អាថ៌កំបាំង7យ៉ាង​របស់​អំបិល​ជាមួយ​ការសម្អាត​ដែលបងៗស្ត្រី​មេផ្ទះ​អាច​មិន​ធ្លាប់​បានដឹង​

Posted by : 101782 | 11-Jan-2018

ដោយសារតែបងៗស្ត្រី​មេផ្ទះ​ជាច្រើន​សម្លឹង​មើលថា អំបិល​គ្រាន់តែ​ជា​វត្ថុ​មួយ​សម្រាប់​ផ្សំ​គ្រឿង​ម្ហូបអាហារ​នោះ ទើប ឡា​រ៉ែ​នចង់​ប្រាប់​ឱ្យ​គ្រប់គ្នា​បានដឹងថា ការពិតទៅ​អំបិល​មាន​អ្វីល្អៗជាង​នោះ​ច្រើន​ទៀត ព្រោះ​វា​អាចធ្វើឱ្យ​របស់របរ​ប្រើប្រាស់ផ្សេងៗ និង​ផ្ទះសម្បែងស្អាត​ថ្មី​​ច្រឺ​ង​​ឡើងវិញ​បាន​ទាំងអស់។ បើ​រក​នឹក​មិន​ឃើញថា តើ​អំបិល​គ្រាប់​តូចល្អិតៗអាចជួយ​សម្អាត​ភាពកខ្វក់​បាន​យ៉ាងណា​នោះ សូម​តាម​ដាន​​ជា​​បន្ត​​ដើម្បី​ឱ្យ​បានឃើញ​ច្បាស់​នឹង​ភ្នែក​ជាមួយនឹង​អាថ៌កំបាំង7យ៉ាង​របស់​អំបិល​ជាមួយ​ការសម្អាត​ដែល ឡា​រ៉ែ​ន នាំយកមក​ជម្រាបជូន​ដូចតទៅ។

1. ដុស​សម្អាត​ស្នាម​ខ្លោច​ខ្មៅ​នៅលើ​ឆ្នាំងអ៊ុត
បើ​ឆ្នាំងអ៊ុត​មាន​ប្រឡាក់​ជាប់​ស្នាមស្អិតៗខ្មៅ​ខ្លោច ឬ​វត្ថុកខ្វក់ៗនោះ ចូរ​យក​ឆ្នាំងអ៊ុត​មក​ដោត​ភ្លើង មួល​សេ​រេ​កុងតាក់​បើកឱ្យ​ក្តៅ​ខ្លាំង​បំផុត ក្នុងពេល​រង់ចាំ​ឱ្យ​ឆ្នាំងអ៊ុត​ក្តៅ​នោះ ចូរ​យក​ក្រដាសខាត់ ឬ​ក្រដាស​កាសែត​ធម្មតា​មក​ក្រាល ហើយ​យក​អំបិល​មកចាក់រោយ​ពីលើ បន្ទាប់មក​យក​ឆ្នាំងអ៊ុត​ដែល​ក្តៅ​ហើយ​នោះមក​អ៊ុត​សង្កត់ពីលើ និង​ដុស​វិល​ចុះឡើង​ឆ្វេង​ស្តាំ​ប្រមាណ​ជា1នាទី លើក​នេះ​ស្នាមខ្មៅ​កខ្វក់​ទាំងនោះ​នឹង​ទៅ​តោង​ជាប់​នៅលើ​គ្រាប់អំបិល​វិញ​ម្តង ហើយបាតឆ្នាំង​អ៊ុត​នឹង​ស្អាត​ឡើងវិញ​ជាថ្មី​ម្តងទៀត​មិន​ខាន។

2. កម្ចាត់​ស្នាម​ប្រឡាក់​របស់​ស៊ុត​អស់​គ្មាន​សល់
បែក​ស៊ុត​មួយ​គ្រាប់​ធ្វើឱ្យ​មួម៉ៅ​អស់​មួយថ្ងៃ តែ​សូមបងៗស្ត្រីមេផ្ទះ​កុំ​កង្វល់​អី ព្រោះ​ចាប់ពីពេលនេះ​តទៅ​អ្នកណា​ក៏​អាចជូត​សម្អាត​ស្នាម​ប្រឡាក់​របស់​ស៊ុត​បែក​នោះបាន​ងាយ​ជាង​មុន​ដែរ ថែមទាំង​មិនចាំបាច់​ប្រើ​ក្រដាស​ជូត​អស់​ច្រើន​ទៀតផង ដោយ​ចាប់ផ្តើមយក​អំបិល​ម​ករោយពី​លើ​ស៊ុត​ដែល​បែក​នោះ ទុកចោល​ប្រមាណ10-15នាទី ឬ​នៅពេល​មើលឃើញថា ស៊ុត​ចាប់ផ្តើម​ចាប់​គ្នា​ជាមួយ​អំបិលរហូត​ក្លាយជាដុំៗហើយ​នោះ សឹម​យក​ក្រណាត់ ឬ​ក្រដាស​ជូត​សម្អាតតាម​ក្រោយ​ម្តងទៀត។

3. ពន្លត់​អណ្តាតភ្លើង​បាន​ក្នុងពេល​តែមួយ​ប៉ព្រិចភ្នែក
បើ​កំពុង​ធ្វើ​អាហារសុខៗ ហើយ​មាន​អណ្តាតភ្លើង​ឆេះ​ថ្គោលឡើង​លិច​ខ្ទះ​នោះ ប្រហែលជា​ធ្វើឱ្យបងៗស្ត្រី​មេផ្ទះ​យើង​ភ្ញាក់ និង​ភ័យ​មិន​ស្ទើរ​ទេ តែ​កុំអាល​ច្រឡំ​គ្រវែង​ខ្ទះ​ចោល​អី គ្រាន់តែ​រោយអំបិល​ចូលទៅក្នុង​ខ្ទះ​ឱ្យ​សព្វ តែ​ប៉ុណ្ណឹង​ក៏​អាចជួយ​ពន្លត់ភ្លើង​ដែលកំពុង​ឆេះ​ថ្គោល​នោះ​ឱ្យ​រលត់​បាត់​ទៅវិញ​ទៅហើយ ព្រោះ​អំបិល​នឹងចូលទៅ​ទប់​ស្ងាត់​អុក​ស៊ី​ហ្ស៊ែ​ន ដែលជា​អ្នក​ធ្វើឱ្យ​កើតមាន​អណ្តាតភ្លើង​នោះ​ថយចុះ។

4. ជួយ​បក​ស្នាម​ខ្លោច​នៅក្នុង​ខ្ទះ
បើ​ភ្លេចខ្លួន​បែរមុខ​ចេញពី​ខ្ទះ​ដែល​កំពុង​ចម្អិន​អាហារ​តែមួយភ្លែត​សោះ ស្រាប់តែ​អាហារ​នោះ​ឡើង​ខ្លោច​ជាប់​បាតខ្ទះ​ឡើងខ្មៅ​ក្រាស់ឃ្មឹក​នោះ កុំអាល​បារម្ភ​អី យើង​អាច​ដុស​វា​ចេញ​ឱ្យ​ស្អាតឡើងវិញ​បាន​យ៉ាង​ងាយ ដោយ​យក​អំបិល​មក​រោយ​ឱ្យ​សព្វ​ក្នុង​ខ្ទះរួច​ចាក់ទឹក​ចូលទៅ​បន្តិច ហើយ​គ្រលែង​ចុះឡើង​ប្រមាណ​ជា10នាទី ឬ​រហូត​ទាល់តែ​កំណក​ខ្លោច​នៅលើ​ខ្ទះ​នោះ​របក​ចេញមក រួចហើយសឹម​លាង​សម្អាត​តាម​ធម្មតា។

5. កម្ចាត់​ស្នាម​ប្រឡាក់​ស្អិត​នៅលើ​អេ​ប៉ុង​ដុសខាត់​ឆ្នាំង
សម្រាប់​អេ​ប៉ុង​ដែល​ប្រើ​ដុសខាត់​ច្រើន​រហូតដល់​ប្រឡាក់​ជាប់ពេញ​ទៅដោយ​ស្នាម​ស្អិត​ពី​គូទ​ឆ្នាំង​នោះ ចូរ​យក​ទឹក2ពែងលាយ​ជាមួយ​អំបិល​បរិមាណ​ជា1/4 នៃ​ទឹក​ដែល​ត្រូវ​យកមកប្រើ ហើយកូរទឹក​ល្បាយ​នោះ​រហូត​ទាល់តែ​អំបិល​រលាយ​អស់ បន្ទាប់ពីនោះ​ក៏យក​អេ​ប៉ុង​ដែល​ប្រឡាក់​នោះមក​ត្រាំ​ក្នុង​ទឹក​ល្បាយ​នោះ​ទុកចោល1យប់ រួចហើយ​សឹម​ស្រង់​ឡើងមក​វិញ​នៅពេល​ព្រឹក​ថ្ងៃ​បន្ទាប់លើកនេះបងៗស្ត្រី​មេផ្ទះ​​នឹង​​បាន​​ជួ​បនឹង​អេ​ប៉ុង​ដុសខាត់​ឆ្នាំង​ដែល​ស្អាត​ច្រឺ​ងដូច​នៅ​ថ្មីចែស​រហូត​មិន​គួរឱ្យ​ជឿ​មិន​ខាន។

6. លាង​សម្អាត​អាង​ងូតទឹក​ក្នុង​បន្ទប់ទឹក​ឱ្យ​ស​ស្អាត​ដូច​ថ្មី
សម្រាប់​អាង​ងូតទឹក​ដែលមាន​ស្នាម​កខ្វក់​ពណ៌លឿងៗ រហូតធ្វើឱ្យមាន​អារម្មណ៍​ថា​ស្ទើរតែ​មិន​ចង់​ឈាន​ជើង​ចូលទៅក្នុងអាង​ងូតទឹក​ដើម្បី​គេង​ត្រាំ​ទឹក​សម្អាត​ខ្លួនប្រាណ​នោះ ចូរ​យក​ប្រេងស្រល់ម​កលាយជា​មួយ​អំបិល​ក្នុង​បរិមាណស្មើៗគ្នា រួច​ហើយក៏​ពាក់ស្រោមដៃ ព្រមទាំង​បើកទ្វារ​បើក​បង្អួច​ឱ្យ​ខ្យល់អាកាស​ចេញចូល​បានល្អ​ឱ្យ​រួចរាល់​ជាមុនសិន បន្ទាប់មក​យក​ទឹក​ល្បាយ​នោះមក​លាប​នៅលើ​អេ​ប៉ុង​សម្រាប់​ដុសខាត់ ហើយ​ខាត់​ដុស​ឱ្យ​សព្វ​ក្នុង​អាង ជា​ពិសេស​កន្លែង​ដែលមាន​ស្នាម​ប្រឡាក់​កខ្វក់ តែ​មិន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះពី​អាង​ងូត​ទឹក​​ដែល​​មើល​ទៅ​ចាស់ ពណ៌​មិន​ស​ភ្លឺ​នោះ នឹង​ត្រឡប់មកជាស​ស្អាត​ភ្លឺរលោង​គួរឱ្យ​ចង់​ចូល​ងូតទឹក និង​គេង​ត្រាំ​ទឹក​សម្អាតខ្លួនម្តងទៀត​មិន​​ខាន។

7. កែ​បញ្ហា​បំពង់​បង្ហូរ ឬ​លូបង្ហូរទឹក​ស្អុយ​កកស្ទះ​រំខាន​ចិត្ត
បើសិនជា​ពេលនេះ​បំពង់​បង្ហូរទឹក ឬ​លូបង្ហូរទឹក​ស្អុយ​ចាប់ផ្តើមមាន​សញ្ញា​ថា​កំពុងតែ​ជិត​ណែន​ស្ទះ​ហើយ​នោះ ចូរ​ខ្វេះ ឬកៀរ​សំរា​មក​ខ្វក់ៗ​​ចេញ​មកក្រៅ​តាមតែ​អាច​ធ្វើបាន​ជាមុនសិន រួចហើយក៏​ចាក់ទឹក​សូ​ដា​លាយ​ជាមួយ​អំបិល​ក្នុង​បរិមាណ1/4ពែងរង្វាល់​ចូល​ទៅ​ក្នុង​​បំពង់​បង្ហូរទឹក​ស្អុយ​នោះ រួច​តាម​ដោយ​ទឹក​សាជូរ​កន្លះ​ពែងទៀត ទុកចោល​ប្រមាណ15នាទី ដើម្បីឱ្យ​ខ្លាញ់​អណ្តែត​មក​លើ​ទឹក​រួច​ហើយ​​សឹម​​ចាក់ទឹក​ក្តៅ​ពុះ​ចូលទៅ​ថែមទៀត ម្តងនេះ​បញ្ហា​រឿងបំពង់​បង្ហូរ​ទឹកស្អុយ​កកស្ទះ​នោះ​នឹង​លែង​មក​រំខាន​ចិត្តបងៗស្ត្រី​មេផ្ទះយើង​ទៀត​ហើយ៕
ប្រភព៖ http://www.lareine.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge