ទន្លា ជួយរំលាយអាហារ ជួយសំរួលចលនាពោះវៀន និងជំងឹពោះវៀន សំរួលទឹកនោម ជួយលើកកំលាំង.....

Posted by : 10639 | 25-Mar-2020

លក្ខណះរុក្ខជាតិៈ ​ជាព្រឹក្សម្យ៉ាងមានមែកច្រើននៅខាងលើ។ ស្លឹក៣ៗ រង្គោះតាមរដូវ ស្លឹកនីមួយៗរាងដូចស៊ុត ឬ
ដូច ផ្លែលំពែងឬ រាងពងក្រពើគែមស្លឹកពេញ ផ្ទៃទាំងសង្ខាងរលោង។ ផ្កាច្រើនៗពណ៌លឿងភាវ ឬបៃតងភាវ ថ្លោស
រលោង។ ផ្លែមានគ្រាប់ច្រើនរាងមូលឬដូចស៊ុត សណ្ឋានដូចឈើ រលីង ឬរាងស្រកាៗ។ គ្រាប់ពណ៌ត្នោតស្ទើររលីង។
កន្លែងដាំដុះៈ មានដុះនៅពាសពេញប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ ស្លឹក សំបក ឬស ផ្កា។
ការព្យាបាលៈ ជួយរំលាយអាហារ ជួយសំរួលចលនាពោះវៀន និងជំងឹពោះវៀន សំរួលទឹកនោម ជួយលើកកំលាំង គេយកព្យាបាលដុំពកផ្សេងៗ ព្យាបាលញ័រ ឬញាក់ដោយសាររដូវមិនទៀង ឬរលាកតំរងនោម។ ជួយសំរួលចុករោយ ស្ពឹកស្រពន់ ឬខ្វិន។ អាចព្យាបាលការហើមប៉ោង រលាកសន្លាក់ និងជាថ្នាំចំរើនអាយុ។
កំរិតនិងរបៀបប្រើៈ ស្លឹកនិងផ្កា ញ៉ាំ ជួយរំលាយអាហារ និងងោយពោះវៀនមានដំណើរការល្អបត់ជើងធំ តួចបាន
ស្រួល។ សំបកបុកស្អិត​ឬដុស យកទៅបំពោកលើ ដុំពក ឬដំបៅ។ សំបកស្ងួតកិនជាម្សៅលេបក្នុងកំរិត ៣ទៅ៦ក្រាម ជួយសំរួលអោយនោមច្រើន និងអោយសុខភាពល្អ។ ម្សៅសំបកស្ងួតលាយជាមួយទឹកឃ្មុំ ផឹកចំរើនអាយុ ព្យាបាល
ស្ពឹកស្រពន់ ធ្វើអោយភ្នែកភ្លឺ។ ឬសដុសជាមួយស្រាប្រើលាប ព្យាបាលហើម រលាកសន្លាក់។


ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge