អស់បញ្ហាឡើងគីឡូ មកដឹងវិធីនេះឱ្យអ្នកស្រកគីឡូល្អបំផុត

Posted by : 112220 | 07-Apr-2021

ការធ្វើលំហាត់ប្រាណ និងរបបអាហារពិតជាសំខាន់សម្រាប់សុខភាពរាងកយ និងជួយប្រឆាំងជំងឺផងដែរ។ បើអ្នកមានរាងកាយ និងប្រព័ន្ធរំលាយខ្សោយ គ្រាន់តែអ្នកធ្វើលំហាត់ប្រាណជាប្រចាំ សុខភាពអ្នកអាចកែប្រែបានល្អឡើងវិញ។ ថ្ងៃនេះ យើងនឹង
លើកពីមន្ទីរពេទ្យ Mayo ពីការធ្វើលំហាត់ប្រាណ និងរបបអាហារជួយឱ្យអ្នកសម្រកគីឡូដូចខាងក្រោម៖

១. រីករាយនឹងរបបអាហារដែលមានសុខភាពល្អ

ពេលអ្នកប្តូររបៀបការទទួលទានអាហារបែបថ្មីបន្តិច ជួយឱ្យអ្នកសម្រកគីឡូ ហើយអាហាររបស់អ្នកត្រូវតែការបញ្ចុះកាឡូរី
(ជាតិស្ករ ជាតិខ្លាញ់ ជាតិអាកុល) ការកាត់បន្ថយកាឡូរីពីរបបអាហាររបស់អ្នកនេះ អ្នកមិនចាំបាច់បោះបង់ចោលរសជាតិដែល
អ្នកពេញចិត្តនោះទេ។

វិធីមួយដែលអ្នកអាចកាត់បន្ថយការទទួលទានកាឡូរីបាន អ្នកគួរញ៉ាំរបបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ ផ្លែឈើ បន្លែ
និងគ្រាប់ធញ្ញជាតិ...។ ការព្យាយាមញ៉ាំអាហារបឬបនេះ ដើម្បីជួយឱ្យអ្នកសម្រេចគោលដៅដោយមិនលះបង់រសជាតិ ឬអាហា
រូបត្ថម្ភរបស់អ្នក។ ចាប់ផ្តើមសម្រកទម្ងន់របស់អ្នកដោយការណែនាំវិធីទាំងនេះ៖

>> អ្នកគួរបរិភោគបន្លែយ៉ាងតិច ៤ ដង និងផ្លែឈើ ៣ ពេលក្នុងមួយថ្ងៃ។

>> អ្នកគួរហូបអាហារជំនួសដោយធញ្ញជាតិ ដែលចម្រាញ់ចេញពីគ្រប់ធញ្ញជាតិទាំងមូល។

>> អ្នកគួរប្រើប្រាស់បរិមាណតិចតួចមានដូចជា ប្រេងអូលីវ បន្លែ ផ្លែបឺរ គ្រាប់ផ្លែឈើ និងប្រេងគ្រាប់ ដែលមានសុខភាពល្អ។

>> អ្នកត្រូវកាត់បន្ថយស្ករស តាមដែលអាចធ្វើទៅបាន លើកលែងតែជាតិស្ករធម្មជាតិនៅក្នុងផ្លែឈើ អ្នកអាចហូបបាន ហើយជួយសុខភាពឱ្យសម្រកគីឡូផងដែរ។

>> អ្នកគួរជ្រើសរើសផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប និងសាច់គ្មានជាតិខ្លាញ់ និងសុបបក្សីក្នុងបរិមាណកំណត់។

២. ជួយការពារ និងសម្រកគីឡូ

មានមនុស្សជាច្រើនបានដឹងហើយថា ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយសម្រកគីឡូប៉ុណ្ណោះទេ ជួយបង្កើតប្រព័ន្ធភាព
សុំាក្នុងខ្លួនអ្នកកាន់តែរឹងមាំ។ ពេលអ្នកដាក់ចិត្ត ដាក់កាយធ្វើលំហាត់ប្រាណរយៈ ៣០ ទៅ ៥០ នាទី ជួយឱ្យសម្រកគីឡូបាន
ល្អបំផុត។ ពីព្រោះថា ការធ្វើលំហាត់ប្រាណជួយដុតកាឡូរីបានច្រើន ហើយរាងរបស់អ្នកកាន់តែមាននភាពជឿជាក់លើខ្លួនឯង។

ទោះបីអ្នកហូបអាហារល្អៗ គ្មានលំហាត់ប្រាណ ពេលវ័យអ្នកកាន់តែចាស់ វាធ្វើឱ្យប្រព័ន្ធរំលាយរបស់អ្នកចុះខ្សោយ។ ការធ្វើ
លំហហាត់ប្រាណនេះ ជួយឱ្យមានប្រព័ន្ធរំលាយ និងសុខភាពចង្វាក់បេះដូងកាន់តែផលិតឈាមបានល្អ។ តាមលោកវេជ្ជបណ្ឌិត
Eric Berg មានប្រសាសន៍ថា “ពេលយើងហាត់ប្រាណក្នុងកម្រិតស្រាល ឬមិនរហែកសាច់ដុំឱ្យបានគ្រប់គ្រានទេ អ្នកមិនអាច
សម្រកជាតិខ្លាញ់ក្បាលពោះបានទេ។” ការធ្វើលំហាត់ប្រាណដើរ នឹងរត់តិច ជាលំហាត់ប្រាណឱ្យអ្នកមានសុខភាពល្អ តែវាដុត
ជាតិខ្លាញ់បានកម្រិតទាប។ ការសម្រកក្បាលពោះនេះ យើងគួរហាត់កម្រិតធ្ងន់ ឬហាត់Gym ដើម្បីដុតជាតិខ្លាញ់ បង្កើនសាច់ដុំ។

ដូចនេះ បើអ្នកចង់សម្រកជាតិខ្លាញ់ក្បាលពោះ អ្នកត្រូវកាត់បន្ថយរបបអាហារសម្បូរការឡូរីច្រើន។ បើអាហារទាំងនេះ ធ្វើឱ្យខ្វះ
ថាមពល អ្នកគួរហូបផ្លែឈើបន្ថែម ពីព្រោះផ្លែឈើសម្បូរជាតិប្រូតេអ៊ីនសម្រាប់រាងកាយ។ ពេលជាតិខ្លាញ់ ដែលប្រព័ន្ធរំលាយ
អាហារប្រើប្រាស់មិនអស់ទេ ធ្វើឱ្យអ្នកលើសគីឡូ ដើម្បីសម្រកគីឡូឱ្យបានល្អ អ្នកត្រូវហាត់ប្រាណកម្រិតធ្វើឱ្យ រាងកាយអ្នកដុត
ជាតិបានឆាប់បំផុត៕

ប្រភព៖ healthy-cambodia.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge