រោគសញ្ញា​ជំងឺ​បេះដូង ចំពោះ​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ​

Posted by : 10639 | 03-Jul-2019

សមាគម​បេះដូង ឡូសអេនចឺឡេស នៅ​សហរដ្ឋ​អាម៉េរិក​កាលពីពេល ថ្មីៗ​នេះ បាន ទូន្មាន​ថា ប្រសិន​ស្ត្រី​លេចចេញ​រោគសញ្ញា​ខាងក្រោម​នេះ ចូរ​ប្រយ័ត្ន​ឲ្យ​មែនទែន ។​

១- មាន​អារម្មណ៍​អស់កម្លាំង​ជាប្រចាំ មិន​ច្បាស់​មូលហេតុ
​​អស់កម្លាំង​ភ្លាមៗ ឬ ពេលធ្វើ​សកម្មភាព​ណាមួយ​ជាប់​រហូត ។ អារម្មណ៍​នេះ​ពុំ​ត្រឹមតែ​កើត​នៅ​ផ្នែក​ណាមួយ​លើ​រាងកាយ តែ​គឺ​ខ្លួនប្រាណ​ទាំងមូល ។​

២- ដកដង្ហើម​ដង្ហក់ ពិបាក​ដកដង្ហើម
​​អ្នក​កើត​ជំងឺ​បេះដូង​មួយចំនួន ក្រៅពី​មាន​រោគសញ្ញា​ធម្មតា នៅមាន​បាតុភូត​ដង្ហើម​ដង្ហក់ ពិបាក​ដកដង្ហើម ។​

​អង្គុយ​ស្ងៀម សំរាក​ប៉ុន្មាន​នាទី គឺ​ចង្វាក់​ដង្ហើម​នឹង​ត្រឡប់មក​ធម្មតា​វិញ តែ​ពេល​បន្ត​ដើរ នោះ​បែរជា​ដង្ហក់ ។​

៣- ឈឺក្រពះ​​
ខុសពី​ជំងឺ​ក្រពះ​ធម្មតា ឈឺក្រពះ​បង្កដោយ​ជំងឺ​បេះដូង ពុំ​សូវ​ឈឺ​រមួល ចុច​លើ​ពោះ គឺ​គ្រាន់​តែមាន​អារម្មណ៍​ឈឺ​ស្ទំ និង​តឹង​ពោះ ជូន​កាល​នៅមាន​អារម្មណ៍​ឈឺ​ពឺត និង​ចង់​ក្អួត ។​

៤- ឈឺ​ថ្កា​ម និង​ក​​
ស្ត្រី​ជាច្រើន​មាន​អារម្មណ៍​ឈឺ​ថ្គាម​ទាំងសងខាង ជូន​កាល​ឈឺ​ម្ខាង​ក ឬ ទាំងសងខាង ។​

៥- ឈឺដៃ
ពិសេស​ដៃ​ឆ្វេង​​ពេល​កើត​ជំងឺ​បេះដូង ធម្មតា​ដៃ និង​ស្មា​ឆ្វេង​របស់​ស្ត្រី ត្រូវ​រង​ឥទ្ធិពល ប្រសិន​ធ្ងន់ធ្ងរ​ជាង ដៃ​ខាងស្តាំ ក៏​នឹង​ឈឺ​ដែរ ។​

​ថ្វី​ត្បិត​មិន​ឈឺ​ខ្លាំង តែ​ពេល​លើកដៃ​ឡើង​ខ្ពស់​ក៏​លំបាក ។

​ប្រសិន​ជួបប្រទះ​រោគសញ្ញា​ទាំងឡាយ​ខាងលើ ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​ត្រួតពិនិត្យ​សុខភាព​ជាបន្ទាន់ ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge