ចង់ស្លរត្រីកុំឲ្យឆ្អាប សាច់ហាប់ណែនមិនបែក ដាក់តែគ្រឿងផ្សំនេះចូលធានាថាឆ្ងាញ់ដូចហាង
Posted by : 112220 | 20-Oct-2020
ក្រោយពេលស្លរត្រីឲ្យពុះបានរយៈពេល៦ ទៅ៧នាទី ដាក់មើមខ្ញីចូលឆ្នាំងសម្លរ នឹងធ្វើឲ្យត្រីបាត់អស់ក្លិនឆ្អាប ធ្វើឲ្យសាច់ត្រីហាប់
ល្អ មិនបែកទាល់តែសោះ។
ត្រី ជាប្រភេទអាហារដែលសម្បូរទៅដោយ ជីវជាតិច្រើនបំផុត ហើយទោះបីជាទទួលទានច្រើនក៏មិនប៉ះពាល់ដល់សុខភាព ដូចប្រភេទ
សាច់ដទៃឡើយ។ ត្រី ត្រូវគេសង្កេតឃើញថា តែងមានវត្តមាននៅរាល់ពេលបាយរបស់គ្រួសារជាច្រើន។ យ៉ាងណាក្ដី ទោះបីជា
បរិភោគត្រីជាហូរហែរ តែមិនមែនគ្រប់គ្នាសុទ្ធតែចេះចំអិនត្រីយ៉ាងម៉េចកុំឲ្យមានក្លិនឆ្អាប និងមិនបែកនោះឡើយ។
តាមការពិត ដើម្បីបំបាត់ក្លិនឆ្អាប និងកុំឲ្យសាច់ត្រីបែក គឺមានភាពងាយស្រួលមែនទែន ដោយប្រើគ្រឿងផ្សំបន្ថែមតែមួយគត់នោះ
គឺ មើមខ្ញី។ ដើម្បីទទួលបានមុខម្ហូបត្រីចំហុយឆ្ងាញ់ មិនឆ្អាប សាច់ហាប់ល្អ អ្នកអាចមើលតិចនិកខាងក្រោម៖
ក្រោយពេលលាងត្រីជាមួយអំបិលឲ្យស្អាត លែងមានជាតិរំអិល យកកាំបិតមកអង្កន់ត្រីដើម្បីឲ្យជាតិបានជ្រាបចូលសព្វត្រីល្អ។
ប្រឡាក់ត្រីជាមួយទឹកស៊ីអ៊ីវ ស្ករស បន្ទាប់មកចាក់ទឹកចូលឆ្នាំង ដាំឲ្យពុះ រួចដាក់ត្រីឡើងចំហុយ។ ក្រោយចំហុយបាន៦ ទៅ៧នាទី
ដាក់ខ្ញីមួយមើមចូលក្នុងឆ្នាំង រួចបន្តចំហុយប្រហែល១០នាទីទៀត។ ចំហុយទឹកជាមួយខ្ញីបែបនេះ នឹងធ្វើឲ្យត្រីបាត់ក្លិនឆ្អាបទាំងអស់
និងសាច់បានហាប់ល្អ មិនបែកសាច់ទៀតផង៕
ប្រភព៖ kanha.sabay.com.kh
If you like, please click LIKE and SHARE!