មនុស្សស្រីចូលដល់វ័យខ្ទង់២០ឆ្នាំ រាងកាយនឹងប្រែប្រួលបែបនេះ
Posted by : 112220 | 23-Oct-2020
ឈានចូលដល់វ័យខ្ទង់២០ឆ្នាំ អ្នកច្បាស់ជាឆ្លងកាត់បទពិសោធន៍និងកត់សម្គាល់ដឹងថា រាងកាយពិតជាមានភាពប្រែប្រួលខុស
ពីមុន។ មិនមែនត្រឹមតែរូបរាងប៉ុណ្ណោះទេដែលផ្លាស់ប្តូរ សូម្បីតែផ្លូវចិត្តក៏អាចប្រែប្រួលមិនគួរឲ្យជឿដែរ។ គ្រូពេទ្យជំនាញខាង
ស្បែក រោគា និងចិត្តសាស្រ្តបានបញ្ជាក់ថា ជាទូទៅមនុស្សស្រីភាគច្រើនជួបប្រទះបម្រែបម្រួលដូចគ្នា នៅចន្លោះវ័យ២០ឆ្នាំនេះ។
នៅវ័យខ្ទង់២០ឆ្នាំ៖
- ឈឺរមួលពេលមករដូវ
អ្នកខ្លះប្រហែលជាមិនជួបបញ្ហានេះទេ ពេលមករដូវដំបូង ប៉ុន្តែចូលដល់វ័យ២០ឆ្នាំ សញ្ញានេះអាចនឹងបង្ហាញចេញមក ដោយ
សារតែអ័រម៉ូនមានការប្រែប្រួល។ ដំណោះស្រាយដ៏ល្អ គឺត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ឬលេបថ្នាំដែលមានសារធាតុ Naproxen
២-៣ថ្ងៃ មុនពេលមករដូវ ដើម្បីទប់ស្កាត់កុំឲ្យចុករមួលខ្លាំងពិបាកទ្រាំ។
- កើតមុន តាមអ្នកជំនាញសិក្សាផ្នែកសើស្បែកនៅអាមេរិកបាននិយាយថា ៤៥%នៃមនុស្សស្រីវ័យចាប់ពី២១-២៦ តែមានបញ្
ហាកើតមុន។ កត្តាទាំងនេះបណ្តាលមកពី អ័រម៉ូន ស្រ្តេសនិងទម្លាប់នៃការញ៉ាំ រួមទាំងការជក់បារីផងដែរ។ មួយវិញទៀត ការប្រើ
ប្រាស់ផលិតផលគ្រឿងសម្អាងមួយចំនួន អាចផ្ចិតរន្ធញើស បង្កឲ្យកើតមុនបានយ៉ាងងាយ។
- ក្រចកងាយបាក់
បើអ្នកធ្លាប់មានក្រចកវែងហើយរឹងកាលពីរៀននៅវិទ្យាល័យ អ្នកនឹងសង្កេតឃើញថា ក្រចកបែរជាដុះយឺតហើយឆាប់បាក់ពេល
វ័យ២០ឆ្នាំ។
- លេចចេញស្នាមផត
អាយុកាន់តែកើនឡើង ជាតិខូឡាជែនចាប់ផ្តើមថយចុះកាន់តែខ្លាំង ជាហេតុធ្វើឲ្យផ្ទៃមុខកាន់តែផត ផ្លាស់ប្តូរទម្រង់។
- មានបញ្ហាជាមួយអាហារ
ស្ថិតក្នុងវ័យនេះ អាហារប្រៀបបាននឹងសត្រូវរបស់មនុស្សស្រី។ ដោយសារតែខ្លាចធាត់ និងចង់បានរាងស្អាតធ្វើឲ្យមនុស្សស្រីតម
អាហារ រហូតដល់ពេលខ្លះភ្លេចគិតពីសុខភាពក៏មាន៕
ប្រភព៖ kanha.sabay.com.kh
If you like, please click LIKE and SHARE!