កន្ទុយកំប្រុកព្យាបាល រាកមួល​ ជំងឺតាមផ្លូវដង្ហើម បំបាត់ស្លេស-សំបោរ ឬសដូងបាត រោគសន្លាក់ឆ្អឹង គ្រុនក្តៅ ហើមរលាករ៉ាំរ៉ៃ និងខ្ទួយទិច

Posted by : 10639 | 09-Jan-2020

លក្ខណះរុក្ខជាតិៈ ជាស្មៅដើមរឹង មានកំពស់ពី ២០ទៅ៥០ ស.ម ដុះនិងបែកមែកចេញពីគល់ឡើងទៅ។
កន្លែងដាំដុះៈ រុក្ខជាតិប្រភេទនេះមានដុះនៅព្រៃរបោះនៃប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
ការព្យាបាលៈ រុក្ខជាតិទាំងមូលត្រូវបានគេប្រើក្នុងការព្យាបាល រាកមួល និងជំងឺតាមផ្លូវដង្ហើម។ កន្ទុយកំប្រុក
នៅបានប្រើជាថ្នាំ​ជំនួយកំលាំង បំបាត់ស្លេស-សំបោរ និងជាថ្នាំរំលូតកូន។ វាមានប្រសិទ្ធភាពក្នុងការព្យាបាល
រោគសន្លាក់ឆ្អឹង គ្រុនក្តៅ ឬសដូងបាតមានធ្លាក់ឈាម ហើមរលាករ៉ាំរ៉ៃ និងខ្ទួយទិច។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge