​​​ពីរ​​នេះ​​​​​​អាច​​​​​​​​​​​ព្យាបាល​​​​​ជំងឺ​​​រោល​​រលាក​​ផ្សេងៗ​ យ៉ាង​​​​​
មាន​ប្រសិទ្ធភាព​។​ តាម​​ការ​សិក្សា​​​បង្ហាញ​ថា ក្នុង​​​បរិមាណ​​​​​១០០​​ក្រាម​​​នៃ​​​​ប្រេង​​​​​​​​ដែល​​ចម្រាញ់​ពី​​គល់​​ស្លឹក​គ្រៃ​ ​​​​​​មាន​​ផ្ទុក​​​​​​​​​​​​នូវ​​​សារធាតុ​​​​​​​​​​
បេតាការ៉ូទីន ដល់​ទៅ​ ២៤២០៥ មីក្រូ​ក្រាម ​​ដែល​អាច​​​​​​​​​​ចូល​ទៅ​​​បំផ្លាញ​​​កោសិកា​​មហារីក​​​​​​បាន​យ៉ាង​​​​ល្អ​​ផង​​ដែរ​​។

២​. ​​កម្ចាត់​ជាតិ​​ពុល​​ក្នុង​​រាង​​កាយ

វា​មាន​​តួនាទី កម្ចាត់​ជាតិ​​ពុល​​ក្នុង​​រាង​​កាយ ​​ជួយ​​​​​​លាង​​សម្អាត​​​​ថ្លើម ​​​​​​​​​បំពង់រំលាយអាហារ ក្រលៀន លំពែង ឲ្យ​មាន​​​សុខភាព​​ល្អ។
ដើម្បី​​​ទទួល​​បាន​​​ប្រសិទ្ធភាព​​​ខ្ពស់​ ​​គួរ​​លាយ​ទឹក​​​គល់​​​​ស្លឹក​គ្រៃ​ជាមួយ​​ក្រូច​​​​​​ឆ្មា។

របៀប​​ធ្វើ៖ ​​​​​​​​​យក​​​​គល់​​​​​ស្លឹក​​គ្រៃ​​ស្រស់​ លាង​ទឹក​ឲ្យ​​​​ស្អាត​ ដុំ​​​វា​​​តិច​​ៗ ​​ហើយ​ដាក់​​​​​​​ចូល​​​ទោ​ក្នុង​​ទឹក​​ដាំ​​​​ពុះ​​​​​ប្រហែល​​​១០-១៥​នាទី​​។ បន្ទាប់​
មក ​​​​​​អាច​​លាយ​ជាមួយ​​ទឹក​​ឃ្មុំ​​បន្តិច និង​​​ច្របាច់​​​ទឹក​​ក្រូច​​ឆ្មា​​​​២-៣ ចំណិត​​ជា​​​​ការ​​ស្រេច​​។ អ្នក​​អាច​​ផឹក​វា​​​ជា​​ប្រចាំ​​ថ្ងៃ​​ក៏​បាន។​​​​

៣.​ សម្រួល​​​​ដល់​​​​បញ្ហា​​​ឈឺ​ក្រពះ​និង​​ប្រព័ន្ធ​​​រំលាយ​អាហារ

​​​កាត់​​​​​​គល់​​​​​​​​ស្លឹក​គ្រៃ​​​​​​​ ដាក់​​ចូល​​ក្នុង​​ឆ្នាំង​​​​​​​​​ដែល​មាន​ទឹក​ពុះ ថែម​​​ស្ករ​​​​ឲ្យ​​ផ្អែម​​ឡមៗ​ ​ផឹក​ពេល​​ក្តៅ​​​​​អ៊ុនៗ ឲ្យ​បាន​​​​​២-៣​​ដង​​​ក្នុង​មួយ​​ថ្ងៃ។ ​​
វា​មាន​​តួនាទី ​​ព្យាបាល​​​​​​​ការ​​​​ឈឺ​​ក្រពះ ក្អួត​​​ចង្អោរ​ គ្រុន​ក្តៅ និង​​បន្សាប​ជាតិ​​ស្រវឹង។

៤. ​​​​​​​​កាត់​បន្ថយ​​​​​​ការ​​ឡើង​​សម្ពាធ​​ឈាម

ទឹក​​គល់​ស្លឹក​គ្រៃ ​​​​អាច​​​​​​ជួយ​​សម្រួល​​​​​​​​​​ដល់​​ចលនា​​​ឈាម កាត់​បន្ថយ​​ការ​ឡើង​​​សម្ពាធ​​ឈាម និង​​ជួយ​​​ទប់​​ស្កាត់​មិន​​ឲ្យ​​លើស​​ឈាម​​
ផង​​ដែរ។

៥​. ជួយ​​​​​​សម្រក​​ទម្ងន់

វា​​អាច​​ជួយ​​កាត់​​​​​​​​ជាតិ​​​​​កាឡូរី​​ក្នុង​​រាង​​​ការ​​បាន​យ៉ាង​​ល្អ ថែម​ទាំង​ជំរុញ​​​​​​​​​​​​ឲ្យ​​​ការរំលាយអាហារ​​និង​​​​​​​​​​​​​​ចលនា​​​​ឈាម មាន​​​ដំណើរ​​ការ​​​ប្រសើរ។
ម្យ៉ាង​វិញ​ទៀត​​​​​ ​​​​​​​​​សារធាតុ​​​​​​​ផ្សំ​ជា​ច្រើន​​​​​​​​​​ដែល​​​​ចម្រាញ់​​ពី​​គល់​​ស្លឹក​​​គ្រៃ ត្រូវ​បាន​គេ​​យក​​​ទោ​​ប្រើ​​ប្រាស់​​ក្នុង​​ផលិតផល​​គ្រឿង​​​​សម្អាង ព្រោះ​​​​
វា​​ធ្វើ​​​ឲ្យ​​​ស្បែក​​​ស្អាត មាន​​​សុខភាព​ល្អ ​​​​​បំបាត់​មុន និង​អាច​​​​ការពារ​​​មិន​​​ឲ្យ​​​សក់​ជ្រុះ​ទៀត​​ផង។ សាក​​ល្បង​​ហើយ​​ឃើញ​​​​​​​​ប្រសិទ្ធភាព
​​​ជួយ​​​​​ចែក​​​រំលែក​​តៗ​គ្នា​​ផង​!

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge