បន្លែ​និង​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​៣​មុខ​ដែល​អ្នក​គួរ​តែ​ដឹង

Posted by : 10639 | 04-Sep-2018

អាហារ​សម្បូរ​ជាតិ​ទឹក​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​នៅ​រដូវ​ក្តៅ​ដែល​ជួយ​ អោយ​រាងកាយ​មាន​សំណើម​និង​ស្រស់ស្រាយ។ ជា​ទូទៅ​បន្លែ​និង​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​ទឹក​តែង​តែ​មាន​ជាតិ​កាឡូរី​ទាប​ តែ​សម្បូរ​ជីវជាតិ​ច្រើន ហើយ​អាហារ​សម្បូរ​ជាតិ​ទឹក​នេះ​ក៏​មាន​តួនាទី​បំពេញ​ជាតិ​ទឹក​២០%​ទៅ​ក្នុង​ រាងកាយ​ប្រសិន​យើង​ទទួល​ទាន​ជាតិ​ទឹកមិន​គ្រប់​៨​កែវ​ក្នុង​១​ថ្ងៃ​ទេ​នោះ។

១. ផ្លែ​ឪឡឹក (ផ្ទុកជាតិទឹក៩១,៥ភាគរយ)
ផ្លែ​ឪឡឹក​មិន​ត្រឹម​តែ​សម្បូរ​ជាតិ​ទឹក​នោះ​ទេ តែ​មាន​សារធាតុ​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក សារ​ធាតុ​អុកស៊ីតកម្ម និង សារ​ធាតុ​លីកូពីន (Lycopene) ដែល​ផ្ទុក​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ដែល​មាន​ពណ៌​ក្រហម។

២. ផ្លែ​ត្រសក់ (ផ្ទុកជាតិទឹក៩៦,៧ភាគរយ)
ផ្លែ​ត្រសក់​ជា​បន្លែ​គេ​និយម​ប្រើ​ក្នុង​មុខ​ម្ហូប​បាន​ច្រើន​យ៉ាង​ដូចជា អន្លក់ ស្ងោរ​ជាមួយ​សាច់​ជ្រូក​ចិញ្ច្រាំ សាលាដ ឬ ធ្វើ​ជា​ផលិត​ផល​ថែរក្សា​សម្ផស្ស​ក៏​បាន។ល។

៣. ផ្លែ​ប៉េងប៉ោះ (ផ្ទុកជាតិទឹក៩៤,៥ភាគរយ)
ផ្លែ​ប៉េងប៉ោះ​ជា​គ្រឿង​ផ្សំ​និង​ជា​បន្លែ​ជា​ចាំ​បាច់​សម្រាប់​ធ្វើ​ម្ហូប​ ផ្សេងៗ​ដូច​ជា សាលាដ ទឹកជ្រលក់ អន្លក់ ឆា ស៊ុប ឬ សាន់វិច។ ប៉េងប៉ោះ​សម្បូរ​ជាតិ​លីកូពីន ដែល​អាច​ទទួលទាន​ជា​ផ្លែឈើ ឬ ជា​អាហារ​សម្រន់​ក៏​បាន​ព្រោះ​វា​សម្បូរ​ជាតិ​ទឹក និង​ វីតាមីន។

ប្រភព www.rosemag.net

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge