រឿង​អាក្រក់ ១០​យ៉ាង​ អាច​កើត​ឡើង​ចំពោះ​ស្រី​ៗ​ដែល​ចូលចិត្ត​ផឹក​កាហ្វេ​រាល់​ថ្ងៃ

Posted by : 112220 | 20-Nov-2020

ការ​ផឹក​កាហ្វេ​ វា​អាច​ធ្វើ​ឲ្យ​មាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់​។ ប៉ុន្តែ​អ្នក​ដែល​និយម​ទទួល​ទាន​កាហ្វេ​រាល់​ថ្ងៃ ប្រហែល​ជា​មិន​សូវ
​ខ្វល់​ពី​ផល​ប៉ះពាល់​នោះ​ទេ ព្រោះ​វា​ហាក់​ដូច​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ពួកគេ។ យ៉ាង​ណា​ក៏ដោយ នៅ​ថ្ងៃ​នេះ Kanha សូម
​បង្ហាញ​ជូន​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន ដែល​អាច​កើត​ឡើង​ចំពោះ​ស្រី​ៗ​ ដែល​ចូល​ចិត្ត​ផឹក​កាហ្វេ​ច្រើន​រាល់​ថ្ងៃ​។​ ផឹក​កា
ហ្វេ​លើស​ចំនុះ ធ្វើ​ឲ្យ​រាង​កាយ​របស់​សុភាព​នារី ប្រឈម​នឹង​បញ្ហា​ ១០​យ៉ាង​នេះ៖

១. ញៀន

«អ្នក​ណា​ថា​ផឹក​កាហ្វេ​ញៀន ខ្ញុំ​ផឹក​រាល់​ថ្ងៃ​អត់​ឃើញ​ញៀន​អី​ផង​?​» នេះជា​សម្តី​របស់​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​។ ទម្លាប់​ផឹក​កាហ្វេ
យូរៗ​ទៅ នឹង​ក្លាយ​ជា​ញៀន អត់​មិន​បាន​។

២. អត់ងងុយ

តែ​ពេល​ញៀន​ហើយ គឺ​ថា​ដឹង​តែ​ចង់ ​គ្មាន​ពេល​គ្មាន​ពេល​វេលា​ទេ​។ ដូច្នេះ បើ​ផឹក​កាហ្វេ ពេល​ថ្ងៃ​រាង​ជ្រេរ​បន្តិច នោះ​វា​នឹង​ធ្វើ​ឲ្យ
​អ្នក​គេង​មិន​លក់​នៅ​ពេល​យប់។ បញ្ឈរ​ភ្នែក​អត់​បាន​គេង​ពេញ​មួយ​យប់ វា​នឹង​ធ្វើ​ឲ្យ​សម្រស់​ពិបាក​មើល​ណាស់​។

៣. សម្ពាធ​ឈាម​ឡើង​ខ្ពស់​

សារធាតុ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​សម្ពាធឈាម​របស់​អ្នក​ឡើង​ខ្ពស់​បាន ប្រសិន​បើ​អ្នក​ផឹក​កាហ្វេ​រាល់​ថ្ងៃ តែ​មិន​គិត​ធ្វើ​លំហាត់​
ប្រាណ​អ្វី​នោះ​។

៤. ឡើង​ជាតិ​កូឡេស្តេរ៉ូល (Cholesterol)

ការផឹក​កាហ្វេ​ញឹកញាប់ ក៏​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​ផងដែរ ដោយ​សារ​តែ​ការ​ឡើង​ខ្ពស់​នៃ​ជាតិ​កូឡេស្តេរ៉ូល​។

៥. ខ្វះ​ជាតិ​ទឹក

ការ​ផឹក​កាហ្វេ អាច​ធ្វើ​ឲ្យ​អ្នក​ មិន​សូវ​ជា​ស្រេក​ទឹក​នោះ​ទេ​។ ដូច្នេះ វា​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន ព្រោះ​ថា​ទឹក​កាហ្វេ
និង​ទឹក​សុទ្ធ គឺ​មិន​ដូចគ្នា​នោះ​ឡើយ​។

៦. ធ្វើ​ឲ្យ​ភ្លៅ​ធំ

ដោយ​សារ​តែ​ខ្វះ​ជាតិ​ទឹក ទើប​ធ្វើ​ឲ្យ​មាន​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់​វិញ ដែល​ជា​ហេតុធ្វើ​ឲ្យ​ផ្នែក​ទាក់​ទាញ​នៃ​រាងកាយ ជា​ពិសេស​គឺ​
ភ្លៅ​តែ​ម្តង មាន​ជាតិ​ខ្លាញ់​ច្រើន​។ ស្រី​ៗ​ខ្លះ មាន​រូប​រាង​មិន​សូវ​ធាត់​ទេ ប៉ុន្តែ​បែរ​ជា​មាន​ភ្លៅ​ធំ​ទៅ​វិញ។ បញ្ហា​នេះ គឺ​អាច​បណ្តាល
​មក​ពី​កាហ្វេ​ហ្នឹង​ហើយ​។

៧. ប៉ះពាល់​ឆ្អឹង

ប្រសិន​បើ​អ្នក​ផឹក​កាហ្វេ ៣​កែវ ជា​រៀងរាល់​ថ្ងៃ រយៈពេល ១​ឆ្នាំ​នោះ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ឆ្អឹង​។ ដូច្នេះ​ហើយ​ទើប​
ចាស់​ៗ​ភាគ​ច្រើន ហាម​មិន​ឲ្យ​ក្មេង​ៗ​ផឹក​កាហ្វេ​ទេ ព្រោះ​ខ្លាច​ពួក​គេ​មិន​លូត​កម្ពស់​។

៨. ប៉ះពាល់​ដល់​ការ​មក​រដូវ

តាម​ការ​ស្រាវជ្រាវ បាន​បង្ហាញ​ថា ស្ត្រី​នឹង​មាន​ឈាម​រដូវ មិន​សូវ​ជា​ល្អ​នោះ​ទេ ប្រសិន​បើ​ផឹក​កាហ្វេ​នៅ​អំឡុង​ពេល​នោះ​។ មិន​ត្រឹម
​តែ​ប៉ុណ្ណោះ វា​ក៏​ធ្វើ​ឲ្យ​ស្ត្រី មាន​អារម្មណ៍​មិន​សូវ​ស្រួល​ខ្លួន ក្រោយ​ពេល​មក​រដូវ​ផង​ដែរ​។

៩. មាន​ភាព​មិន​នឹង​នរ​ក្នុង​ខ្លួន

​ ផឹក​កាហ្វេច្រើន​រាល់​ថ្ងៃ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចលាចល ដូចជា​ញ័រ​ដៃ​ញ័រ​ជើង បែក​ញើស ហើយ​ចេះ​តែ​មា​ន​ប្រថ្នូល​ថា
មាន​រឿង​អាក្រក់​ៗ​កើត​ឡើង​មក​លើ​ខ្លួន​។

១០. ធ្វើ​ឲ្យ​មាន​អារម្មណ៍​នឿយ​ហត់

ពិត​ណាស់​ថា កាហ្វេ ជួយ​ដាស់​ស្មារតី​របស់​អ្នក​ ប៉ុន្តែ​ដោយសារ​តែ​កត្តា​នេះ ទើប​អ្នក​ត្រូវ​បញ្ចេញ​ថាមពល​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​
មាន​ការ​នឿយហត់​ខុស​ពី​ធម្មតា​៕ (ផល សុភារី)

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge