វិធីធ្វើងាវស្រុះនំបញ្ចុកផ្ទាប់អន្លក់ទឹកជ្រលក់ពិសេស

Posted by : 112220 | 25-Jul-2020

គ្រឿងផ្សំ៖ ងាវ ១គីឡូ,នំបញ្ចុក,បន្លែអន្លក់ ត្រសក់ សាលាដ ស្លឹកម្លូ ស្ពៃបូកគោ ជីរគ្រប់មុខ...តាមចំណូលចិត្ត។ គ្រឿងផ្សំទឹក
ជ្រលក់(ទឹកត្រីបុកហឹរ)៖ ខ្ទឹមស ១០-១៥កំពឹស,ម្ទេស ១៥-២០គ្រាប់,ស្ករ ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៥-៦ស្លាបព្រាបាយ,
ទឹកត្រី ៣ស្លាបព្រាបាយ។ (ទឹកអំពិលទុំ)៖ទឹកធម្មតា ១កូនចានកន្លះ,ទឹកអំពិលទុំ ១កូនចាន,ទឹកត្រី ៣ស្លាបព្រាបាយ,ស្ករ ២ស្លាប
ព្រាបាយ,សណ្តែកដីលីង ២ស្លាបព្រាបាយ បុកឲ្យម៉ត់បន្តិច។

វិធីធ្វើ៖ 

១.ងាវលាងទឹកឲ្យស្អាត រួចយកទៅដាក់ស្រុះទឹកក្តៅមួយសន្ទុះ ហើយស្រង់ដាក់ត្រាំទឹកធម្មតា

២.(ធ្វើទឹកត្រីបុកហឹរ) យកខ្ទឹមស ម្ទេស ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារ ដាក់ចូលគ្នាបុក ឬកិនឲ្យសព្វចូលគ្នា រួចដួសដាក់ចាន

៣.(ធ្វើទឹកអំពិលទុំ) ដាំខ្ទះដាក់ទឹក ទឹកអំពិលទុំ ទឹកត្រី និងស្ករចូលកូរចូលគ្នាឲ្យសព្វ រួចដាក់សណ្តែកដីលីងចូល ច្របល់ចូលគ្នា
រួចដួសដាក់ចាន

៤.រៀបចំអន្លក់ នំបញ្ចុក ងាវ និងទឹកជ្រលក់ដាក់ចាន ហូបផ្ទាប់ចូលគ្នា ឆ្ងាញ់អស់ទាស់៕

ប្រភព៖ eangsophalleth.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge