ប្រភេទអាហារ ដុតកម្ទេច​ជាតិខ្លាញ់ ក្នុងរាងកាយ

Posted by : 10691 | 21-Mar-2017

ពិតប្រាកដណាស់ ប្រភេទអាហារមួយចំនួនមានប្រសិទ្ធភាពដុតកម្ទេច កាល់ឡូរីក្នុងរាងកាយបានឆាប់រហ័ស។ ហេតុ ដូច្នេះ ប្រសិនបើ លោកអ្នកប្រាថ្នាចង់ដុតកម្ទេចកាល់ឡូរី ក្នុងរាងកាយបានឆាន់រហ័សនោះ សូមលោកអ្នកជ្រើសរើស ទទួលទានប្រភេទអាហារ ដូចខាង ក្រោម ៖
ធញ្ញជាតិ ៖ oatmeal និងអង្ករសម្រូបមានផ្ទុកននូវជាតិសរសៃ Fiber ខ្ពស់ ដែលមានប្រសិទ្ធភាពកិនកម្ទេចកាល់ឡូរីទ្វេដងបើធៀប ទៅនឹងប្រភេទអាហារច្នៃ។

ប្រភេទសាច់សត្វមិនផ្ទុកជាតិខ្លាញ់ ៖ សារធាតុប្រូតេអ៊ីននៅក្នុងសាច់សត្វមានផ្ទុកប្រសិទ្ធភាពក្ដៅខ្ពស់ ក្នុងការដុតកម្ទេចកាល់ឡូរី។ វាអាចដុតកម្ទេចបានប្រហែល ៣០% នៃអាហារដែលមានក្នុងអំឡុងពេលកិនកម្ទេច។

ផលិតផលទឹកដោះផ្ទុកជាតិខ្លាញ់ទាប៖ ប្រភេទផលិតផលទឹកដោះទាំងអស់នេះសម្បូរទៅដោយសារធាតុកាល់ស្យូម និងជីវជាតិ D ខ្ពស់ ដែលជួយរក្សា និងពង្រឹងម៉ាស់សាច់ដុំ ពោលគឺមានសារៈសំខាន់ ក្នុងការរក្សាការដុតរំលាយអាហារក្នុងរាងកាយឱ្យខ្លាំងក្លា។

តែបៃតង៖ ទស្សនាវដ្ដីអាហារូបត្ថម្ភវេជ្ជសាស្រ្ដអាមេរីកបានឱ្យដឹងថា ការទទួលទានតែបៃតង ៤ពែង ក្នុងមួយថ្ងៃ ជួយឱ្យមនុស្សសម្រក ទម្ងន់បាន ៦ផោន ក្នុងមួយសប្ដាហ៍។

ម្ទេស៖ ការសិក្សាស្រាវជ្រាវវេជ្ជសាស្រ្ដបានឱ្យដឹងថា សារធាតុ Capsaicin នៅក្នុងម្ទេសមានប្រសិទ្ធភាពបង្កើនកម្ដៅក្នុងរាងកាយ ដែលជួយឱ្យអ្នកដុតកម្ទេចកាល់ឡូរីបន្ថែម៕

ប្រភពពីnewstoday.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge