មកដឹងពីវិធីងាយៗ បណ្ដុះសណ្ដែកដោយខ្លួនឯងនៅផ្ទះសម្រាប់ស្រ្ដីមេផ្ទះ

Posted by : 112220 | 16-Dec-2020

បច្ចុប្បន្នសំបូរទៅដោយបន្លែគីមីស្ទើរតែគ្រប់ប្រភេទ ដែលធ្វើឱ្យអ្នកទទួលទានមានការព្រួយពីសុវត្ថិភាពសុខភាពជាខ្លាំង។ ប៉ុន្ដែ
យើងអាចជៀសវាងបាននូវបន្លែគីមីមួយចំនួន ដោយធ្វើការដាំដុះនៅផ្ទះដោយខ្លួនឯងងាយៗ។ បងប្អូនគួរតែឧស្សាហ៍ព្យាយាម
ដាំបន្លែនៅជុំវិញផ្ទះកុំឱ្យដីនៅទំនេរ ព្រោះការហូបបន្លែធម្មជាតិ យើងនឹងទទួលបានសុខភាពល្អ អាចសន្សំប្រាក់បានទៀត ប្រសិន
បើមានសុខភាពល្អមិនជំងឺមកបៀតបៀន។

ដូច្នេះ ថ្ងៃនេះយើងសូមបង្ហាញវិធីងាយៗសម្រាប់បងប្អូនស្រ្តីមេផ្ទះពីការបណ្ដុះសណ្ដែកនៅផ្ទះ ដោយមិនចំណាយពេលច្រើន
ចំណេញថវិកា ហើយមានសុវត្ថិភាព។ វិធីនោះមានសម្ភារដូចជាក្រណាត់ស្ដើង កញ្រ្ចែង គ្រាប់សណ្ដែកខៀវ និងមាន៤ដំណាក់
កាលដូចខាងក្រោម៖

ដំណាក់កាលទី១ លាងគ្រាប់សណ្ដែក និងត្រាំ

យកគ្រប់សណ្ដែកខៀវក្នុងបរិមាណល្មមតម្រូវការមកលាងឱ្យលាងស្អាត បន្ទាប់ពីលាងស្អាត ត្រូវត្រាំឱ្យបានមួយយប់។

ដំណាក់កាលទី២ ការដាក់គ្រាប់ស្ដែកទៅបណ្ដុះ

បន្ទាប់ពីត្រាំបានមួយយប់រួចមក ពេលព្រឹកឡើងត្រូវស្រងគ្រាប់សណ្ដែកនោះយកដាក់ក្នុងកញ្ច្រែង ដែលយើងរៀបចំដូចនៅក្នុង
រូបភាពខាងក្រោម។ សូមកុំដាក់គ្រាប់សណ្ដែកក្រាស់ពេក ព្រោះវាអាចដុះអត់អស់ ពេលដាក់រួច សូមទាញក្រណាត់នោះគ្រប
សណ្ដែកនោះ ឬអាចយកកន្សែងដែលសើមក៏បាន។

ដំណាក់កាលទី៣ ការដាក់កន្លែងបណ្ដុះ

ក្រោយពីរៀបចំដូចដែលបានរៀបរាប់ដូចខាងលើរួចរាល់ ត្រូវយកញ្រ្ចែងនោះទៅដាក់ក្នុងកេះ​ហើយគ្របឱ្យជិតកុំត្រូវពន្លឺ និង
ខ្យល់ចេញចូល (សណ្ដែកនៅទីងងឹងនឹងដុះបានលឿនហើយល្អ)។

ដំណាក់កាលទី៤ ឱ្យទឹក

ត្រូវឱ្យទឹកមួយថ្ងៃពីរដង ពេលព្រឹក និងពេលល្ងាច ប៉ុន្តែសូមបញ្ជាក់ថា កុំឱ្យមានទឹកដក់ ព្រោះវាធ្វើគ្រាប់សណ្ដែកនោះរលួយ។ ត្រឹមតែរយៈពេលពីរយប់បងប្អូនអាចដកយកមកធ្វើម្ហូបបាន (ប្រសិនបើចង់ដុះវែងសូមទុកដល់បីយប់)៕

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge