ចុងអំបុក កុក​ ស ព្យាបាលធ្កាក់ស រដូវមិនទៀង រោគជ្រុះសក់ រោគសើស្បែក កើតពិស បូសទ្រនិច

Posted by : 10639 | 20-May-2020

លក្ខណះរុក្ខជាតិៈ ជាគុម្ពព្រឹក្សតូចមួយប្រភេទ ដើមមានជ្រុងស្ទើរ មើលមិនឃើញ រលោង ឬមានរោមតិចៗ។ ស្លឹករាងពងក្រពើ ស្រួចចុង ស្រូចគល់ គែមពេញ។ កញ្ចុំផ្កាជាកួរធំ ផ្កាពណ៌ស ទងខ្លី។ ផ្លែជាប្រភេទផ្លែស្ងួត។
កន្លែងដាំដុះ៖ ដុះឯកឯង ឬ គេដាំជារុក្ខជាតិ ឱសថ។
ផ្នែកប្រើប្រាស់ៈ ស្លឹក ឬស។
សារធាតុគីមីៈ ក្នុងគ្រាប់មាន x-methylene cyclopropyl , glycine, saponosid , tnanin, សាច់ផ្លែមានជាតិ Glucosefructose និង Amino acide
ការព្យាបាលៈ ​ ធ្កាក់ស រដូវមិនទៀង រោគជ្រុះសក់ រោគសើស្បែក កើតពិស បូសទ្រនិច។
កំរិតនិងរបៀបប្រើៈ ស្លឹកស្រស់បុក ឬកិនសំរាបព្យាបាលរោគជ្រុះសក់ លាបលើស្បែកក្បាល។ ឈឺចាប់ពេលមានរដូវ កិនស្លឹកស្រស់លាយទឹក ៥០​ទៅ៧៥មល។ ឬស ស្ងួតកិនជាម្សៅ លាយជាមួយស្ករ ឬទឹកឃ្មុំ ប្រើជាថ្នាំប៉ូវ ស្លឹកកំឡោចយកផេះលាយជាមួយប្រេងដូង ប្រើសំរាប់រោគសើស្បេក ពិស បូស។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរា២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge