សាក ៦វិធីនេះ ដឹងតែលាងបន្លែ ផ្លែឈើ ស្អាត អស់ជាតិពុលតែម្តង
Posted by : 112220 | 12-Oct-2020
បន្លែ ផ្លែឈើ មានសារៈសំខាន់ណាស់សម្រាប់សុខភាព ប៉ុន្តែប្រសិនបើអ្នកលាងវាមិនបានស្អាតទេ នោះវានឹងបង្កហានិភ័យដល់
សុខភាពរបស់អ្នកវិញ។ បាក់តេរី និងវីរុស ច្រើនតែសង្ងំលាក់ខ្លួនក្នុងបន្លែ ផ្លែឈើ ដូច្នេះបើលាងធម្មតាៗ វាមិនងាយទៅណាទេ។
ប៉ុន្តែកុំបារម្ភអី នៅពេលនេះ កញ្ញាសូមលើកយកវិធីលាងបន្លែ និងផ្លែឈើ ៦របៀប មកបង្ហាញជូនលោកអ្នក ដើម្បីការពារសុវត្ថិភាព
ក្នុងការទទួលទាន។
១. កាត់វាសិន
បន្លែខ្លះ ជាពិសេសគឺបន្លែមានស្លឹកតែម្តង ដូចជាស្ពៃក្តោប ឬ សាឡាត់ជាដើម អ្នកគួរតែកាត់ ឬ បេះស្លឹកក្រៅវាចេញសិន មុននឹង
លាងទឹក ព្រោះថាបាក់តេរីច្រើនតែសម្ងំពូន នៅកន្លែងទាំងនេះ។
២. បែងចែកប្រភេទបន្លែ
អ្នកគួរតែលាងបន្លែ ឲ្យដាច់ដោយឡែកពីគ្នា ដូចជាបន្លែប្រភេទស្លឹក លាងដាក់មួយដុំ ប្រភេទផ្លែដាក់មួយដុំ។ កុំលាងវាច្របូកច្របល់
គ្នា ដែលអាចបង្កឲ្យជាតិនៃបន្លែទាំងនេះ ឆ្លងចូលគ្នា។
៣. ដាក់ទឹកខ្មេះ
ការសិក្សាមួយ បានបង្ហាញថា ទឹកខ្មេះ ជួយសម្លាប់បាក់តេរី និងវីរុស នៅក្នុងបន្លែ ផ្លែឈើ បាន។
៤. ដុស
បន្លែខ្លះ ដូចជាដំបូងបារាំង ការ៉ុត ជាដើម អ្នកគួរតែលាងផង ដុសផង ទើបវាស្អាត។ បើថាខ្ជិលដុស អ្នកក៏អាចចិតសំបកវាសិន
មុនយកទៅលាងក៏បាន។
៥. លាងបន្លែ ផ្លែឈើ ដែលអ្នកពុះញុំា
អ្នកខ្លះប្រហែលជាគិតថា ត្រសក់ស្រូវ ឬ ឪឡឹក មិនបាច់លាងទឹកក៏បានដែរ គ្រាន់តែពុះវាទៅ ញុំាបានហើយ។ ប៉ុន្តែការគិតបែប
នេះមិនត្រឹមត្រូវទេ ដើម្បីសុវត្ថិភាព អ្នកគួរលាងវាសិន ចាំពុះ ឬ កាត់វាយកទៅញុំា។
៦. សាកធ្វើរូបមន្តសម្លាប់មេរោគ
អ្នកអាចធ្វើរូបមន្តសម្លាប់មេរោគងាយៗ ដូចជា លាយទឹកជាមួយទឹកខ្មេះ ម្សៅសូដា និងក្រូចឆ្មា ដើម្បីកម្ចាត់បាក់តេរី ពីក្នុងបន្លែ ផ្លែ
ឈើ។ លាយវាដាក់ក្នុងចាន ហើយច្រកចូលដបទុក ពេលណាត្រូវការប្រើ យកមកប្រើតែម្តង៕
ប្រភព៖ kanha.sabay.com.kh
If you like, please click LIKE and SHARE!