វិធីផ្សំម៉ាស់ធម្មជាតិជួយអោយស្បែកម៉ដ្ឋរលោង​ក្នុងរយៈពេល​១៥នាទី

Posted by : 10639 | 11-Jan-2017

ប្រសិនបើអ្នក​ជួបប្រទះ​ នឹងបញ្ហាស្បែក​រឹង, ស្បែក​ស្ងួត, របក​ស្បែក, កើត​មុន, អាចម៌​រុយ, មុខប្រហោង, អ្នកអាច​សាកល្បងប្រើរូបមន្តម៉ាស់​បិតមុខដែល​ផ្សំ​ចេញ​ពីធម្មជាតិ ​នឹង​ជួយអោយ​ស្បែក​របស់អ្នក​សម៉ដ្ឋរលោង។ ការប្រើម៉ាស់នេះអ្នកនឹង​អាចកម្ចាត់​បញ្ហាគ្រប់យ៉ាង​ដូចដែល​បានរៀបរាប់​ខាងលើ។ ប្រសិនបើអ្នក​ប្រើវាអោយបាន​ទៀងទាត់ ស្បែក​របស់អ្នកនឹង​តឹងណែន​ល្អ, ម៉ដ្ឋ​រលោង និង​កាត់បន្ថយ​ភាពជ្រីវជ្រួញ, ការរលាក​នឹង​បាត់អស់។

គ្រឿងផ្សំ៖
- ម្សៅស្រូវសាលី ២ស្លាបព្រាបាយ
- ផ្កា chamomile ១កញ្ចប់តូច
- ទឹកក្តៅ ឬទឹកដោះគោ ១០០-១៥០មីលីលីត្រ

របៀបធ្វើ៖
- យក chamomile ចេញពីកញ្ចប់ (ឬកិនផ្កា chamomile​ ឲ្យ​ម៉ត់)។
- លាយវាជាមួយនឹងស្រូវសាលី ឬម្សៅធញ្ញជាតិ (អ្នកត្រូវកិនវាឲ្យម៉ត់)
- បន្ថែមទឹកក្តៅ ឬទឹកដោះគោ ១០០-១៥០មីលីលីត្រចូល
- ទុកវាចោលរយៈពេល ៣-៤នាទី ដើម្បីឲ្យវារលាយចូលគ្នាបានសព្វល្អ
- នៅពេល​វាកំពុងក្តៅ (ត្រូវប្រុងប្រយ័ត្ន​ខ្លាចរលាក) លាបវាឲ្យក្រាស់​លើផ្ទៃមុខ​ដែលលាងសម្អាត​រួចរបស់អ្នក។
- ដើម្បីការពារម៉ាស់​ជ្រុះចេញពីលើផ្ទៃមុខ​របស់អ្នក អ្នកគួរប្រើស្បៃ​បិតពីលើ​ម៉ាស់បិតមុខ។
- យកម៉ាស់បិតមុខ​ចេញក្រោយ​រយៈពេល ១៥នាទី រួចលាងសម្អាត​នឹងទឹកក្តៅ​ឧណ្ឌៗ។

ផ្ទៃមុខរបស់អ្នក​ចាប់ផ្តើមខុសប្លែកពីធម្មតា, ភាពក្រហមនឹង​លែងមាន, ស្បែកមាន​សុខភាពល្អ, ទន់​រលោង ហើយ​តឹងណែនល្អ។ ប្រើម៉ាស់​នេះបិតលើផ្ទៃមុខ​របស់អ្នក​ឲ្យបាន​ទៀង​ទាត់ នោះអ្នក​នឹង​មិនជួបប្រទះនឹង​បញ្ហា​នេះម្តងទៀត​ឡើយ៕

ប្រភព៖(Fb.M)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge